Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0343
Name :
ឈ្មោះ :
ឃុន ប្រាក់
Last Name :
នាមត្រកូល :
Khun
First Name :
នាមខ្លួន :
Prak
Other Name :
ឈ្មោះផ្សេង :
Khorn Kheang
ឃន ឃ៊ាង
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I08158
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Birth date: 1952 Age at time of interview: 53 year
«១៩៥២ អាយុ ៥៣ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
06020909 Kampong Thom, Kampong Svay, Trapeang Russ
០៦០២០៩០៩ ខេត្ដកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំជ័យ, ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0343 20030620 Thnal Bambek village , Trapeang Russei sub-district, Kampong Svay district, Kampong Thom province. Interviewed by Dara P. Vanthan and Phann Sochea. Notes: Interviewed with the biography owner, Khorn Prak.
ខេធីអាយ០៣៤៣ ២០០៣០៦២០ ភូមិថ្នល់បំបែក ឃុំត្រ ពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និង ផាន់ សុជា។ កំណត់សំគាល់ៈ ជួប សម្ភាសជាមួយ ឃន ប្រាក់ ជាម្ចាស់ ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ឃន ប្រាក់ ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ ប្រាក់ សព្វថៃ្ងមានប្រពន្ធមានកូនចំនួន ៤នាក់ រស់នៅភូមិថ្នល់បែក ឃុំ ត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ ប្រាក់ មានឪពុក ឈ្មោះ ឈួន ឃន ម្ដាយឈ្មោះ សុខ ថុក។ ប្រាក់ មានកំរិត វប្បធម៌ត្រឹមថ្នាក់ទី១០ឪចាស់ឱឈប់ រៀននៅកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ ក្រោយពី កើតមានរដ្ឋប្រហារហើយមានចលនាខែ្មរក្រហមចូលមក រស់នៅក្នុងភូមិដើរឃោសនាឱ្យយុវជនយុវនារី បម្រើជាតិ ព្រោះ កាលនោះមានយន្ដហោះទម្លាក់គ្រាប់បែកពីសំណាក់ទាហានលោកលន់ នល់ ធ្វើឱ្យ ប្រជាជនរងគ្រោះនិងមានការឈឺចាប់។ នៅឆ្នាំ១៩៧២ ប្រាក់ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហមតាមការប្រកាស របស់សមេ្ដចឪឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ ពេលចូល ទៅដំបូងបាន ឃើញកងទ័ពយួនខាងជើងមកជួយកម្លាំងចលនា ខែ្មរក្រហមរហូតដល់ឆ្នាំ១៩៧៣ ទើបកងទ័ពយួនចេញ ទៅ វិញអស់។ សមរភូមិដំបូងវាយជាមួយទាហានលោកលន់ នល់ នៅខាងខេត្ដកំពង់ធំ កំពង់ចាម សៀមរាប ចល័តគ្រប់កនែ្លង។ នៅឆ្នាំ១៩៧៤ ប្រាក់ បានឡើងជាប្រធានវរសេនាតូចគ្រប់កម្លាំង យោធាជាង៣០០នាក់។ នៅឆ្នាំ១៩៧៤៧៥ ប្រាក់នៅក្នុង កងពលទី១ប្រធានកងពលឈ្មោះ អឿន បានរៀនចំកម្លាំង វាយចូលទីក្រុងភ្នំពេញ។ នៅអំឡុងពេលធ្វើសង្គ្រាមវាយចូល ទីក្រុងភ្នំពេញ មានមនុស្សស្លាប់ច្រើនណាស់ ទាំង យោធាខែ្មរ ក្រហមនិងទាហានលោកលន់ នល់ ដែលជាខែ្មរដូចគ្នាងាប់ គរជើងលើគ្នា ជាពិសេសជិតដាច់ចូលទីក្រុងភ្នំពេញ មួយវរៈៗនៅសល់កម្លាំងតិចណាស់។ នៅឆ្នាំ១៩ ៧៥ អង្គភាពរបស់ ប្រាក់ វាបានចូលតាមពោធិ៍ចិនតុង តាមផ្ទះ១០០ខ្នង ហើយចូលទៅដល់បន្ទាយ ស្រែករកមេទាហានខាងលន់ នល់ ពាក់សក្ដិ៣ ពេលនោះបានជួបហើយប្រាប់ថា កុំឱ្យកូនចៅផ្ទុះអាវុធ ឱ្យសោះប្រយ័ត្នមានគ្រោះថ្នាក់ ខាងទាហានលន់ នល់ ដាក់អាវុធចុះទាំងអស់មិនហ៊ានប្រឆាំងនិងកម្លាំង យោធាខែ្មរក្រហមទេ។ នៅពេលនោះទាហានលន់ នល់ ភាគច្រើនដោះខោអាវទាហានចោលសេ្លÃៈក ពាក់ស៊ីវិល ដើម្បីប្រឡំខ្លួនចេញទៅជាមួយប្រជាជន តែនៅចាញ់បោក ការឃោសនារបស់ខែ្មរក្រហម ដដែល ដោយខែ្មរក្រហមប្រកាសថា បងប្អូនណាធ្វើការងារអីអង្គការឱ្យធ្វើវិញ ទាហានពាក់សក្ដិប៉ុន្មាន ឱ្យប៉ុណ្ណឹងវិញ មានអីចេញមកសារភាពប្រាក់ ក៏នាំគ្នាឡើង ឡានពេញៗ តែចុងក្រោយមានដំណឹងថា ពួកនោះត្រូវអង្គការយក ទៅសម្លាប់នៅជាយក្រុងអស់ហើយ។ នៅពេលខែ្មរក្រហម ឡើងកាន់អំណាច កងពលមួយចំនួនត្រូវផ្លាស់ផ្ដូដូចជាកងពល ទី១ទៅជាកងពល៣១០ប្រធានកងពលឈ្មោះអឿន ដដែល ដឹកនាំកម្លាំងយោធាចុះធ្វើស្រែដូចជាប្រជាជនដែរ ខ្លះទៅនៅ ខាងក្រសួងពាណិជ្ជកម្ម ព្រោះលេងមាន សង្គ្រាមហើយមានកម្លាំង យោធាមួយចំនួនតូចទៅការពារព្រំដែន។ ប្រាក់ ដឹងថា ការតស៊ូដំបូងដើម្បី សមេ្ដចឪមានលោកខៀវ សំផន មានលោកហ៊ូ នឹម ហ៊ូ យន់ អីទេ តែ ពេលទទួលបានជ័យជម្នះមាន មុខលោក ប៉ុល ពត អីទៅវិញ។ ប្រាក់ និងយោធានៅតាមអង្គភាពទាំង អស់ធ្លាប់បានទៅទទួល សមេ្ដចសីហនុ តាមផ្លូវព្រលាន យន្ដហោះពោធិចិតុងដែរ តែអង្គការមិនឱ្យសេ្លÃៈក ពាក់ខ្មៅសុទ្ធទេ មានសេ្លÃៈកចំរុះពណ៌បើនារីៗឱ្យសេ្លÃៈកពាក់សំពត់ហូពាក់អាវបាក់ជាដើម។ នៅឆ្នាំ១៩៧៧ កម្មាភិបាល ខែ្មរក្រហមមួយចំនួនត្រូវ ចាប់ខ្លួនដូចជាប្រធានកងពលឈ្មោះ អឿន ជាដើមត្រូវ អង្គការចោទថា ក្បត់ មានគំរោងធ្វើរដ្ឋប្រហារទម្លាក់លោក ប៉ុល ពត ក្រៅពីថ្នាក់ដឹកនាំធំៗកូនទាហានមួយចំនួនក៏ទទួលរង គ្រោះដែរ ខ្លះអង្គការបញ្ជូនទៅពៃ្រស ខ្លះបញ្ជូនទៅលុតដំនៅ ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ នៅដើមឆ្នាំ១៩៧៨ ប្រាក់ អង្គការបញ្ជូនទៅខាងព្រំដែនវៀតណាម ខាងខេត្ដកំពង់ចាម ដើម្បីវាយជា មួយកងទ័ពយួនឈ្លានពាន នៅពេលធ្វើសង្គ្រាម ជាមួយប្រទេសវៀតណាមមិនយូរប៉ុន្មាន កម្លាំងខែ្មរ ក្រហម ទទួលបរាជ័យទាំងស្រុកនាំគ្នារត់សំដៅមកទីក្រុងភ្នំពេញ និងរត់សំដៅទៅព្រំដែនថៃ ដើម្បីឱ្យមាន ជីវិតរស់។ ប្រាក់ បានរត់ចូលពៃ្របានមួយរយៈខ្លី ក៏សមេ្រចចិត្ដឈប់ធ្វើសង្គ្រាម គ្មានប្រយោជន៍ ហើយបានគិតថា ជាសង្គ្រាននយោបាយធ្វើឱ្យ ជិវិតមនុស្សស្លាប់ឥតប្រយោជន៍ ក៏សមេ្រចចិត្ដចូល ស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា