PROMOTING ACCOUNTABILITY
Lay Ean
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0350
|
|
Name :
ឈ្មោះ :
|
ឡាយ អ៊ាន
|
|
Last Name :
នាមត្រកូល :
|
Lay
|
|
First Name :
នាមខ្លួន :
|
Ean
|
|
Other Name :
ឈ្មោះផ្សេង :
|
Oeun
អឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I06297
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Birth date: 1955 . Age at time of interview: 47 ye
កើតឆ្នាំ១៩៥៥ សម័យបច្ចុប្បន្ន អាយុ ៤៧ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06020402 Kampong Thom, Kampong Svay, Kampong Svay,
០៦០២០៤០២ ខេត្ដកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំកំពង់ស្វា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល ៣១០
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun,Brakk,Saroeun,Sruoy.
អឿន,ប្រាក់,សារឿន,ស្រូយ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0350 20030617 Tiem Chass village, Kampong Chass sub-district, Kampong Svay district, Kampong Thom province. Interviewed by Dara P. Vanthan and Phann Sochea. Notes: Interviewed with Lay Ean, the biography owner.
ខេធីអាយ០៣៥០ ២០០៣០៦១៧ ភូមិតៀមចាស់ ឃុំកំពង់ ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ ថាន់ ពៅដារ៉ា និង ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាស ជាមួយ ឡាយ អ៊ាន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឡាយ អ៊ាន ហៅ អឿន ភេទប្រុស អាយុ៤៧ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ អ៊ាន មានប្រពន្ធឈ្មោះ ជា ហ៊ីម មានកូន៦នាក់ ប្រកបរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុក កំពង់ស្វាយ ខេត្ដកំពង់ធំ។ អ៊ាន មានឪពុកឈ្មោះ ឡាយ ជាន ម្ដាយឈ្មោះ ចុង អ៊ុន។ អ៊ាន មាន កំរិតវប្បធម៌ត្រឹមថ្នាក់ទី៨ ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ មកជួយធ្វើ ស្រែចម្ការឪពុកម្ដាយវិញ។ នៅក្នុងភូមិមានក្រុម ចលនាខែ្មរក្រហមចូលមកឃោសនាឱ្យយុវជនយុវនារី ចូលបម្រើ ចលនាបដិវត្ដ។ នៅឆ្នាំ១៩៧៣ អ៊ាន មិនបានស្ម័គ្រចិត្ដទេ មានប្រធានភូមិឈ្មោះ ហ៊ឹម មកហៅយកទៅ បើយើងមិន ទៅក៏ពិបាករស់នៅក្នុងភូមិដែរ។ អ៊ាន ចូលដំបូងទៅធ្វើជា យោធានៅភូមិ ភាគឱ្យឧត្ដរធ្វើជានិរសា ព្រោះនៅតូច។ បន្ទាប់មកអង្គការឱ្យហាត់រៀនក្បួនយោធាចប់ក៏ឡើងវាយតាម សមរភូមិខាងខេត្ដកំពង់ចាម ខេត្ដសៀមរាប នៅកងពលពិសេស វាយចល័ត នៅក្នុងកងពលតាអឿន តាប្រាក់ តាបន វាយជា មួយទាហានលោកនល់ នល់ នឹកឃើញថា មិនស្ដាយជីវិតទេ ដើម្បីប្រទេស ជាតិ កាលនោះខាងលន់ នល់ មានយន្ដហោះជួយ ទម្លាក់គ្រាប់បែកទេ តែកម្លាំងខែ្មរក្រហមនៅតែបន្ដ វាយដេញ ទាហានលន់ នល់ បានរំកិលរហូត។ នៅឆ្នាំ១៩៧៤៧៥ កម្លាំងមួយចំនួនធំបានវាយ សម្រុកចូលទីក្រុងភ្នំពេញ។ អ៊ាន បានវាយចូលទីក្រុងភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ តាម ផ្លូវពោធិចិនតុងប្រហែលជាម៉ោង១០ព្រឹក ពេលនោះអង្គការ បានប្រកាសឱ្យប្រជាជនចេញពីទីក្រុងទាំង អស់ ចេញតែរយៈ ពេលបីថៃ្ងទេ យោធានៅគ្រប់អង្គភាពទាំងអស់មិនបានដឹងពីផែន ការជម្លៀសប្រជា ជន ស្មានថាចេញតែបីថៃ្ងមែន មិនដឹងថា ចេញរហូតបែបនេះទេ។ នៅពេលរបបខែ្មរក្រហមឡើងកាន់ អំណាច កងពលមួយចំនួនត្រូវបានផ្លាស់ផ្ដូ ដូចជាកងពលទី១ ទៅជាកង ពល៣១០ ហើយកម្លាំង យោធាមួយចំនួនធំទៅធ្វើស្រែនិងធ្វើការ ងារតាមរោងចក្រនិងក្រសួងពាណិជ្ជកម្ម មានមួយចំនួនទៀត ទៅការពារព្រំដែនថៃ ព្រំដែនវៀតណាមនិងឡាវ។ នៅឆ្នាំ១៩ ៧៥៧៦ មានបើកវគ្គបង្រៀនគោល នយោបាយ មានលោកសុន សេន មានលោកនួន ជា ជាអ្នកមកបង្រៀន។ នៅឆ្នាំ១៩៧៧ មាន សភាពការច្របូកច្របល់មានចាប់កម្មាភិបាលខែ្មរក្រហមដូចគ្នា ដូចជាប្រធានកងពលឈ្មោះ អឿន និងថ្នាក់ដឹកនាំជាច្រើន ផេ្សងទៀត។ កាលនោះមិនមែនរងគ្រោះតែថ្នាក់ដឹកនាំធំៗទេ រងគ្រោះទាំង យោធាតូចតាចគ្នាមិនបានដឹងអី ដឹងតែធ្វើការងារ ដឹងតែតស៊ូដើម្បីជាតិ ទីបំផុតស្លាប់អស់មិនមែនតិច តួចទេ អស់ច្រើនណាស់។ ខ្លះអង្គការចាបយកទៅមន្ទីរពៃ្រស ខ្លះយកទៅលុតដំនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អ៊ាន អង្គការចាត់តាំងឱ្យទៅ ព្រំដែនវៀតណាម ខាង ខេត្ដកំពង់ចាម ធ្វើសង្គ្រាមជាមួយ ប្រទេសវៀតណាម ពេលនោះនៅក្រោមការគ្រប់គ្រងលោកសុន សេន តែអ្នកបញ្ជាផ្ទាល់មកពីភូមិនិរតីធ្វើជាប្រធានកងពល ប្រធានវរសេនាធំជាដើម។ នៅឆ្នាំ១៩ ៧៩ កម្លាំងខែ្មរក្រហម ចាញ់សង្គ្រាមជាមួយប្រទេសវៀតណាម រត់បែកគ្នាខ្លះស្លាប់តាម ផ្លូវខ្លះរត់ជា មួយប្រជាជនសំដៅទៅព្រំដែនថៃ ខ្លះក៏សមេ្រចចិត្ដ ចូលស្រុកកំណើតវិញ។ អ៊ាន បានរត់ចូលពៃ្រទៅ ដល់ខេត្ដបាត់ ដំបង ខេត្ដបៃ៉លន ធ្លាក់ទៅដល់ម៉ាឡៃ ដល់ជិតដាច់ឆ្នាំ១៩៧៩ បានត្រឡប់មកដល់ផ្ទះ វិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”