Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119645
D119645
ចំណងជើងឯកសារ / សៀវភៅ :
កាសែត '' កងទ័ពប្រជាជន '' បរិហារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់ ប៉ុល ពតនៅជើងឯក
ភាសាឯកសារ / សៀវភៅ :
ភាសាខ្មែរ ​​​
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា ​​​
កាលបរិច្ឆេទឯកសារ :
ថ្ងៃទី១៩ ខែ១១ ឆ្នាំ១៩៨១
អង្គភាពធ្វើបញ្ជីឯកសារ :
មជ្ឈមណ្ឌលឯកសារកម្ពុជា​​​​ D119645 ៤/២/២០២៥
ផ្ទៀងផ្ទាត់ :
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា​​​​
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា​​​​
ភិនភាគឯកសារ :
ឯកសារសរសេរដោយកុំព្យូទ័រ (Tx), ឯកសារចំនួន១៣ទំព័រ​
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ទីភ្នាក់ងារសារពត៌មានសួរវៀតតាស្សប្រចាំទីក្រុង ហាណូយចុះថ្ងៃទី១៦ វិច្ឆិកា បានសរសេរថា ៈ គំនរលលាដ៏ក្បាលមនុស្សនៅលើវាលស្មៅចំកណ្តាលឃុំជើងឯក នៃប្រទេសកម្ពុជាបានរំលឹកឡើងវិញនូវឧក្រិដ្ឋកម្មប្រល័យពូជសាសន៍យ៉ាងឃោរឃៅមួយ។ ការគាស់សាកសពនៃជនរងគ្រោះក្នុងរបបអាយ៉ងប៉ុល ពត កំពុងតែបន្តទៅទៀត។ នៅឆ្នាំ១៩៧៥ ឃុំនេះ(ជើងឯក) ដែលស្ថិតនៅចម្ងាយ ១២ គីឡូពីទីក្រុងភ្នំពេញនោះ គឺនៅក្នុងរង្វង់ដែលហៅថា ''ខ្សែក្រវ៉ាត់ការពារ'' ដែលខ្មែរក្រហមបង្កើតឡើងជុំវិញរដ្ឋធានី។ នេះជាខ្សែក្រវ៉ាត់ការពារមួយ ដែលគ្មានប្រជាជនចេញចូលដូចជា ខ្សែក្រវ៉ាត់របស់អាមេរិកដែលហ៊ុំព័ន្ធទីក្រុងធំនានា ក្នុងសម័យសង្គ្រាមឈ្លានពានវៀតណាមអញ្ចឹងដែរ។ 
អ្នកកាសែតដែលទើបតែទៅដល់ឃុំជើងឯកថ្មីៗបានសរសេរថា ៈ ក្រោយពេលដែលប៉ុល ពតឡើងកាន់អំណាចភ្លាមនោះ ប្រជាជនពេញកម្លាំងទាំងអស់ប្រមាណជាង ៥ពាន់នាក់ ត្រូវបានបណ្តោញចេញ ដើម្បីទុកឲ្យពួកទាហាន ប៉ុល ពតរស់នៅប៉ុណ្ណោះ។ ឃុំនេះ ត្រូវបានក្លាយជាមណ្ឌលប្រល័យពូជសាសន៍យ៉ាងរង្គាល។ បន្ទាប់ពីថ្ងៃរំដោះមក មានសាកសពជាង ៨,០០០នាក់ ត្រូវបានគេយកចេញពីរណ្តៅចំនួន ៨៥រណ្តៅដែលរកឃើញនៅលើទីលានដ៏ធំមួយ។ នៅទីនោះ គេបានរកឃើញ ខ្សែលួសសម្រាប់ចងស្លាបសេកអ្នករងគ្រោះ មុននឹងយកទៅសម្លាប់ ។ កសិករម្នាក់បានថ្លែងថា ៈ ពួកវាសម្លាប់ប្រជាជនដោយប្រើដែកភ្លៅរទេះ ។ នៅពេលដែលខ្ញុំបានចូលទៅដល់ក្នុងភូមិ ខ្ញុំបានឃើញនូវអាវុធសម្រាប់សម្លាប់ផ្សេងៗមួយចំនួនទៀតផងដែរ។ 
ក្នុងខេត្តកណ្តាល បើនិយាយពីប្រាសាទបុរាណគឺ មានតិចតួចណាស់ តែវត្ថុបុរាណមានស្ទើរតែគ្រប់កន្លែងទាំងអស់ ក៏ប៉ុន្តែត្រូវបាត់បង់អស់មួយចំនួន កាលជំនាន់រដ្ឋអំណាចលន់ នល់ ដោយមានជនទុច្ចរិតលួចយកទៅលក់។ រួចពីសំណល់របស់លន់ នល់មកក៏ត្រូវបែកបាក់បាត់បង់ស្ទើរតែអស់ក្នុងសម័យ ប៉ុល ពត។ ក្នុងសម័យខ្មែរក្រហម មិនថាតែវត្ថុបុរាណទេ សូម្បីតែប្រាសាទបុរាណដែលមានក្បូតក្បាច់ រចនា ល្អៗ ស្រស់បំព្រង ក៏ត្រូវពួកខ្មែរក្រហមបំផ្លាញខ្ទេចអស់ដែរ ដូចជាប្រាសាទបុរាណនៅស្រុកកណ្តាលស្ទឹង។ 
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា