PROMOTING ACCOUNTABILITY
Chhoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0281
KCI0281
|
|
Name :
ឈ្មោះ :
|
ឈឿន
|
|
First Name :
នាមខ្លួន :
|
Chhoeun
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05274
អាយ០៥២៧៤
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:47 years old
«បច្ចុប្បន្នអាយុ៤៧ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03070205, Kampong Cham, Kang Meas, Kang Ta Ning, P
០៣០៧០២០៥, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំកងតាណឹង ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Forced.
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Military Unit, Division 207, Vietnamese Border in Kampong Cham province.
អង្គភាពយោធា កងពល២០៧ ព្រំដែនវៀតណាម ខេត្ដកំពង់ចាម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Eastern, Zone No. 203, Memot and Soung in Kampong Cham province
ភូមិភាគបូព៌ា «២០៣» មេមត់សួង ខេត្ដកំពង់ចាម។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Nhor, a chief of the division
ប្រធានកងពលឈ្មោះ ញ៉។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
San.
សាន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0281 20030612, Kang Ta Ning 5 village, Kang Ta Ning sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany, Notes: Interviewed with Chhoeun, biography owner.
ខេស៊ីអាយ០២៨១ ២០០៣០៦១២, ភូមិកងតាណឹងទី៥ ឃុំ កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ឈឿន ជាម្ចាស់ ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
Nguon Chhoeun, male, is 47 years old, and he is now marrying Ton Sorn. Chhoeun has 6 children, all of them are girls, and he lives in Kang Ta Ning 5 village, Kang Ta Ning sub-district, Kang Meas district, Kampong Cham province. Chhoeun៌s father was Chuon Nguon and his mother was Im Thol; in addition, he has 6 siblings. When he was a child, Chhoeun studied until grade 10 [in the old system]. Chhoeun dropped out of school when there was a coup to depose King Sihanouk. After leaving school, Chhoeun came to help his parents in rice field. At that time, there was a civil war; in addition, there were bombardments, killing many people-animal and destroying people៌s houses; thus, most of people in the village felt painful with America-backed Lon Nol regime. It was in 1973 that Chhoeun decided to be the KR soldier. Even he didn៌t want or not, Chhoeun had no choices because all young people in the village, who were 17 years old up, had already joined the Khmer Rouge Movement. Their parents didn៌t want to let them go because they were afraid that their children would die because of a war. When he first joined the revolution, Chhoeun studied very little about the Military strategies and tactics, and the upper class then sent him to the battlefield. After arriving in Prek Kdam that was the hot battlefield with Lon Nol soldiers, Chhoeun saw both Lon Nol soldiers and KR soldiers died and injured every day. At that time, Chhoeun was in the division 450, and Soung was the chief of this division. It was in 1975 that Chhoeun fought into Phnom Penh along Po Chin Tong Road. At that time, there were a lot of people. Some people had bicycles, some had cars, and some dragged their carts.
The event of marching into Phnom Penh is when Chhoeun៌s unit arrived at Chroy Chang Var Bridge and French Embassy, Long Boret already got in the airplanes and took off while Sirik Matak was arrested by KR soldiers, but no one knew where the upper class sent him to. Chhoeun was then promoted to the chief of the division that there were 78 soldiers under his control. After 1975, the division 450 was changed to the division 207. It was in 1975 that Chhoeun marched many KR soldiers from Phnom Penh to Siem Reap province in order to see the situation of geography in Angkar Tauch because King Sihanouk would visit there. Thus, Chhoeun had to go and defense there for a month before King Sihanouk visit. After the visit, Choeun withdrew all forces back to Phnom Penh. It was in 1976-1977 that many of the chief of divisions were accused of being enemies; in addition, the situation, at that time, was in chaos. Chhoeun was then demoted from his position, and Angkar assigned him to be stationed near Preah Ket To Mea Lea Hospital. His biography has been recorded for two times by Angkar that the KR cadres, who were from the South-West zone, followed up his biography. It was in 1977-1978 that Angkar needed more forces in order to make a war with Vietnam; thus, thousands of KR soldiers were sent to Vietnamese Border in Kampong Cham province. This made Chhoeun get away from Angkar៌s follow-up. In 1978, Chhoeun was in the division 207, and Nhor, who was from the South-West zone, was the chief of this division. While fighting with Vietnamese soldiers, Chhoeun injured in his hand, but he didn៌t receive treatment in Kampong Cham Hospital. It was in 1979 that Chhoeun recovered from his injury and returned to his home village ងួន ឈឿន ភេទប្រុស អាយុ៤៧ឆ្នាំ សព្វថៃ្ងមានប្រពន្ធឈ្មោះ ទន់ សន មានកូន៦នាក់ស្រីទាំងអស់ រស់នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្ដកំពង់ចាម។ ឈឿន មានឪពុកឈ្មោះ ជួន ងួន ម្ដាយឈ្មោះ អឹម ថុល មានបងប្អូន ៦នាក់។ ឈឿន កាលពីតូចរៀននៅសាលាបឋមសិក្សា វត្ដកងតាណឹងត្រឹមថ្នាក់ទី១០ឪចាស់ឱ។ ឈឿន ឈប់រៀននៅ ពេលកើតមានរដ្ឋប្រហាទេម្លាក់សមេ្ដច សីហនុ ពេលឈប់រៀន មកជួយធ្វើស្រែចម្ការឪពុកម្ដាយ ពេលនោះប្រទេសជាតិកើត មានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែកធ្វើឱ្យមនុស្សស្លាប់ ងាប់គោ ក្របី ឆេះផ្ទះសំបែង ធ្វើឱ្យប្រជាជនមានការឈឺ ចាប់និងរបប លន់ នល់ ដែលមានអាមេរិចកាំងគាំទ្រ។ នៅឆ្នាំ១៩ ៧៣ ក៏សមេ្រចចិត្ដចូលធ្វើជា យោធាខែ្មរក្រហមទៅ ទោះបីមិន ចង់ទៅក៏គេចមិនផុតដែរ ណាមួយមានយុវជនមានវ័យ១៧ឆ្នាំ ឡើង ទៅនាំគ្នាចូលចលនាខែ្មរក្រហមឡើងស្ងាត់ភូមិ ឪពុក ម្ដាយក៏មិនចង់ឱ្យទៅដែរ ព្រោះខ្លាចកូនស្លាប់ដោយ សារសង្គ្រាម។ ឈឿន ចូលទៅបានហាត់រៀនក្បួនយោធាតែបន្ដិចបន្ដួចប៉ុណេ្ណាះ ថ្នាក់លើបានបញ្ជូនទៅ សមរភូមិតែម្ដង កាលនោះទៅដល់ព្រែក ក្ដាមដែលជាសមរភូមិកេ្ដៅវាជាមួយទាហាន លន់ នល់ ឃើញ ស្លាប់និងរបួសជារៀងរាល់ថៃ្ង។ ឈឿន នៅក្នុងកងពល៤៥០ ប្រធានកងពលឈ្មោះ សួង។ នៅឆ្នាំ ១៩៧៥ ឈឿន បានវាយ ចូលទីក្រុងភ្នំពេញតាមផ្លូវពោធិចិនតុង ពេលនោះឃើញប្រជាជន យ៉ាង ច្រើនកុះករ ខ្លះមានកង់ មានឡាន មានអូសរទេះជាហូរហែរ។ ព្រឹត្ដិការណ៍ពេលចូលដល់ភ្នំពេញ អង្គភាពរបស់ ឈឿន បានចូល ដល់គល់ស្ពានជ្រោយចង្វារហើយបានចូលមកដល់ស្ថានទូតបារាំង ហើយ ដឹងថា ឡុង បូរ៉េត បានឡើងយន្ដហោះទាន់ ចំណែកលោក សេរីមតៈត្រូវយោធាខែ្មរក្រហមចាប់ខ្លួន តែមិនដឹងថាថ្នាក់លើយក ទៅខាងណាទេ។ ឈឿន បានឡើងជាប្រធានកងធំ គ្រប់គ្រងកូន ទាហាន៧៨ នាក់។ ក្រោយឆ្នាំ១៩៧៥ កងពល៤៥០ បានដូរ ទៅជាកងពល២០៧វិញ ប្រធានកងពលឈ្មោះ ញ៉។ នៅក្នុងឆ្នាំ ១៩៧៥ ដដែល ឈឿន បានដឹកនាំយោធាខែ្មរក្រហមជាច្រើននាក់ ចេញពីភ្នំពេញ ទៅខេត្ដសៀមរាប ទៅមើលស្ថានភាពទីតាំងភូមិ សាស្រ្ដនៅអង្គរតូច ព្រោះសមេ្ដចសីហនុយាងទៅ ទស្សនៈកិច្ចនៅ ប្រាសាទ មុនសមេ្ដចយាងទៅ ត្រូវការពាររយៈពេលមួយខែជាមុន ពេលសមេ្ដច ទស្សនៈកិច្ចរួចបានដកកម្លាំងមកភ្នំពេញវិញ។ នៅឆ្នាំ១៩៧៦៧៧ ប្រធានកងពលជាច្រើននាក់ត្រូវ អង្គការចោទថា ខ្មាំង ពេលនោះសភាពការណ៍ច្របូកច្របល់ណាស់។ ឈឿន ត្រូវអង្គការដកតួនាទី អស់ហើយយកទៅបញ្ឈរជើងចោលឱ្យស្នាក់នៅជិតមន្ទីរពេទ្យព្រះកេតុមាលា ហើយអង្គការឱ្យធ្វើប្រវត្ដិ រូបពីរដង ខាងពួកនិរតីជាអ្នកស្រាវជ្រាវប្រវត្ដិរូប។ នៅឆ្នាំ១៩៧៧៧៨ អង្គការត្រូវការកម្លំាង ដើម្បីធ្វើសង្គ្រាម ជាមួយប្រទេសវៀតណាម ដូចនេះកម្លាំងយោធារាប់ពាន់នាក់ត្រូវបានបញ្ជូនទៅ ព្រំដែនវៀតណាមខាងខេត្ដកំពង់ចាម បានរួចពីការតាមដានរបស់អង្គការ។ នៅឆ្នាំ១៩៧៨ ឈឿន នៅក្នុងកងពល២០៧ ប្រធានកងពលឈ្មោះ ញ៉ មកពីភូមិភាគនិរតី ពេលធ្វើសង្គ្រាមវាយជា មួយកងទ័ពវៀតណាមត្រូវរបួសដៃក៏មិន សម្រាកនៅមន្ទីរខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៩ ឈឿន បានជាសះស្បើយហើយបានវិលត្រឡប់មករកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Chhoeun has learned that there were many people captured, and he also witnessed many soldiers injure
ដឹងថា មានការចាប់មនុស្សនិងធ្លាប់ឃើញមនុស្សនិងរបួសពេលធ្វើ សង្គ្រាម។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”