| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119527
D119527
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ស្ដីពីការចុះស្រាវជ្រាវឯកសារទាក់ទងអំពើឧក្រិដ្ឋកម្មរបស់បន ប៉ុល ពត នៅស្រុកពញាក្រែក ខេត្តកំពង់ចាម លើកទី២។
|
|
ភាសាឯកសារ / សៀវភៅ :
|
ខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
១០ តុលា ឆ្នាំ១៩៩៧
|
|
កូដទីតាំងភូមិសាស្ត្រ :
|
ស្រុកពញាក្រែក ខេត្តកំពង់ចាម
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
មជ្ឃមណ្ឌលឯកសារកម្ពុជា/ ២០ មីនា ២០២៥
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
មជ្ឃមណ្ឌលឯកសារកម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារមានចំនួន៦ទំព័រ, ឯកសារវាយកុំព្យូទ័រ
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
ទីតាំងវាលពិឃាដ និង សំភាសន៍សាក្សី
|
| កំណត់ចំណាំកន្លែង | |
|
កំណត់សម្គាល់ទូទៅ :
|
ការចុះស្រាវជ្រាវទីតាំងវាលពិឃាដនៅខេត្តកំពង់ចាម ស្រុកពញាក្រែក។
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
សេចក្តីសន្និដ្ឋាន
ការចុះស្រាវជ្រាវអំពើឧក្រិដ្ឋកម្មនៅស្រុកពញាក្រែកនោះបាន ៣ឃុំ មាន៣មណ្ឌលឧក្រិដ្ឋកម្ម ដោយសារយើងបានពិនិត្យលើតួលេខ ស្លាប់មានចំនួនច្រើនជាង។ យើងមិនអាចចុះបានច្រើន កន្លែងលើសនេះបានទេ មូលហេតុ ផ្លូវពីសាលាស្រុកទៅដល់ទីតាំងឆ្ងាយ ចម្ងាយផ្លូវពីមណ្ឌលឧក្រិដ្ឋកម្ម ១ ផ្សេងទៀតនៅឆ្ងាយ ឯផ្លូវក៏លំបាក ។ ការចុះទៅដល់មណ្ឌលឧក្រិដ្ឋកម្មនិមួយៗជាក់ស្តែង និងស្រង់បានពត៌មានជាក់ស្តែង ជាការល្អ ពីព្រោះបានជួបសាក្សី និងប្រជាជនផ្ទាល់អាចដឹងការពិតបានច្រើនជាងឯកសារវប្បធម៌ផ្តល់ឲ្យទៅទៀត ។ ឧទាហរណ៍: មានកន្លែងខ្លះឃើញរណ្តៅ៩ ប៉ុន្តែ ឯកសារដាក់ថា ៥រណ្តៅ នេះការស្រង់ជា ប្រយោល ហើយដូច្នេះតួលេខ យើងគិតទៅតាមរណ្តៅ និងពត៌មានពីសាក្សីដឹងឮ និងការឃើញជាក់ស្តែង ។ ការចុះទៅចូលព្រៃស្ងាត់ ជនបទ ដាច់ស្រយាលនេះ គឺយើងហ៊ានប្រឈមមុខចំពោះគ្រោះថ្នាក់ ២ចំណុចៈ ទី១ ចំពោះខ្មាំងប៉ុល ពត (បើសិនមាន) ទី២ ចំពោះពួកចោរប្លន់, ជាក់ស្តែង ស្រុកពញាក្រែក ទ័ពរត់ចូលព្រៃ ប្រមូល គ្នីគ្នាបាន ១២នាក់ បច្ចុប្បន្នប្រជាជនមិនហ៊ានដេកផ្ទះ ប្លន់បាញ់សំលាប់ ពេទ្យស្រុកថ្មីម្នាក់និងបាញ់គោ ទាក់គោ ប្រជារាស្ត្រស៊ី និងលក់ទៅវៀតណាម ។ ដូច្នេះទៅទីនោះលើកនេះ យើងមិនជួបចៅហ្វាយស្រុក គេទៅខេត្តប្រជុំ យើងទាក់ទងរដ្ឋបាល ស្រុក សុំកងការពារនគរបាលស្រុកមិនបាន ដូច្នេះបង្ខំចិត្តចុះទៅមូលដ្ឋានរកមេឃុំ សេនាជនធ្វើការជាមួយ យើង ដូច្នេះស្ថានភាពមូលដ្ឋានខ្លះមិនមែនងាយស្រួល ដូចៗគ្នានោះទេ ។ បច្ចុប្បន្ននេះ៖ បែបបទរដ្ឋបាល គេច្រើនស្តាប់បញ្ជាខ្សែរយៈជំនាញ បណ្តោយត្រង់ៗពីមេបញ្ជាការថ្នាក់លើរបស់គេ ។ ឧទាហរណ៍ : ប៉ូលីសស្តាប់ស្នងការប៉ូលីសខេត្ត ។ល។ ដូច្នេះស្រុករដ្ឋបាលដែនដី (ពិបាក) ។ ដូច្នេះ ការងារចុះស្រាវជ្រាវឯកសារនោះ៖ គឺសំខាន់ណាស់ និងធំធេងណាស់ដែរ មិនមែនជាការធម្មតានោះទេ គឺ ជាការទទួលខុសត្រូវ ប្រវត្តិសាស្ត្រ របស់ប្រទេសមួយដ៏សំខាន់ដែរ ។ សំណូមពរ : លោកនាយកផ្តល់មតិ ជាជំនួយ តើយើងធ្វើយ៉ាងណាអោយកិច្ចការរបស់យើងប្រសើរជាងនេះ ទៅទៀត ។ ភ្នំពេញ, ថ្ងៃទី ១០/៤/៩៧ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”