| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119509
D119509
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
ការស្រាវជ្រាវនៅ ខេត្តបន្ទាយមានជ័យ
|
|
ភាសាឯកសារ / សៀវភៅ :
|
ខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
១៩ សីហា ១៩៩៨
|
|
កូដទីតាំងភូមិសាស្ត្រ :
|
បន្ទាយមានជ័យ ស្រុកសេរីសោភ័ណ្ឌ
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam/D119509 ២០មីនា ២០២៥
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
មជ្ឃមណ្ឌលឯកសារកម្ពុជា
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam/មជ្ឃមណ្ឌលឯកសារកម្ពុជា
|
|
ភិនភាគឯកសារ :
|
២២ទំព័រ ឯកសារវាយដោយកុំព្យូទ័រ
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
១- ស្រុកសេរីសោភ័ណ
២- ស្រុកភ្នំស្រុក |
| កំណត់ចំណាំកន្លែង | |
|
កំណត់សម្គាល់ទូទៅ :
|
ការចុះទៅស្រាវជ្រាវពីទីតាំងពិឃាដនៅខេត្តបន្ទាយមានជ័យដើម្បីប្រមូលព័ត៌មាន
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
ស្រុកសេរីសោភ័ណ
នាពេលនេះ ក្រុមអ្នកស្រាវជ្រាវយើងមិនបានជួបលោកអភិបាលស្រុកទេ ព្រោះគាត់ជាប់ រវល់ចេញទៅខាងក្រៅ ដើម្បីទំនាក់ទំនងការងារផ្សេងៗ។ ក្រុមស្រាវ ជ្រាវបានធ្វើដំណើរត្រឡប់មកកាន់មន្ទីរព័ត៌មាន ស្រុកវិញ ។ នៅវេលាម៉ោង ១០:១៨នាទី នាថ្ងៃដដែល ក្រុមស្រាវជ្រាវយើងបានមកជួបជាមួយលោក បាល់ សំអឿន ជាប្រធានមន្ទីរព័ត៌មានស្រុកសេរីសោភ័ណ ។ ក្នុងពេលជួបជាមួយលោក បាល់ សំ អឿន ខោរ យើងក៏បានជួបជាមួយសហការីរបស់លោកចំនួនពីរនាក់ទៀត គឺលោក អ៊ុក សឿន ប្រធានផ្នែក ទូរទស្សន៍-វិទ្យុ និងលោក ស៊ី សុមិត្រ ជាប្រធានរដ្ឋបាល ។ លោកប្រធានមន្ទីរបានប្រាប់យើងថា ក្នុងស្រុកសេរីសោភ័ណនេះ មានទីតាំងសម្លាប់មួយធំជាង គេ គឺនៅតំបន់ចំការខ្មែរ ដែលស្ថិតនៅខាងជើងវត្តគីរីជុំ ចំការខ្មែរ និងភ្នំស្វាយ ។ តំបន់នេះស្ថិតនៅក្នុងភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកបានបន្តថា នៅទីនោះសព្វថ្ងៃនៅមានស្លាក ស្នាមបន្សល់ទុកដូចជារណ្ដៅធំៗ ដែលលុបមិនជិតជាដើម ។ កាលទើបតែរំដោះថ្មីៗ រណ្តៅដែលកប់សាកសព នេះ ត្រូវបានប្រជាជនក្នុងភូមិ ឃុំ ខាងលើ ជីកកកាយ និងឆែកឆេរខ្លួនរបស់សាកសពដើម្បីរកមាស និង គ្រឿងអលង្កាផ្សេងៗ ដែលធ្វើឲ្យសាកសពទាំងនោះលេចចេញក្រៅរណ្តៅ ព្រោះក្រោយពីឆែកឆេររួច ប្រជាជនទាំងនោះមិនបានកប់វិញទេ។ តាមប្រសាសន៍របស់លោក កាន់ ឈឿន ប្រាប់ទៅអ្នកយក ព័ត៌មានកាសែតរស្មីកម្ពុជា ហើយដែលឃុំ បានយកមកចុះផ្សាយនៅក្នុងទំព័រកាសែតលេខ ៨១២៩ ចេញផ្សាយថ្ងៃអាទិត្យ-ច័ន្ទ ទី៥-៦ វិច្ឆិកា ឆ្នាំ២០០៦ ថាការគាស់រណ្តៅសាកសពនៅវាល ពិយោកចម្ការខ្មែរនេះក៏បានការចូលរួមពីសំណាក់ប្រជាជនមួយចំនួនដែលស្នាក់នៅបណ្តោះអាសន្ននៅវត្ត សុភមង្គលដែរ ព្រោះថាជាការស្នើសុំរបស់ព្រះចៅអធិការវត្តសុភមង្គល់។ កាសែតដដែលបានបន្តថា សឿន និងប្រពន្ធឈ្មោះ បឿន ជាអ្នកគាស់បានឆ្អឹងខ្មោចច្រើនជាងគេ។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”