BIBLIOGRAPHY

Report on the Genocide Criminal in Kampong Cham Province on "17-19 October 1995 to 20-22 Februry 1996 "

Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119523
D119523
Title of Doc / Book :
ចំណងជើងឯកសារ / សៀវភៅ :
Report on the Genocide Criminal in Kampong Cham Province on "17-19 October 1995 to 20-22 Februry 1996 "
របាយការណ៍ស្ដីអំពីការប្រល័យពូជសាសន៍ នៅខេត្តកំពង់ចាម « ១៧-១៩ តុលា ឆ្នាំ១៩៩៥​ - ២០-២២ ខែកុម្ភៈ ១៩៩៦»
ភាសាឯកសារ / សៀវភៅ :
ខ្មែរ
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
Cambodia
កម្ពុជា​
Document Date :
កាលបរិច្ឆេទឯកសារ :
20th February 1996
១៧ ខែតុលា ឆ្នាំ១៩៩៥
Geographic Area Code :
កូដទីតាំងភូមិសាស្ត្រ :
Kroch chmar Di Kompong Cham province.
ខេត្តកំពង់ចាម
Cataloguing Date/Org :
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam/20 March 2025
មជ្ឃមណ្ឌលឯកសារកម្ពុជា/ ២០មីនា ២០២៥
Location of Doc / Book :
ទីកន្លែងរក្សាទុកឯកសារ :
DC-Cam
មជ្ឃមណ្ឌលឯកសារកម្ពុជា
Physical Description :
ភិនភាគឯកសារ :
24 pages, computer typing and Hand writing (tx, hx) (tx, hx)
២4ទំព័រ ឯកសារវាយដោយកុំព្យូទ័រ និង សរសេរដោយដៃ
Data Info Note កំណត់ចំណាំព័ត៌មាន
Content Note :
កំណត់សម្គាល់មាតិកា :
Genocide Criminal site in Krauchhmar district, Steung Trang and Kampong Siem district.
ទីតាំងប្រល័យពូជសាសន៍ នៅស្រុកក្រូចឆ្មារ, ស្រុកស្ទឹងត្រង់, ស្រុកកំពង់សៀម,
Place Notes កំណត់ចំណាំកន្លែង
General Note :
កំណត់សម្គាល់ទូទៅ :
report on the research in Kompong Cham
របាយការណ៍​រចុះស្រាវជ្រាវនៅក្នុងខេត្តកំពង់ចាម
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ទីតាំងប្រល័យពូជសាសន៍នៅខេត្តកំពង់ចាមរួមមាន៖

ទ្រាទី២ ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ

ភូមិទ្រាទី២ ជាភូមិមួយក្នុងចំណោមភូមិទាំង៥ របស់ប្រជាជនចាម ក្នុងស្រុកក្រូចឆ្មារ ដែលត្រូវ បានពួកខ្មែរក្រហមជំលៀសចេញ និងបំផ្លិចបំផ្លាញ ក្នុងសម័យ ប៉ុល ពត ប្រជាជនចាមទាំងអស់ត្រូវ បានផ្លាស់ប្តូរទីកន្លែង ឬ យកទៅសម្លាប់ ។ នៅភូមិទ្រាទី២នេះ យើងត្រូវបានបង្ហាញអំពីឆ្អឹងសាកសពមួយ ចំនួនដែលបានលយចេញពីរណ្តៅ។ សាកសព ២រណ្តៅ ក្នុងចំណោមរណ្តៅទាំង៥ ក្បែរមាត់ច្រាំងទន្លេមេគង្គ និង ៣ រណ្តៅ ដទៃទៀត ត្រូវបានកប់នៅក្រោមដើមក្រូចឆ្មារ ជិតនោះដែរ ហើយរណ្តៅទាំង៣នោះ ពុំទាន់ បានគាស់ នៅឡើយ ។ មានផ្ទះចំនួន ៣ខ្នង ដែលត្រូវបានពួកខ្មែរក្រហមយកមកប្រើធ្វើជាមន្ទីរឃុំឃាំង និងសំរាប់ពួកកម្មាភិបាល សន្តិសុខរស់នៅ ។

សាក្សីម្នាក់បានរាយការណ៍ថា ពួកខ្មែរក្រហមបានដឹកប្រជាជនតាមទូកមកពីខាងលើ នៃទន្លេ មេគង្គមកសម្លាប់នៅទីនេះ ។ សាក្សីជាជនជាតិចាម ២នាក់ បានមានប្រសាសន៍ថា ស្ពានទាំងអស់ដែល ឆ្លងកាត់មកកាន់ទីនេះត្រូវបានកាត់ផ្តាច់ លើកលែងតែស្ពានមួយគត់សំរាប់ឆ្លងកាត់ក្នុងភូមិ ។ គ្មានប្រជា ជនណាម្នាក់ត្រូវបានអនុញ្ញាតិអោយឆ្លងកាត់ក្នុងតំបន់ហាមឃាត់នេះទេ ។

ពួកខ្មែរក្រហមបានចាក់មេក្រូបំពងសំលេងពីម៉ោង ៦ល្ងាច ដល់ម៉ោង ៩យប់ ដើម្បីខ្ទប់សំរែក ជនរងគ្រោះ ដែលត្រូវពួកវាសម្លាប់ ។ សាក្សីបានបញ្ជាក់ទៀតថា ជនរងគ្រោះត្រូវបានសម្លាប់ដោយត្បូង ចបវាយក្បាលពីខាងក្រោយ ចំណែកកូនក្មេងត្រូវបានពួកវាចាប់ជើងបោកក្បាលទៅនឹងដើមឈើ ។

ក្នុងតំបន់នេះប្តីប្រពន្ធត្រូវបានពួកខ្មែរក្រហម បំបែកអោយនៅផ្សេងពីគ្នា ដោយប្រាប់ថាអោយ ទៅធ្វើការនៅតំបន់ផ្សេងងាយស្រួលរស់នៅជាង ចំណែកប្រពន្ធ និងកូនត្រូវបានបញ្ជូនអោយទៅរស់នៅ ក្នុងភូមិចាមផ្សេងទៀត ។

ព្រះវិហារ និងសាលារៀន របស់ជនជាតិចាម ក្នុងឃុំទ្រា ត្រូវបានសាងសង់ឡើងវិញ ដោយមាន ការឧបត្ថម្ភពីរដ្ឋាភិបាលម៉ាឡេស៊ី ។

សេចក្តីសន្និដ្ឋាន

ការចុះពិនិត្យរបស់យើងនៅខេត្តកំពង់ចាម នៅឆ្នាំ១៩៩៥ គឺមានសារៈសំខាន់ណាស់ ពីព្រោះមាន ចំណុច ២យ៉ាងៈ ទី១ គឺជាភស្តុតាងផ្ទាល់ ដែលយើងបានឃើញនូវទីកន្លែង ដែលជាទីប្រជុំជនរបស់ប្រជា ជនចាម ដែលត្រូវបានពួកខ្មែរក្រហមសម្លាប់នៅក្នុងស្រុកក្រូចឆ្មារ ហើយភស្តុតាងចំពោះមុខ គឺទីតាំង ពិឃាត និងមន្ទីរឃុំឃាំងនៅវត្តភ្នំប្រុស និងវត្តស្ទឹងត្រង់ ។

ការចុះពិនិត្យទីតាំងនៅឆ្នាំ១៩៩៦ ទាំងអស់ សុទ្ធតែជាទំហំមួយថ្មី លើទីតាំងប្រល័យពូជសាសន៍ ដែលលាតសន្ធឹងតាមដងទន្លេ ក្នុងខេត្តកំពង់ចាម ។

គំរូនៃការសម្លាប់ដ៏ធំនេះ ហើយនឹងទីតាំងកប់សាកសព ដែលមានឡើងតាមបណ្តោយទន្លេមេគង្គ និងផ្លូវជាតិលេខ៧ ដែលជាការងាយស្រួលដល់ទីប្រជុំនៃមធ្យោបាយធ្វើដំណើរ ដែលឈរនៅលើកត្តានៃ ការសំរេចចិត្ត ។ រឿងនោះថា ដូចជាមានទីតាំងជាច្រើនទៀត ដែលនឹងត្រូវបានរកឃើញ តាមបណ្តោយ ដងទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម ព្រៃវែង កណ្តាល មុនពេលដែលយើងបញ្ចប់នូវការងាររបស់យើង ។

សរុបមកលើទីតាំងរណ្តៅកប់សាកសពមាន ១២កន្លែង ដែលយើងបានចុះត្រួតពិនិត្យរួច កាលនៃការចុះត្រួតពិនិត្យ នៅខេត្តកំពង់ចាម ក្នុងរយៈ យើងបានរកឃើញនូវចំនួនសរុបនៃរណ្តៅសាកសព មាន ចំនួន ១.៧៤០ រណ្តៅ តាមការប៉ាន់ស្មាន ចំនួនជនរងគ្រោះ ដែលត្រូវបានសម្លាប់នៅទីតាំងទាំងអស់នេះ មានចំនួន ៩៦.៨៥០នាក់ ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា