Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119537
D119537
ចំណងជើងឯកសារ / សៀវភៅ :
បទសម្ភាសន៍ជាមួយលោក ស្មាន កាជិ ភូឈួយហាកិម ភីមិទី៥ ភូមិស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
ភាសាឯកសារ / សៀវភៅ :
ខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា​
កាលបរិច្ឆេទឯកសារ :
១៣ វិច្ឆិកា​ ១៩៩៩
កូដទីតាំងភូមិសាស្ត្រ :
ភូមិទី៥ ឃុំស្វាយឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម
អង្គភាពធ្វើបញ្ជីឯកសារ :
មជ្ឃមណ្ឌលឯកសារកម្ពុជា/ ២០មីនា ២០២៥
ទីកន្លែងរក្សាទុកឯកសារ :
មជ្ឃមណ្ឌលឯកសារកម្ពុជា
ភិនភាគឯកសារ :
៨ទំព័រ ឯកសារវាយដោយកុំព្យូទ័រ
កំណត់ចំណាំព័ត៌មាន
កំណត់សម្គាល់មាតិកា :
បទសម្ភាសន៍ជាមួយ​លោកស្មានកាជិ ភូឈួយហាកិម
កំណត់ចំណាំកន្លែង
កំណត់សម្គាល់ទូទៅ :
ការចុះស្រាវជ្រាវសាសនាមូស្លីម សម័យខ្មែរក្រហមក្នុងខេត្តកំពង់ចាម
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ស- សូមសួររឿងវិហារយ៉ាងម៉េចដែរ ?

ឆ- វិហារនោះ៖ ក្រោយពីពួកខ្ញុំជំលៀសទៅនោះ៖ មិនដឹងជាវារុះនៅម៉ោងណាពេលណាខ្ញុំក្តាប់អត់បានទេ ព្រោះខ្ញុំ ចេញផុតហើយ ។

ស- នៅចុងឆ្នាំ ១៩៧៤ វិហារនៅឬទេ?

ឆ-នៅ

ស- អំពីស៊ូរ៉ាវមុនឆ្នាំ ១៩៧៥ មានប៉ុន្មាន?

ឆ- ស៊ូរ៉ាវមានពីរ ហើយសាលារៀនមានពីរ ។

ស- ហើយក្រោយឆ្នាំ ១៩៧៩ ឃើញយ៉ាងម៉េចដែរ?

ឆ- ក្រោយឆ្នាំ ១៩៧៩ ឃើញទទេ​ គ្មានអ្វីទេ ។

ស- កាលពីប្រជាជនយើងធ្វើការបះបោរ ពេលនោះអុំនៅទីនេះដែរឬអត់ទេ?

ឆ- ខ្ញុំនៅទីនេះ ហើយអ្នកនៅទីនេះសុទ្ធតែជាមេបះបោរហ្នឹងហើយ ។

ស- កំលាំងបះបោរមានប៉ុន្មាននាក់?

ឆ- ទាំងអស់គ្នា គឺនាំគ្នាបះបោរមួយភូមិតែម្តង ហើយមានអ្នកខ្សោយៗខ្លះពួនដែរ ។

ស- រាប់ឈ្មោះមេដឹកនាំ ៣-៤ នាក់ មើល ?

ឆ- កាលនោះ មានមេប្រហែលជា ២០ នាក់ ហើយពួកយុវជនជាអ្នកចាប់ផ្តើមធ្វើការបះបោរនោះ ។

ស- អញ្ចឹងក្នុងឆ្នាំ ១៩៧៣-៧៤ អុំនៅទីនេះទេ ?

ឆ- ទៅទីនេះរហូតដល់គេជំលៀសនៅឆ្នាំ ១៩៧៥ ។

ស- អុំបានចូលរួមក្នុងសកម្មភាពនោះទេ?

ឆ- បាទ ចូលរួម ។

ស- ហេតុអ្វីបានជាធ្វើការបះបោរ ?

ឆ- ដោយសារគោលការណ៍វាត្រូវចាប់មនុស្សបន្តទៀតជាង ៨០ នាក់ ដឹងថាវាចាប់ផ្តើមចាប់មនុស្សជាង ៨០នាក់ នេះហើយ ហើយម៉ោង ៦ ល្ងាច វាទើបតែចាប់បានពីរនាក់ យើងក៏ចាប់ផ្តើមបះបោរតែម្តង ។

ស- យើងដឹងដំណឹងនេះតាមរយៈអ្វីដែរ ?

ឆ- បងប្អូនទាំងអស់ដែលដឹង អត់មានដឹងបន្តពីអ្នកណាទេ ។

ស- តើខ្មែរក្រហមចាប់បងប្អូនខ្មែរដែរឬអត់ទេ ?

- អត់ទេ ចាប់តែចាម ។

ស- ឮថាចាប់នេះ ឮពីខាងណា ពីគណៈឃុំ ឬតំបន់ ?

2- ឮពីគណៈឃុំ ។

ស- មានស្គាល់ឈ្មោះគណៈឃុំនោះទេ?

ឆ- ឈ្មោះដូចខ្ញុំអានអំបាញ់មិញនោះឯង ។

ស-ហើយចុះស្រុក ចៅហ្វាយស្រុក?

ឆ- ខ្ញុំអត់មានស្គាល់ទេ ។ ការដែលវាចាប់មនុស្សនៅភូមិនេះ វាចាប់អ្នកណាដែលធូរធា មានកេរ្តិ៍ឈ្មោះ ដូចជាអ្នក មាន ឬក៏អ្នករាជការចាស់ៗពីដើមមក ខ្ញុំមិនដឹងជាហេតុផលអ្វីទេដែលគេចាប់ទៅនោះ ។ គោលការណ៍ដែលគេ ចាប់ជំនាន់នោះ គឺភូមិនេះហើយដែលវាចាប់ខ្លាំងជាងគេ បានជាមានការបះបោរនោះ ។

ស- កាលជំនាន់ ១៩៧៣-៧៤ អុំមានស្គាល់មេខ្មែរក្រហមទេដែលមកចាប់យើងនោះ ?

ឆ- ឈ្មោះដូចខ្ញុំអានរួចនោះហើយ ប៉ុន្តែត្រង់មានបញ្ជារពីណាមក ខ្ញុំអត់ដឹងទេ

ស-ឈ្មោះអ្វីដែរ?

- មេនៅទីនេះឈ្មោះតាឡុង តាឡុងងាប់ហើយ ហើយបន្ទាប់មកអនុឃុំ តាយើង ងាប់ហើយដែរ បន្ទាប់មកតាញឹក ក៏ងាប់ហើយដែរ គឺអ្នកធ្វើការឃុំនេះងាប់អស់ហើយ ។

ស- ចុះអ្នកនៅរស់ ?

ឆ- អ្នកនៅរស់គ្មានទេ ។ មានតែមេឃុំចាស់ដូចជាតាថុល ហើយតាប៉ែត នៅរស់ ។

ស- ចុះអ្នកដឹកនាំការចាប់នោះស្លាប់អស់ហើយឬនៅ?

ឆ- ស្លាប់អស់ហើយ ។

ស- ពេលបះបោរមានភាពតស៊ូស្លាប់ប៉ុន្មាននាក់?

ឆ- ខ្ញុំក្តាប់អត់បានទេ ប៉ុន្តែដឹងថាមានស្លាប់ខ្លះ យើងគ្មានសិទ្ធិចេញពីភូមិទេ ហើយដល់យើងចាញ់គេ គេក៏ជំលៀសអត់ហ៊ានងាកមើលខាងណាទេ ។

ស- ចុះកំលាំងអាពតមក​ពីខាងណាមក?

ឆ- កំលាំងនិរតី ។

ស- ចុះខាងចាមយើងមានស្លាប់ច្រើនទេ?

ឆ- ពេលនោះស្លាប់ច្រើន ។

ស- ខ្ញុំសុំបញ្ជាក់សួរម្តងទៀត តើមានមូលហេតុអ្វីផ្សេងទៀត ដែលពួកគេចាប់បងប្អូនចាមយើង?

ឆ- ខ្ញុំអត់ដឹង គឺអត់ដឹងទាំងអស់គ្នាហ្នឹង ប៉ុន្តែគ្រាន់តែដឹងសភាពការណ៍ថា យប់នោះមានផែនការគេចាប់មនុស្សក្នុង ភូមិ រឿងនោះគឺដឹងតាមរយៈតាថុលនោះហើយដែលគាត់ប្រាប់ ប្រាប់ថាមានសភាពការណ៍អត់ល្អទេនៅយប់នោះ ។ ដូច្នេះ យើងវាយស្មានថា សភាពការណ៍នេះ​មិនធម្មតាទេ ហើយសភាពការណ៍មិនស្រួលជំនាន់នោះ​ ដូចដឹងស្រាប់
ហើយ ។ ផ្ទះបិទទ្វារទាំងអស់ គ្មានអ្នកណាហ៊ានយំ ​ស្រែកអ្វីទេ ដល់យប់ឡើងពន្លត់ចង្កៀង ចូលដេករៀងៗខ្លួន ។

ស- (ស្តាប់មិនច្បាស់)?

ឆ- រឿងរ៉ាវនៃការចាប់នោះ​ ខ្ញុំមិនដឹងទាំងអស់ទេ ពេលនោះខ្លួនខ្ញុំផ្ទាល់គេចោទថា ខ្ញុំពាក់សក្តិ ៣ ស៊ីប្រាក់ខែ ៨ ០០០ រៀល ខ្ញុំមិនដឹងទទួលប្រាក់ខែនោះតាមរយៈណាទេ ខ្ញុំអត់ដឹងទេ នោះគឺជាការចោទប្រកាន់តែម្តង ។ អញ្ចឹងខ្ញុំនេះ មានតំលៃណាស់ ដែលរស់មកដល់សព្វថ្ងៃនេះ ។

ស- រាល់ការចាប់ខ្លួន តើមានអ្នកណាក្រៅពីគណៈឃុំទេ ដែលមកចាប់មនុស្សនោះ?

ឆ- ខ្ញុំអត់ដឹង ។ ពួកគណៈឃុំនោះសុទ្ធតែមកពីនិរតី ឯយើងនៅភូមិនេះអត់មានដឹងអ្វីទេ ។

ស- ហេតុអ្វីបានជាដឹងថា ពួកនោះ​មកពីនិរតី ?

ឆ- ព្រោះយើងមិនដែលស្គាល់គេពីមុនមកទេ បើអ្នកស្រុកនេះយើងស្គាល់អស់ហើយ ។

ស- អ្នកភូមិនេះជំលៀសចេញទាំងអស់ឬ?

ឆ- ទាំងអស់អត់មានសល់ទេ ។ ពេលនោះ ម្នាក់ៗគិតតែពីប្រាស់យករួចខ្លួន បើអ្នកណាប្រាស់បានទៅក៏រួចខ្លួនទៅ
បើមិនបានគឺស្លាប់ ។

ស- តំបន់នេះ គេហៅថាតំបន់អ្វីដែរ?

ឆ-តំបន់ ២១ ។

ស- ក្រោយមក អ្នកណាជំលៀសមកនៅភូមិនេះវិញ ពេលយើងចេញអស់ទៅនោះ?

ឆ- មិនដឹងជាគេជំលៀសពីណាមកទេ យកមកដាក់ទីនេះអត់មានចាមទេ សុទ្ធតែខ្មែរ ពួកយើងចេញអស់ទៅ គេជំលៀសខ្មែរមកដែរ ប៉ុន្តែជំលៀសពីណាពីណីមក យើងអត់ដឹងទេ ។ ឆ្នាំ ១៩៧៩ ពេលយើងត្រឡប់មកវិញ ពួកគេ មិនទាន់ចេញទេ យើងនិយាយសំរុះសំរួលគ្នាទៅ គេក៏ទៅវិញអស់ទៅ ។

ស- ពេលដែលគេជំលៀសទៅនោះ​ តើមានយកអ្វីទៅតាម​ដែរឬក៏អត់ទេ?

ឆ- អត់ទេ មានតែមនុស្សទទេ ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា