Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119796
D119796
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍ ផែនទីរណ្ដៅសាកសពស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង​ ដោយៈ ផេង ពង្សរ៉ាស៊ី
ភាសាឯកសារ / សៀវភៅ :
ភាសាខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
កូដទីតាំងភូមិសាស្ត្រ :
កម្ពុជា
ទីកន្លែងរក្សាទុកឯកសារ :
ខេត្តស្វាយរៀង
ការបោះពុម្ពផ្សាយឡើងវិញ :
ឯកសារសសេរដោយកុំព្យូទ័រ (tx)
ភិនភាគឯកសារ :
ឯកសារចំនួន៦ទំព័រ
កំណត់ចំណាំព័ត៌មាន
កំណត់សម្គាល់ លេខឯកសារដើម :
D119796
កំណត់សម្គាល់មាតិកា :
របាយការណ៍ ផែនទីរណ្ដៅសាកសពស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង​ ដោយៈ ផេង ពង្សរ៉ាស៊ី
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ការសម្លាប់មនុស្សនៅស្រុកកំពង់រោទ៍ ជាពិសេសភូមិត្រពាំងត្រាច ឃុំស្វាយភាយាន គឺពិតជាបាន ប្រព្រឹត្តិឡើងតាំងពីឆ្នាំ១៩៧៥មក ។ មានសាក្សីចំនួនពីរនាក់សុទ្ធតែបានបញ្ជាក់ដូចញ្ចថា ការសម្លាប់មនុស្ស បុរតកើតឡើងតាំងពីឆ្នាំ១៩៧៥ ហើយបន្តរហូតដល់ឆ្នាំ១៩៧៦ទៀត។ មានទីតាំងមួយកន្លែងក្នុងភូមិត្រពាំង ត្រាច ត្រូវបានជ្រើសរើសជាមន្ទីរសន្តិសុខរបស់ពួកខ្មែរក្រហមដែលមានឈ្មោះ៖ ពេជ សាវឿតជាអ្នកកាន់ កាប់ ហើយផ្ទះប្រជាជនចំនួន៨ខ្នង ត្រូវបានក្លាយជាមន្ទីរឃុំឃាំងបណ្តោះអាសន្នសម្រាប់អ្នកទោសបន្ទាប់ពីជម្លៀសម្ចាស់ជូរឲ្យទៅកន្លែងផ្សេងមក ។ បច្ចុប្បន្នដុះទាំងនេះមិនត្រូវបានរុះរើធ្វើថ្មីឡើយ ។ តាមការចោទសួរ ផ្ទាល់មាត់ទៅលើម្ចាស់ផ្ទះរនាបច្ចុប្បន្ន សុទ្ធតែឆ្លើយថា "ជាការពិតណាស់ កាលពីជំនាន់ខ្មែរក្រហមដូរនេះរជាតុក របស់ខ្មែក្រហម” ។ អ្នកទោសច្រើនជាប្រភេទទាហាន និងមន្ត្រីរាជការដែលបានជម្លៀសមកពីទីក្រុងភ្នំពេញ ។ ការឃុំឃាំងមនុស្សមិនត្រូវបានពន្យារពេលយូរឡើយ ។ អ្នកទោសទាំងអស់ត្រូវជម្លៀសចេញនៅពេលប្រហែល ម៉ោង២ ឬ៣រសៀល ទៅកាន់កន្លែងមួយដែលគ្មាននរណាដឹង។ ប៉ុន្តែភាពលោកការណ៍នេះ ត្រូវបានបើក កកាយការពិតកាន់តែច្បាស់ថែមទៀតនៅឆ្នាំ១៩៨២-៨៣ ដោយការជីករណ្ឌវសាកសពនៅព្រៃយាយខៀវ ដោយកម្លាំងខាងរដ្ឋាភិបាលកម្ពុជា ក្នុងការស្រាវជ្រាវរកភស្តុតាងក្នុងការកាត់ទោសកាលពីឆ្នាំ១៩៨២ ។ យាយខៀវ ជាទីតាំងសម្លាប់ធំប្រចាំឃុំស្វាយភាយាន។ អ្នកទោសភាគច្រើនជាទាហាន មន្ត្រីរដ្ឋការជំនាន់ លន់ណុល និងប្រជាជនសាមញ្ញនៅឃុំស្វាយភាយាន។ ទីតាំងនេះ៖ សរុបមានចំនួនពីរ៣០-៨០ រវនិងមាន ចំនួនសាកសពប្រហែលពី១២០-១៦០នាក់ ។ ទីតាំងសម្លាប់ព្រៃយាយខៀវទេរ ក្រុមស្រាវជ្រាវមិនបានចុះ ទៅកំណត់យកទីតាំងភូមិសាស្ត្រតាមផ្កាយរណបដែលបានកំណត់ក្នុងម៉ាស៊ីនកត់ត្រាភូមិសាស្ត្របានឡើយ ព្រោះ មិនអាចទៅបាន។ បើមានពេល យើងនឹងចុះទៅពិនិត្យផ្ទាល់ឲ្យដល់ទីតាំងតែម្តង ដើម្បីជាការបញ្ជាក់ឲ្យកាន់ តែច្បាស់ថា ពិតជាទីតាំងដែលធ្លាប់បានប្រល័យជីវិតមនុស្សអស់រាប់រយនាក់ដោយសារការគោរពបញ្ជាដាច់ មាតមួយពីសំណាក់មេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ណាម្នាក់ដែលគ្រប់គ្រងភូមិភាគបូព៌ានេះ ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា