| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119555
D119555
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ស្តីពីទីតាំងប្រល័យពូជសាសន៍នៅខេត្តកំពង់ចាម។
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសារខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០២
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam D119555 ២៧ ខែមីនា ឆ្នាំ២០២៥
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារវាយកំុព្យូទ័រ(tx), ឯកសារចំនួន២៨ទំព័រ។
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
ស្រុកដំបែរ
១) ឃុំនាងទើច ២) ឃុំសេដា ៣) ឃុំត្រពាំងព្រីង ៤) ឃុំព្រៃទឹកជ្រៅ ៥) ឃុំចុងជាច ៦) ឃុំដំបែរ ៧) ឃុំគោកស្រុក ស្រុកចម្កាលើ ១) អណ្តូងតាស៊ុន ឬអណ្តូងអាស្លើន ២) សន្តិសុខចម្ការកៅស៊ូគីឡូលេខ២ (សន្តិសុខ និងទីតាំងសម្លាប់) ស្រុកស្រីសន្ធរ ១) វិទ្យាល័យស្រីសន្ធរ (មន្ទីរសន្តិសុខ និងទីតាំងសម្លាប់) ២) វត្តព្រែកពោធិ៍មង្គល់ (ទីតាំងសម្លាប់) ៣) ឡពាង (ទីតាំងសម្លាប់) ស្រុកកងមាស ទីតាំងដែលមិនបានទៅដល់ ១) វត្តគុហារ ២) វត្តអង្គរបាន ៣) ស្វាយព័ទ្ធ ៤) ទួលកុកឃូ |
|
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
លោក ផេង ពង្សរ៉ាស៊ី
|
|
បុគ្គលគោល :
|
អ្នកសរុបរបាយការណ៍ឈ្មោះ ផេង ពង្សរ៉ាស៊ី
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
ស្រុកដំបែរ ក្នុងចម្ងាយដីប្រមាណជាង៨០គីឡូម៉ែត្រទីរួមខេត្តកំពង់ចាម ខ្ញុំបានធ្វើដំណើរអស់រយៈពេលជិតបីម៉ោង ទើបទៅដល់សាលាស្រុកដំបែរ។ គ្មាននរណាម្នាក់សោះនៅក្នុងការិយាល័យនៃសាលាស្រុកដ៏កញ្ចាស់មួយមានតែក្មេងៗឃ្វាលគោដែលនៅអង្គុយលេងនៅក្រោមដើមឈើនាបរិវេនសាលាស្រុក។ ព្រំប្រទល់នៃស្រុកដំបែរគឺ ខាងកើតជាប់នឹងស្រុកមេមត់ ខាងលិចជាប់នឹងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ខាងជើងជាប់នឹងស្រុកឆលូង ខេត្តក្រចេះ និខាងត្បូងជាប់នឹងស្រុកពញាក្រែក។ សណ្ឋានដីនៃស្រុកនេះជាដីខ្ពង់រាប និងវាលទំនាប ហើយដែលជាដីមានជីជាតិ។ ប្រជាជនភាគច្រើនជាអ្នកប្រកបរបរធ្វើស្រែចម្ការ និងដាំកៅស៊ូជាលក្ខណៈគ្រួសារ។ មានប្រជាជនភាគតិចណាស់ជាអ្នករកស៊ី លក់ដូរ និងជំនួញ។ លក្ខណៈភូមិសាស្រ្តនៃស្រុកមិនមានភាពស្មុគស្មាញប៉ុន្មានទេ។ មានឃុំចំនួន៧ជាចំណុះនៃស្រុកដំបែរគឺ ឃុំនាងទើច ទឹកជ្រៅ ត្រពាំងព្រីង សេដា ដំបែរ គោកស្រុក និងចុងជាច។ ឃុំទាំងអស់នេះគឺជាគោលដៅនៃការស្រាវជ្រាវរបស់ខ្ញុំ និងក្រុមស្រាវជ្រាវ។ ឃុំនាងទើច កាលពីឆ្នាំ១៩៩៨ ឃុំនេះបានត្រូវចុះពិនិត្យ និងសិក្សាស្រាវជ្រាវរួចហើយទៅលើទីតាំងតែមួយគត់គឺខ្នុរចាស់។ ខ្នុរចាស់គឺ ជាទីតាំងសម្លាប់និងមន្ទីរសន្តិសុខតំបន់ដែលធំជាងគេនៅក្នុងស្រុកដំបែរ។ ក្រុមផែនទីបានប្រើប្រាស់ម៉ាស៊ីនកំណត់កូអ័រដោណេភូមិសាស្រ្តរួចរាល់ហើយ។ ក្រៅពីទីតាំង ខ្នុរចាស់ នេះទៅ ឃុំនេះពុំមានទីតាំងស្លាប់ ឬមន្ទីរសុខណាផ្សេងទៀតទេ សម្រាប់ធ្វើការស្រាវជ្រាវទេ។ ឃុំសេវា មេឃុំឈ្មោះ សែម ណែម បានរាយការណ៍ពីទីតាំងប្រល័យពូជសាសន៍នៅក្នុងឃុំរបស់គាត់ប្រាប់ថា មានមន្ទីរសន្តិសុខមួយកន្លែងដែលប្រើប្រាស់ជាមន្ទីរសន្តិសុខប្រចាំស្រុកដំបែរគឹ មន្ទីរសន្តិសុខព្រៃបុស្សក្រោល។ មន្ទីរនេះមានឈ្មោះ កាន ជាប្រធានក្តាប់រួមនៅក្នុងមន្ទីរតាំងពីកកើតដំបូងនៅឆ្នាំ១៩៧៦រហូតដល់មន្ទីរនេះត្រូវបញ្ចប់នៅចុងឆ្នាំ១៩៧៨។ អ្នកទោសទាំងអស់ត្រូវបានបញ្ជូនមកកាន់មន្ទីរស្រុកនៅភូមិខ្ជាយសិន ទើបត្រូវបញ្ជូនទៅកាន់មន្ទីរសន្តិសុខព្រៃបុស្សក្រោល ហើយបន្ទាប់នឹងធ្វើការសម្លាប់តែម្តង។ ណែម បានបន្តថា អ្នកទាំងអស់សុទ្ធតែជាយុទ្ធនារីរបស់ខ្មែរក្រហមដែលរត់ចោលជួរ ពេលត្រូវបានបញ្ជូនទៅកាន់ទល់ដែនវៀតណាម ដើម្បីធ្វើសង្រ្គាម។ ណែម បានប្រាប់ថា ឃើញមានរោងចំនួនពីរដែលមានស្នាមចោះជញ្ជាំងដើម្បីស៊កខ្នោះដាក់អ្នកទោស។ តាមការប៉ាន់ស្មានរបស់ ណែម ថាមានអ្នកប្រហែល២០នាក់ប៉ុណ្ណោះជាប់នៅក្នុងរោងទាំងពីរនោះ ហើយដែលក្រោយមកបានត្រូវយកទៅសម្លាប់ចោលទាំងអស់នៅក្នុងរណ្តៅមួយក្បែរនោះ។ នៅក្រោយថ្ងៃរំដោះទី៧ ខែមករា ឆ្នាំ១៩៧៩ ណែម បានទៅមើលទីតាំងនោះក៏ប្រទះឃើញមានឆ្អឹង និងអណ្តូងមួយ ព្រមទាំងមានបំណែកខោអាវផង។ ព្រៃបុស្សក្រោល ស្ថិតនៅក្នុងព្រៃជ្រៅមួយក្នុងឃុំសេដា ស្រុកដំបែរ ខេត្តកំពង់ចាម។ ណែម បាននិយាយទៀតថា កម្រមានរណាម្នាក់ហ៊ានធ្វើដំណើរទៅកាន់ទីនោះណាស់ ព្រោះជាព្រៃជ្រៅដែលមានចម្ងាយ៥គីឡូម៉ែត្រពីភូមិ។ ចំពោះការធ្វើដំណើរទៅកាន់ទីនោះគឺ ត្រូវធ្វើដំណើរដោយថ្មើរជើង។ ការបោះបង់ចោលទីតាំងមួយកន្លែងនេះគឺ ជាគំនិតរបស់ខ្ញុំផ្ទាល់ ព្រោះខ្ញុំគិតថាអាចធ្វើឲ្យមានរឿងហេតុផ្សេងៗកើតឡើងចំពោះក្រុមស្រាវជ្រាវខ្ញុំ។ នៅពេលក្រោយ ប្រសិនបើមានលទ្ធភាព ខ្ញុំនឹងចុះស្រាវជ្រាវទៅលើទីតាំងនេះម្តងទៀត។ ឃុំត្រពាំងព្រីង ជាឃុំមួយដែលស្ថិតនៅប៉ែកខាងជើងនៃស្រុកដំបែរ។ ខ្ញុំមិនបានធ្វើដំណើរទៅកាន់ឃុំនេះទេ ព្រោះមានព័ត៌មានមកថាមានអំពើចោរកម្ម និងប្លន់កើតមានជាញឹកញាប់ចំពោះអ្នកធ្វើដំណើរ។ ម្យ៉ាងទៀត ផ្លូវទៅកាន់ឃុំនេះមានលក្ខណៈពិបាក។ ខ្ញុំមិនដឹងថានៅឃុំនេះមានទីតាំងប្រល័យពូជសាន៍ប៉ុន្មានឡើយ ព្រោះគ្មានអ្នកផ្តល់ព័ត៌មាន។ ឃុំទឹកជ្រៅ នៅវេលាម៉ោងប្រហែល១១ថ្ងៃត្រង់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០២ ក្រុមខ្ញុំបានទៅជួបជាមួយអភិបាលរងស្រុកដំបែរនៅនឹងផ្ទះរបស់គាត់ និងហួសទៅជួបជាមួយមេឃុំទឹកព្រៃ ដើម្បីសាកសួរពីទីតាំងប្រល័យពូជសាសន៍។ ជាលទ្ធផល ខ្ញុំបានទទួលព័ត៌មានថាមានទីតាំងប្រល័យពូជសាន៍មួយស្ថិតនៅខាងជាយឃុំឯណោះ។ ទីតាំងនោះមានឈ្មោះថា ជាំត្រកួន។ ជាំត្រួកួនគឺជាតំបន់ដាច់ស្រយ៉ាលមួយដែលមិនងាយនិងធ្វើដំណើរទៅដល់ឡើយ ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នា ទើបក្រុមខ្ញុំមិនអាចធ្វើដំណើរទៅបានឡើយ និងម្យ៉ាងទៀតមានរបាយការណ៍ពីមន្ទីរឃុំមកថា មានអំពើចោរកម្ម និងប្លន់ផ្សេងៗដែលអាចនឹងកើតមានជាយថាហេតុផង។ ទីតាំងនេះត្រូវការធ្វើដំណើរឆ្លងកាត់តាមចម្ការកៅស៊ូជាច្រើនកន្លែងទើបទៅដល់ទីនោះ។ ជាំត្រកួនគឺ ជាមន្ទីឃុំឃាំង និងកន្លែងសម្លាប់របស់ខ្មែរក្រហម។ ប្រជាជន១៧មេសាជាច្រើនគ្រួសារបានត្រូវជាប់នៅក្នុងមន្ទីរសន្តិសុខជាំត្រកួន ហើយដែលក្រោយមកបានត្រូវយកទៅសម្លាប់ទាំងអស់នៅក្នុងរណ្តៅB-52ដែលទម្លាក់ដោយទាហាននៃរបប លន់ នល់។ ឃុំចុងជាច មានទីតាំងចំនួនពីរគឺ ត្រពាំងត្មាត និងឫស្សីបង្គីស្ថិតនៅក្នុងឃុំចុងជាច។ ត្រពាំងត្មាត គឺជាឈ្មោះនៃមន្ទីរសន្តិសុខស្រុកទឹកជ្រៅ(ឈ្មោះស្រុកនៅក្នុងរបបខ្មែរក្រហមដែលបច្ចុប្បន្នជាស្រុកដំបែរ)។ មន្ទីរសន្តិសុខនេះស្ថិតនៅខាងជើងភូមិតារាមប្រហែល៣គីឡូម៉ែត្រ។ បុស្សបង្គី គឺជាទីតាំងសម្លាប់។ ជនរងគ្រោះដែលបានបញ្ជូនមកពីគុកត្រពាំងត្មាតបានត្រូវយកមកដាក់បណ្តោះអាសន្ននៅភូមិតាមាឃថ្មី ហើយបន្ទាប់មកត្រូវយកមកសម្លាប់ទាំងអស់នៅបុស្សបង្គីនេះ។ ទីតាំងទាំងពីខាងលើ ថ្វីត្បិតតែបានទទួលព័ត៌មានខ្លះៗ ប៉ុន្តែក្រុមស្រាវជ្រាវខ្ញុំមិនអាចចុះទៅដល់បានឡើយ។ មូលហេតុនៃការមិនចុះទៅនេះគឺ បណ្តាលមកពីទីតាំងនេះស្ថិតនៅឆ្ងាយដាច់ស្រយ៉ាលពីភូមិដែលមានប្រជាជនរស់នៅច្រើន និងគ្មានផ្លូវសម្លាប់ធ្វើដំណើរតាមកង់ ម៉ូតូ ឬរថយន្តឡើយ។ គ្រាន់តែចំណាយពេលទៅលើការធ្វើដំណើរទៅកាន់ទីតាំងនេះគឺ ត្រូវចំណាយពេលអស់ជិតមួយថ្ងៃ។ ខ្ញុំបានត្រលប់មកកាន់ឃុំដំបែរវិញនៅរសៀលម៉ោង៣ថ្ងៃដដែល។ ឃុំដំបែរ ព្រៃមន្ទីរកុមារ(ទីតាំងសម្លាប់) ខ្ញុំបានធ្វើដំណើរកាត់គាត់តាមសាលាស្រុកដំបែរ ឆ្ពោះមកទិសខាងលិចប្រហែលជាង១០គីឡូម៉ែត្រតាមផ្លូវអភិវឌ្ឍមួយខ្សែរបស់អង្គការ រួចទើបមករត់ទៅកាន់ទិសខាងជើងតាមផ្លូវលេខ៧៣ប្រហែល៥គីឡូម៉ែត្រទៀត ទើបទៅដល់ទីតាំងសម្លាប់មួយកន្លែងឈ្មោះថា មន្ទីរកុមារ។ មន្ទីរកុមារគឺជាមន្ទីរដែលស្ថិតនៅក្នុងព្រៃជ្រៅមួយកន្លែងក្នុងភូមិជ័យសម្បត្តិ ឃុំដំបែរ ស្រុកដំបែរ។ មន្ទីរនេះបានត្រូវសាងសង់ឡើង ដើម្បីធ្វើជាមន្ទីរអប់រំកែប្រែក្មេងៗ ដែលចូលចិត្តលួចនេះលួចនោះកាលពីអំឡុងឆ្នាំ១៩៧៥-៧៦។ លុះដល់ឆ្នាំ១៩៧៧រហូតមកដល់ចុងឆ្នាំ១៩៧៨ មន្ទីរកុមារនេះបានក្លាយទៅជាកន្លែងឃុំឃាំងបណ្តោះអាសន្នមួយ សម្រាប់ស្តុបអ្នកទោសដែលបម្រុងយកទៅសម្លាប់នៅក្នុងព្រៃមួយខាងក្រោយមន្ទីរនេះប្រហែល២០០ម៉ែត្រ។ ឃុំគោកស្រុក វត្តថ្មី (ទីតាំងសម្លាប់) បន្ទាប់ពីកាងារនៅឃុំដំបែរបានត្រូវបញ្ចប់ទៅ ខ្ញុំបង្ហួសមកធ្វើការនៅក្នុងឃុំគោកស្រុកទៀត។ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៧៣ ក្រុមខ្ញុំបានធ្វើដំណើរមកដល់វត្តមួយឈ្មោះថា វត្តថ្មី ដែលជាទីតាំងសម្លាប់កាលពីជំនាន់ខ្មែរក្រហម។ ស្រុកចម្ការលើ អណ្តូងតាស៊ុន ឬអណ្តូងអាស្លើន ដីឡូមួយកន្លែងដែលស្ថិតនៅប៉ែកខាងត្បូងឈៀងខាងលិចសាលាឃុំចម្ការអណ្តូងនាពេលបច្ចុប្បន្ននេះ បានលាក់ពួននូវទីតាំងសម្លាប់មនុស្សធំៗចំនួនពីរកន្លែងគឺ អណ្តូងតាស៊ុន ឬអណ្តូងអាស្ងើន អស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចម្ការអណ្តូងមូល មានតែមួយផ្នែកនៃប្រជាពលរដ្ឋប៉ុណ្ណោះដែលបានដឹងពីការសម្លាប់មនុស្សនេះ។ សន្តិសុខចម្ការកៅស៊ូគីឡូលេខ២ (សន្តិសុខ និងទីតាំងសម្លាប់) មន្ទីរឃុំឃាំងមួយកន្លែងបានត្រូវសាងសង់ឡើង ដើម្បីឃុំឃាំងអ្នកទោសជាប្រភេទអ្នកលួចនេះលួចនោះ ខ្ជិលច្រអូសមិនធ្វើការ កម្មការចម្ការកៅស៊ូ និងទាហានដែលខុសឆ្គងនឹងវិន័យរបស់អង្គការជាដើម។ ស្រុកស្រីសន្ធរ វិទ្យាល័យស្រីសន្ធរ (មន្ទីរសន្តិសុខ និងទីតាំងសម្លាប់) មន្ទីរសន្តិសុខតំបន់មួយបានត្រូវបង្កើតឡើងនៅដើមទសវត្សរ៍ឆនាំ១៩៧៣ បន្ទាប់ពីទឹកដីស្រុកស្រីសន្ធរបានក្លាយទៅជាតំបន់រំដោះ។ ឈ្លើយសឹកជាច្រើនដែលជាកងកម្លាំងរបស់របបសាធារណៈរដ្ឋខ្មែរបានត្រូវចាប់ខ្លួន និងត្រូវបញ្ជូនមកឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខនេះ។ ជនរងគ្រោះត្រូវបានបែងចែកជាប្រភេទធ្ងន់ និងស្រាល ហើយការរស់នៅក៏ត្រូវចែកដាច់រវាងបុរស និងស្រី្តដែរ។ វត្តព្រែកពោធិ៍មង្គល (ទីតាំងសម្លាប់) ប្រជារាស្រ្តខ្មែរទូទៅតែងតែចាត់ទុកវត្តអារាមជាកន្លែងសម្រាប់រំងាប់នូវបញ្ហាផ្សេងៗ រវាងផ្លូវលោក និងផ្លូវធម៌ ហើយក៏ជាកន្លែងដែលអប់រំមួយផ្នែកឲ្យមនុស្សចេះស្វែងយល់ពីបុណ្យ និងបាប។ ប៉ុន្តែផ្ទុយទៅវិញ វត្តអារាមគឺជាកន្លែងមួយដែលផ្តល់ភាពងាយស្រួលក្នុងការសម្លាប់មនុស្សនារបបខ្មែរក្រហមទៅវិញ។ បរិវេណនៃវត្តព្រែកពោធិ៍បានក្លាយទៅជាទីតាំងសម្លាប់មនុស្សកាលពីចន្លោះឆ្នាំ១៩៧៦ និង១៩៧៨។ ឡពាង (ទីតាំងសម្លាប់) ឡពាងគឺជាឈ្មោះដែលអ្នកស្រុកនៅភូមិទូករីក្រោម ឃុំព្រែកពោធិ៍ និយមហៅគ្រប់ៗរូបតាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ននេះ។ រឿងរ៉ាវនៃទីតាំងឡពាងនេះបានត្រូវរៀបរាប់ប្រាប់ថាជាកន្លែងផលិតពាងគ្រប់ប្រភេទកាលពីជំនាន់សង្គមចាស់។ លុះមកដល់ជំនាន់ដែលគ្រប់គ្រងដោយខ្មែរក្រហម ឡពាងបានក្លាយទៅជាកន្លែងសម្លាប់មនុស្សយ៉ាងសាហាវមួយនៅឃុំព្រែកពោធិ៍។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”