| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119510
D119510
|
|
Title of Doc / Book :
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ស្តីពីការចុះស្រាវជ្រាវទីតាំងគុក រណ្តៅសាកសព និងបទសម្ភាសន៍ជាមួយជនរងគ្រោះ ថ្ងៃ ២១-២៥/៦/១៩៩៩។
|
|
ភាសាឯកសារ / សៀវភៅ :
|
ខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
២១/៦/១៩៩៩
|
|
Geographic Area Code :
កូដទីតាំងភូមិសាស្ត្រ :
|
ខេត្តបន្ទាយមានជ័យ
|
|
Cataloguing Date/Org :
អង្គភាពធ្វើបញ្ជីឯកសារ :
|
មជ្ឈមណ្ឌលឯកសារកម្ពុជា, D119510, ២០/៣/២០២៥
|
|
Location of Doc / Book :
ទីកន្លែងរក្សាទុកឯកសារ :
|
មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
Physical Description :
ភិនភាគឯកសារ :
|
ឯកសារវាយអង្គុលីលេខ និងសរសេរដោយដៃ មាន១៣ទំព័រ
|
|
សំណុំប្រភេទឯកសារ :
|
-ការចុំជួបអាជ្ញាធរមូលដ្ឋាន-ការជួបសំភាសន៍ប្រជាជន-ការចុះទៅទីតាំងវាលពិឃាដន-ន
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
ការចុះស្រាវជ្រាវទីតាំងគុក រណ្តៅសាកសព និងបទសំភាសន៍ជាមួយជនរងគ្រោះ
|
| Place Notes កំណត់ចំណាំកន្លែង | |
|
General Note :
កំណត់សម្គាល់ទូទៅ :
|
ការស្រាវជ្រាវព័ត៌មានទីតាំងពីឃាដនៅខេត្តបន្ទាយមានជ័យ
|
| Doc Notes កំណត់ចំណាំឯកសារ | |
|
Summary / Abstract :
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
របាយការណ៍ស្តីពីការ ចុះស្រាវជ្រាវពីទីតាំងគុក រណ្តៅសាកសព និងបទសំភាសន៍ជាមួយជនរងគ្រោះ ដែលធ្វើដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២១-២៦/៦/១៩៩៩៩ នៅខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីការចុះទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានខេត្តបន្ទាយមានជ័យរួចមក ក្រុមការងារ មជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះទៅតាមស្រុកថ្មពួក។ តាមការសំភាសន៍ជាមួយលោក ឯក សង្វាត ប្រជាជនភាគច្រើននៅទីនោះត្រូវបានពួកនីរតីសម្លាប់ ដោយយកតាមសាខាឃុំមួយៗ ចំនួន ៥-១០ គ្រួសារ ដោយប្រើល្បិចប្រាប់ថាទៅដាំកប្បាស បានហូបគ្រប់គ្រាន់ តែត្រូវបានសម្លាប់នៅបន្ទាយទាហានថ្មពួក និងនៅអណ្តូងជិតមន្ទីរសន្តិសុខ (បច្ចុប្បន្នអណ្តូងនៅជិតវិទ្យាល័យស្រុកថ្មពួក)។ នៅស្រុកថ្មពួក មានទីតាំងរណ្តៅ ៣កន្លែងគឺៈ ១-អណ្តូងស៊ែប ផេង, ២-នៅបន្ទាយទាហាន សព្វថ្ងៃជាកងពលធំលេខ ៧ មាន ៤រណ្តៅ។ ៣- ភូមិដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក មាន២រណ្តៅ នៅទីតាំងត្រពាំងសួង។ លោក អ៊ំស្វាងបានបញ្ជាក់ថា ទីតាំងសម្លាប់មាននៅគ្រប់ឃុំ ដូចជា ឃុំបន្ទាយឆ្មារ មាន ១០រណ្តៅ ហើយស្ថិតិប្រជានដែលបានសម្លាប់តាមឃុំមួយៗប្រហែល ៨ពាន់នាក់។ ឯកសារ និងភ័ស្តុតាងនានា ត្រូវបានខ្មែរក្រហមដុតចោលពេលចូលវាយលុកស្រុកថ្មពួកឆ្នាំ ១៩៨៥។ តាមការសាកសួរពីអ្នកស្រុកតំបន់នោះថានៅថ្ងៃទី ២២/៦/១៩៩៩ មានកូនស្តេចថៃឈ្មោះ សារិនថង អាយុ៤៦ឆ្នាំ មកត្រួតពិនិតភូមិសាស្ត្រប្រាសាទបន្ទាយឆ្មារ ប្រកបដោយអក្បកិរិយាឆ្មើងឆ្មៃសូម្បីសម្តេចព្រះរាម បុប្ផាទេវី ក៍មិនមានការថ្លែងអំណរគុណសូម្បីតែមួយម៉ាត់។ ឆ្នាំ ១៩៩០ ប្រាសាទនេះមិនទាន់មានការបាក់បែកខ្លាំងទេ ប៉ុន្តែបន្ទាប់ពីពួកទាហានគាស់ឬសគល់ប្រាសាទដើម្បីស្វែងរករូបចម្លាក់ក្បាលអ្នកតា ប្រាសាទត្រូវបាក់បែកជាបំណែកគំនរថ្ម ឯផ្ទាំងថ្មនេះពួកថៃឲ្យតម្លៃក្នុងមួយផ្ទាំង ៣-៤ពាន់បាត បើយកដល់ប្រទេសថៃ។ លោក សង្វាត បានប្រាប់ថា ពួកថៃបានលួចទឹកដីយើងនៅតំបន់បឹងត្រកួន ដោយបង្ខិតបង្គោលព្រំដែន «បង្គោលឡាក់» អស់ជាច្រើនគីឡូ។ ជាលទ្ធផល ការចុះស្រាវជ្រាវនៅខេត្តបន្ទាយមានជ័យ ទទួលបានលទ្ធផលតិចរួច ដោយសារក្រុមការងាបានចុះត្រឹមស្រុកថ្មពួក ឯស្រុកបន្ទាយអំពិលពុំបានចុះដោយសារស្រុកនេះស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តឧត្តរមានជ័យ ហើយសាក្សីជនរងគ្រោះដែលនៅជាប់មន្ទីរសន្តិសុខ គាត់ក៏នៅឆ្ងាយ ហើយក៏ពុំដឹងអាស័យដ្ឋានច្បាស់លាស់ដែរ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”