Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119539
D119539
ចំណងជើងឯកសារ / សៀវភៅ :
បទសម្ភាសន៍ជាមួយលោក តេះ អេល អ្នកភូមិកោះផល ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
ភាសាឯកសារ / សៀវភៅ :
ខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា​
កាលបរិច្ឆេទឯកសារ :
១៣ វិច្ឆិកា​ ១៩៩៩
កូដទីតាំងភូមិសាស្ត្រ :
ភូមិកោះផល ឃុំបើស១ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម
Cataloguing Date/Org :
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam 20 March 2025
មជ្ឃមណ្ឌលឯកសារកម្ពុជា/ ២០មីនា ២០២៥
Location of Doc / Book :
ទីកន្លែងរក្សាទុកឯកសារ :
DC-Cam
មជ្ឃមណ្ឌលឯកសារកម្ពុជា
Physical Description :
ភិនភាគឯកសារ :
05 pages, Computer typing (Tx)
៥ទំព័រ ឯកសារវាយដោយកុំព្យូទ័រ
កំណត់ចំណាំព័ត៌មាន
កំណត់សម្គាល់មាតិកា :
ការសម្ភាសន៍ជាមួយលោក តេះ អេល
កំណត់ចំណាំកន្លែង
កំណត់សម្គាល់ទូទៅ :
ការសម្ភាសន៍ ជាមួយជនជាតិចាម។
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ស- តើអ៊ុំឈ្មោះអីដែរ?

ឆ- ខ្ញុំឈ្មោះ​ តេ អែល អាយុ ៦៦ឆ្នាំ ។

ស- តើឆ្នាំ១៩៧៥-៧៩ ក្នុងជំនាន់ខ្មែរក្រហម តើអ៊ុំនៅឯណាដែរ?

ឆ- នៅសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។

ស- តើនៅក្នុងនោះ ជំនាន់ អាពត គេហៅភូមិអីដែរ?

ឆ- ខ្ញុំនៅច្រើនកន្លែងដែរ ។

ស- តើនៅកន្លែងណាខ្លះ?

ឆ- ដំបូងនៅក្របីគៀក បន្ទាប់មកនៅចុងអូរ រួចជំលៀសទៅសួង ។

ស- តើភូមិអ៊ុំនៅជំនាន់អាពត គេហៅយ៉ាងម៉េច?

ឆ- ខ្ញុំអត់ស្គាល់ ។

ស- ពេលគេជំលៀសចេញទៅ គេមានបង្ខំលោកអ៊ុំអោយធ្វើអ្វី?

ឆ- ពេលនោះហៅទេ, គេជំលៀសទៅ ។

ស- តើពីណាជាអ្នកបញ្ជូនទៅ?

ឆ- គឺគណៈឃុំ ។

ស- តើអ៊ុំមានស្គាល់ឈ្មោះទេ?

ឆ- គណៈឃុំនោះ ឈ្មោះ តាម៉ិល ។

ស- ពេលមេឃុំមកដល់ តើមេឃុំគេប្រាប់យ៉ាងដូចម្តេចបានជាអ៊ុំចេញ?

ឆ- គេប្រាប់អោយចេញទាំងអស់ ។

ស- តើគេប្រាប់អោយចេញទៅណាដែរ?

ឆ- គេអោយចេញទៅនៅអំពិល, ចំការខ្នុរ រួច ៦ថ្ងៃ ទៀត គេបញ្ជូនអោយទៅនៅក្របីគ្រៀក ។ នៅក្របី គ្រៀកបានមួយឆ្នាំ គេបញ្ជូនឱ្យទៅនៅចុងអូរ នៅចុងអូរបានប៉ុន្មានខែ គេបញ្ជូនឱ្យទៅនៅសួងទៀត ។

ស- ពេលមេឃុំជំលៀស អ៊ុំចេញទៅនោះ៖ អ៊ុំចង់ចេញទេ?

ឆ-មិនចង់ទេ តែអត់ហ៊ានទៅ បើគេជំលៀសហើយ ត្រូវតែទៅ បើមិនទៅគេចង មានតែប៉ុណ្ណឹង ។

ស- នៅក្នុងពេលជំលៀសទៅ គេអោយអ៊ុំធ្វើអ្វីខ្លះ?

ឆ- មានតែដាំស្រូវ ភ្ជួររាស់ដី ។

ស- ពេលចុះទៅធ្វើស្រែ អ្នកណាប្រាប់អោយធ្វើ?

2- គណៈភូមិ ។

ស- មានស្គាល់ឈ្មោះទេ?

ឆ- ឈ្មោះ៖ នុត តែស្លាប់ទៅហើយ ។

ស- ពេលជំលៀសទៅ អ៊ុំគ្មានជំរើសសោះ គេបង្ខំអោយទៅអញ្ចឹងតែម្តង?

ឆ- បាទ មិនហ៊ានប្រកែក ។

ស- ពេលជំលៀសទៅ ៧៥-៧៩ អ៊ុំអត់មានធ្វើអ្វីបំរើអោយខ្មែរក្រហមឬទេ?

- អត់មានធ្វើអីទេ គឺប្រជាជនធម្មតា ។

ស- អ៊ុំមានដែលគេធ្វើបាបយ៉ាងម៉េចទេ?

ឆ- គេបង្ខំអោយយើងធ្វើការ ។

ស- មានដែលជួបប្រទះឃើញនឹងភ្នែកគេសម្លាប់មនុស្សទេ?

ឆ- អត់ដែលឃើញផង ។

ស- នៅភូមិនេះ បន្ទាប់ពីបះបោរ គេជំលៀសប្រជាជនទាំងអស់ទេ?

ឆ- ទាំងអស់អត់មានសល់ម្នាក់ទេ ដុតទាំងផ្ទះចោលទៀត ។

ស- អញ្ចឹង ម៉េចយើងដឹងថា រណ្តៅដែលគេសម្លាប់មនុស្សនេះ យកពីភូមិណាខ្លះ?

ឆ- គេនៅក្បែរនេះគេឃើញ ពួកអ្នកធ្វើការនៅទីនេះ ដូចជាអ្នកនេសាទ ឃើញគេយកមនុស្សមកសម្លាប់ នៅទីនេះ ។

ស- អញ្ចឹងអ្នកដែលបានស្លាប់ក្នុងរណ្តៅនេះ មិនប្រាកដថាអ្នកនៅភូមិនេះទេ?

ឆ- ខាងយើងខ្លះ ហើយក៏មានខាងភូមិគេខ្លះដែរ ។
ស- សុទ្ធតែចាម?

ឆ- ចាម ខ្មែរជាមួយគ្នាទាំងអស់ហ្នឹងដាក់កាណូតមកពីពង្រអីមកទាំងកាណូតៗ។
កន្លែងនេះជាឃ្លាំងរបស់គេ ប៉ុន្តែឥឡូវបាក់ដីបាត់ឃ្លាំងអស់ទៅហើយ។ មានក្មេង​១ឃ្វាលគោបាត់ហើយតាមមកទីនេះបាត់ទាំងមនុស្សទៀត។ឧបមថា
មនុស្សនៅទីនេះច្រើនរាប់ពាន់នាក់អញ្ចឹងមិនអាចសម្លាប់ទាន់ទេក្នុងមួយយប់។
ជូនកាលក្នុងកាណូតវាចងដៃជើងហើយវារុញធ្លាក់ម្នាក់ហើយក៏តោងគ្នាទៅ ដល់ទៅតោង​គ្នាធ្ងន់ពេក របូតដៃទៅ ក៏ទៅតែផ្ទាំង ។

ស- មានអ្នកណានៅរស់ ដូចជានេសាទត្រីទីនេះ​ ហើយបានឃើញផ្ទាល់?

ឆ-ជួនកាលតានេះក៏ឃើញដែរ តែគ្រាន់តែឃើញរូបភាពនោះបន្តិច គាត់ក៏អត់ហ៊ានទៅក្បែរ ។

ស- អូងមាននៅចាំរឿងណាមួយ ដូចជាអាពតវាចាប់អ្នកណាម្នាក់មកសម្លាប់នៅ​កោះផលនេះទេ?

ឆ- ច្រើនណាស់ ។

ស- សុំអូងនិយាយពីអ្នកណាមួយមើល?

ឆ- បងប្អូនខ្ញុំក៏ជាប់ដែរ ។

ស- ឈ្មោះអ្វី?

ឆ- ឈ្មោះជីម៉ាត់ ។

ស- គេចាប់នៅឆ្នាំណាដែរ?

- ឆ្នាំ៧៥ ។

ស- គេយកមកសម្លាប់ក្នុងរណ្តៅនេះ?

ឆ- មិនដឹងជាស្លាប់ត្រង់ណា គ្រាន់តែឃើញគេបញ្ជូនមកខាងនេះ ។

ស- និយាយអំពីអ្នកដែលគេសម្លាប់ក្នុងរណ្តៅ មានដឹងខ្លួនទេ?

ឆ- អត់ដឹងទេ ។

ស- អ៊ុំសហករណ៍របស់អ៊ុំនៅស្រុកណាដែរ?

ឆ- នៅក្របីគ្រៀក ក្នុងស្រុកក្រូចឆ្មារ ។

ស- នៅក្នុងសហករណ៍នោះ ការហូបចុកយ៉ាងម៉េចដែរ?

ឆ- បើខាងបងប្អូនខ្មែរហូបយ៉ាងម៉េច យើងហូបអញ្ចឹង វាមិនសូវបង្ខំអោយហូបសាច់ជ្រូកទេ ។

ស- ការរស់នៅក្នុងភូមិខ្មែរ ឬ ភូមិចាម?
ឆ- នៅភូមិខ្មែរ?
ស- (ឮមិនច្បាស់)?

ឆ- គេយកទៅដាក់នៅរកាខ្នុរ រួចគេរើសពីនោះមក ដើម្បីយកមកសម្លាប់នៅទីនេះ។ អាហ្នឹងមានខ្លះដែរ?

ស- រើសពេលណា?

ឆ- អត់ចាំទេ ។

ស- រណ្តៅទៅជិតនេះដែរទេ?

ឆ-នៅជិតនេះ ឥឡូវនេះលុបបាត់អស់ហើយ ហើយក៏បាក់ច្រាំងទៀត តែមិនទាន់គាស់ទេ ។

ស- អូងសុំទោស នៅឆ្នាំ​១៩៧០ ខាងណាកាន់កាប់?

(គ្មានចំលើយច្បាស់លាស់)

ស- ពេលដែលខ្មែរក្រហមចូលកាន់កាប់នេះភ្លាមៗ តើប្រជាជនយើងមានចូលធ្វើទាហានខ្មែរក្រហម ឬ ក៏ ស្រលាញ់ខ្មែរក្រហមដែរឬទេ?

ឆ- អត់មានអ្នកចូលចិត្តទេ ។ ហើយមានតែខ្ញុំម្នាក់ទេ ដែលគេអោយធ្វើប្រធានភូមិ ក្រៅពីខ្ញុំ អត់មានអ្នក ណាទៀតទេ ។

ស- អូងមានប្រសាសន៍ពីដំបូងថា ពួកយុវជនគ្រាន់តែកាន់កាំបិតផ្គាក់ អត់មានតទល់ជាមួយវាទេ ដូច្នេះ ហេតុអ្វី ខ្មែរក្រហមមិនព្រមចូលមកភ្លាម ចាំបាញ់ពីខាងក្រៅធ្វើអ្វី?

ឆ- បើមិនអញ្ចឹងវាចូលអត់បានទេ ។ អាខាងលើវាចេះតែបន្តក់មក ហើយខាងក្រោមវាចេះតែចូលមក ។

ស- អញ្ចឹង តើអ្នកភូមិយើង មានការពារភូមិទេ?

ឆ- ការពារ ដល់ពេលចូលមកវាឃើញយើង វាបាញ់តែម្តង វាស្លាប់មកពីអញ្ចឹង ។

ស- បើសិនជាមានតុលាការ អ៊ុំហ៊ានឆ្លើយអញ្ចឹងទេ?

ឆ- ហ៊ាន

ស- អរគុណអ៊ុំច្រើន ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា