| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119593
D119593
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
មន្ទីរសន្តិសុខ
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសាខ្មែរ
|
|
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
|
Cambodia
ប្រទេសកម្ពុជា
|
|
កូដទីតាំងភូមិសាស្ត្រ :
|
ខេត្តកំពង់ស្ពឺ
|
|
Cataloguing Date/Org :
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam D119593 01/04/2025
DC-Cam D119593 ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥
|
|
Collation :
ផ្ទៀងផ្ទាត់ :
|
DC-Cam/ Documentation
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា
|
| កំណត់ចំណាំព័ត៌មាន | |
|
ប្រភពឯកសារ :
|
ឯកសារវាយដោយកុំព្យូទ័រ(tx), ឯកសារចំនួន៥៨ទំព័រ។
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
ខេត្តកំពង់ស្ពឺ
ស្រុកបរសេដ្ឋ ១) គុកសន្តិសុខភូមិខ្នឹប មន្ទីរសន្តិសុខខ្នឹបត្រូវបានខ្មែរក្រហមបង្កើតឡើងនៅឆ្នាំ១៩៧២ ដោយមានឈ្មោះ ឆែម ជាប្រធានគ្រប់គ្រង។ ជនរងគ្រោះដែលជាប់នៅក្នុងមន្ទីរសន្តិសុខភូមិខ្នឹប ភាគច្រើនជាទាហានរបបសាធារណរដ្ឋខ្មែរដែលចាប់បាននៅពេលចាញ់សង្គ្រាម។ ជនស្លូតត្រង់ និងព្រះសង្ឃជាច្រើនអង្គក៏ត្រូវឈ្លបចាប់បញ្ជូនខ្លួនមកកាន់មន្ទីរសន្តិសុខនៅភូមិខ្នឹបដែរ ដោយចោទថាចូលដៃចូលជើងជាមួយខ្មាំង និងជាភ្នាក់ងារបម្រើការឲ្យស៊ីអ៊ីអា។ ឈ្លើយសឹកទាំងអស់ត្រូវបាននាំយកទៅសម្លាប់នៅទីតាំងមួយកន្លែងចម្ងាយពីមន្ទីរសន្តិសុខភូមិខ្នឹបប៉ែកខាងលិចប្រែល១០០ម៉ែត្រ។ នៅឆ្នាំ១៩៧៥ មន្ទីរសន្តិសុខនេះត្រូវខ្មែរក្រហមបិទចោល ព្រោះត្រូវផ្លាស់ប្តូរទីកន្លែង។ កុយ សៅ អាយុ៧២ឆ្នាំ និង ចាន់ ឈុំ អាយុ៤៩ឆ្នាំ រស់នៅភូមិខ្នឹប ឃុំបរសេដ្ឋ បាននិយាយថាក្រោយរំសាយចោល ក៏បានផ្លាស់ទៅកន្លែងផ្សេងមួយទៀត។ ចំណែកកន្លែងដែលជាមន្ទីរសន្តិសុខមុនត្រូវបានយកធ្វើជាទីតាំងសម្លាប់មនុស្សវិញ ហើយជនរងគ្រោះដែលត្រូវបានសម្លាប់ជាប្រជាជនជម្លៀសពីទីក្រុងខ្លះ និងជាប្រជាជនមូលដ្ឋានខ្លះ។ ជនរងគ្រោះប្រមាណពី៤០០ទៅ៥០០នាក់ត្រូវបានកងឈ្លបសម្លាប់ដាក់ក្នុងរណ្តៅចំនួនពី១០០ទៅ១៥០រណ្តៅ។ ស្រុកច្បារមន ២) មន្ទីរសន្តិសុខវត្តអំពែភ្នំ មានទីតាំងស្ថិតនៅក្នុងព្រះវិហារវត្តអំពែភ្នំ។ ព្រះពុទ្ធបដិមាធំជាងគេត្រូវខ្មែរក្រហមបាញ់ផ្តាច់ព្រះកេសពីដងព្រះកាយ។ ព្រះភ្នែនរបស់ព្រះអង្គត្រូវកងឈ្លបយកធ្វើជាកន្លែងធ្វើទារុណកម្ម និងសម្លាប់អ្នកទោសក្នុងករណីដែលអ្នកទោសតមាត់ពេលសួរចម្លើយម្តងៗ។ អ្នកទោសដែលកងសន្តិសុខបញ្ជូនមកកាន់ទីតាំងវត្តអំពែភ្នំភាគច្រើន គេប្រមូលមកពីតំបន់៥៥ ខេត្តតាកែវ និងអ្នកមូលដ្ឋាន។ ក្រោយឆ្នាំ១៩៧៩ មន្ទីរសន្តិសុខនេះបានបន្សល់ទុកស្លាកស្នាមជាច្រើនដូចជា ឈាមប្រឡាក់ពេញជញ្ជាំងព្រះវិហារ ច្រវាក់ ខ្នោះឃ្នាងនៅពាសពេញគុក និងសាកសពជនរងគ្រោះមួយចំនួន។ អ្នកទោសត្រូវបានសម្លាប់ទាំងអស់ បន្ទាប់ពីការសួរចម្លើយ និងធ្វើទារុណកម្មនៅលើបល័្លង្កព្រះដែលធំជាងគេក្នុងព្រះវិហារ និងនៅក្រោមដើមចាន់ដែលស្ថិតនៅប្រមាណ៥០ម៉ែត្រពីមន្ទីរឃុំឃាំង។ ៣) មន្ទីរសន្តិសុខបន្ទាយរោងគោ ដែលមានទីតាំងស្ថិតនៅក្នុងទីរួមខេត្តកំពង់ស្ពឺ ជាបន្ទាយទាហានធំជាងគេប្រចាំស្រុកកំពង់ស្ពឺកាលពីជំនាន់របបសាធារណរដ្ឋខ្មែរ។ ឧត្តមសេនីយ៍ សុសស្គែន ហ្វែរណង់ដែស គឺជាអ្នកគ្រប់គ្រងនៅបន្ទាយរោងគោនេះ។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ បន្ទាយនេះត្រូវបានខ្មែរក្រហមកាន់កាប់ទាំងស្រុង និងបានបង្កើតមន្ទីរសន្តិសុខមួយកន្លែងនោះតែម្តង ដើម្បីឃុំឃាំងអ្នកទោសគ្រប់ប្រភេទ ដែលមានយុវជនពិការខ្មែរក្រហមជាអ្នកគ្រប់គ្រង។ ប្រជាជនដែលជម្លៀសមកពីទីក្រុងភ្នំពេញ ពីស្រុកនានាជុំវិញខេត្តកំពង់ស្ពឺ ពីខេត្តតាកែវ និងតំបន់៥៥ បានប្រមូលផ្តុំមកដាក់នៅមន្ទីរនេះ បន្ទាប់ពីអ្នកទាំងនោះចាញ់ល្បិចកលខ្មែរក្រហម ដែលថានឹងប្រគល់មុខដំណែងឲ្យដូចដើមវិញចំពោះអ្នកណាដែលហ៊ានសារភាពថាពិតជាធ្លាប់បានបម្រើការងារក្នុងរបបមុនៗមែន។ ជនរងគ្រោះប្រមាណពី ២៤០០ទៅ៤០០០នាក់ បានជាប់ឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខរោងគោនេះ ហើយក្រោយមកត្រូវបានសម្លាប់ចោលនៅនឹងបរិវេណមន្ទីរ និងនៅក្នុងភូមិត្រស់សាលា ឃុំស្វាយក្រវ៉ាន់ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។ ស្រុកគងពិសី ៛) មន្ទីរសន្តិសុខវត្តឧត្តុង្គមានជ័យ ជាអតីតសាលាបឋមសិក្សាមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តឧត្តុង្គមានជ័យ ត្រូវបានខ្មែរក្រហមយកធ្វើជាមន្ទីរសន្តិសុខសម្រាប់ឃុំឃាំងអ្នកទោសកាលពីកំឡុងឆ្នាំ១៩៧៥។ អ្នកគ្រប់គ្រងអ្នកទោសដែលបានបញ្ជូនមកពីកន្លែងនានាក្នុងភូមិភាគនិរតី និងពីខេត្តកំពង់ស្ពឺ សុទ្ធតែជាកម្មាភិបាលវ័យក្មេង។ អ្នកទោសភាគច្រើនបំផុតជាទាហាននិងមន្ត្រីរដ្ឋការជំនាន់សាធារណរដ្ឋខ្មែរ ហើយត្រូវសម្លាប់ទាំងអស់នៅចុងឆ្នាំ១៩៧៦។ នៅឆ្នាំ១៩៧៧ រណ្តៅដែលកប់សាកសពអ្នកទោសត្រូវបានគាស់ឡើងតាមបញ្ជារបស់ខ្មែរក្រហម ដើម្បីយកឆ្អឹងជនរងគ្រោះទៅដុតធ្វើជី។ ៥) មន្ទីរសន្តិសុខជ្រៃអូរព្នៅ ជាឈ្មោះភ្នំមួយដែលអ្នកស្រុកអ្នកភូមិនិយមហៅតាំងពីដើមរៀងមក។ នៅចុងឆ្នាំ១៩៧៦ មន្ទីរសន្តិសុខប្រចាំតំបន់៣៣ដែលបង្កើតឡើងដោយគណោៈភូមិភាគនិរតីឈ្មោះ«ម៉ុក» បានលេចរូបរាងឡើងនៅបរិវេណភ្នំជ្រៃអូរព្នៅ។ ជ្រៃអូរព្នៅ មានទីតាំងស្ថិតនៅភូមិជើងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មន្ទីរសន្តិសុខនេះមានសហករណ៍៦ចំណុះ ហើយសហករណ៍នីមួយៗសុទ្ធតែមានការបែងចែកកម្លាំងតាមប្រភេទពលកម្ម។ អ្នកទោសជាច្រើននាក់ត្រូវបានបញ្ជូនមកពីគ្រប់កន្លែងក្នុងខេត្តកំពង់ស្ពឺ និងតាកែវ។ អ្នកទោសភាគច្រើនត្រូវបានស្លាប់ដោយសារជំងឺ និងគ្មានម្ហូបអាហារគ្រប់គ្រាន់។ ចំណែកអ្នកទោសផ្សេងទៀតត្រូវបាននាំយកទៅសម្លាប់នៅភូមិព្រះស្តេចនិងភូមិព្រៃខ្លុង។ ស្រុកភ្នំស្រួច ៦) មន្ទីរសន្តិសុខកប់ឆ្កែ ត្រូវបានបង្កើតឡើងដោយខ្មែររំដោះតាំងពីឆ្នាំ១៩៦៨ និងបន្តរហូតដល់ថ្ងៃជ័យជម្នះទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មានទីតាំងស្ថិតនៅភូមិស្រែត្រពាំង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មានអ្នកទោសប្រមាណ២០នាក់ជាប់នៅក្នុងរោងនីមួយៗនៃមន្ទីរសន្តិសុខកប់ឆ្កែ។ អ្នកទោសប្រភេទស្រាលត្រូវបានដោះលែង ហើយអ្នកទោសប្រភេទធ្ងន់ត្រូវសម្លាប់ចោលនៅជើងភ្នំភ្ញារគង់ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រពីមន្ទីរសន្តិសុខ។ ខេត្តកំពត ស្រុកអង្គរជ័យ ១) មន្ទីរសន្តិសុខតាម៉ន ជាមន្ទីរសន្តិសុខប្រចាំតំបន់១៣ ដែលមានទីតាំងឋិននៅភូមិឫស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ តាម៉ុក ជាអ្នកត្រួតត្រាមន្ទីរនេះទាំងមូល។ មន្ទីរសន្តិសុខនេះធំជាងគេនៅទូទាំងខេត្តកំពត។ ខ្មែរក្រហមបានសង់ផ្ទះឃុំឃាំងមនុស្ស៣កន្លែង មួយជាកន្លែងឃុំឃាំងអ្នកទោសស្ត្រី មួយទៀតជាកន្លែងឃុំឃាំងអ្នកទោសបុរស ហើយមួយកន្លែងទៀតជាមន្ទីរឃុំឃាំងអ្នកទោសដែលធ្ងន់មិនថាជាបុរសឬស្ត្រីឡើយ។ អ្នកទោសត្រូវកងឈ្លបនាំយកទៅសម្លាប់នៅព្រៃតាគុយ។ ២) មន្ទីរសន្តិសុខស្រែជា នៅឆ្នាំ១៩៧៥ មន្ទីរសន្តិសុខមួយនៅឃុំចំបុីត្រូវបានខ្មែរក្រហមបង្កើតឡើងនៅវត្តស្រែជា ដែលស្ថិតនៅភូមិស្រែជា ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត។ កុដិសម្រាប់ព្រះសង្ឃគង់ ខ្មែរក្រហមបានយកធ្វើជាមន្ទីរឃុំឃាំង និងកន្លែងសួរចម្លើយ។ ចំណែកព្រះវិហារ ជាកន្លែងស្នាក់របស់កម្មាភិបាលខ្មែរក្រហមដែលមើលការខុសត្រូវនៅមន្ទីរសន្តិសុខវត្តស្រែជា។ ជនរងគ្រោះដែលជាប់ឃុំឃាំងជាជនរងគ្រោះដែលជម្លៀសពីទីក្រុងភ្នំពេញ និងប្រជាជនមូលដ្ឋានដែលរស់នៅភូមិដើមដូង ឃុំដើមដូង ស្រុកអង្គរជ័យ។ ជនរងគ្រោះត្រូវបានសម្លាប់ដាក់ក្នុងរណ្តៅចំនួន២៥។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”