Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0289
KCI0289
Name :
ឈ្មោះ :
ជុំ ជេន
Last Name :
នាមត្រកូល :
Chum
First Name :
នាមខ្លួន :
Chen
Other Name :
ឈ្មោះផ្សេង :
Hav
ហាវ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I03586
អាយ០៣៥៨៦
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1951.
កើតនៅឆ្នាំ១៩៥១
Home Village :
ភូមិកំណើត/ទីលំនៅ :
03071003, Kampong Cham, Kang Meas, Sdao, Sdao
០៣០៧១០០៣, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំស្ដៅ ភូមិស្ដ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Military Unit, Phnom Penh
អង្គភាពយោធា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Center Zone no.: 12 Province: Phnom Penh
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Military €œthe Chief of Platoon€�
យោធា ឪឋានៈប្រធានអនុសេនាតូចឱ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0289 20030618, Sdao village, Sdao sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Chum Chen disappeared.Interviewed with his aunty called Ty Khen.
ខេស៊ីអាយ០២៨៩ ២០០៣០៦១៨, ភូមិស្ដៅ ឃុំស្ដៅ ស្រុក កងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់ សំគាល់ៈ ជុំ ជេន បាត់ខ្លួន។ ជួបសម្ភាសជាមួយ ទី ខេន ជាម្តាយមីង
Summary :
សេចក្ដីសង្ខេប :
Chum Chen alias Hav, male and he was born in 1951. He disappeared. Meet with Ti Khen, 71 year-old. She was an aunt. Chen had a father, who was Chum Chin and a mother, who was Aou Khum. He had 10 siblings. He was born in Sdao, Sdao sub-district, Kang Meas district, Kampong Cham province. When he was a childhood, he studied in Sdao primary school just at grade 8 (educated in old system) and then he dropped out from school while there was a coup in 1970. In 1970, as that time he volunteered to join Khmer Rouge soldier via Chiv. He first joined as a soldier in Kang Meas sub-district and after it was heard that he went to the battlefield to fight against with Lon Nol៌s soldiers. Meanwhile, in the country was chaotic and aircrafts bombardment almost every day. They could not live in their homeland, so they were forced to move from one place to other places. In 1975, it was not heard about him. He disappeared. In 1978, his parents and siblings were captured and killed by Angkar. It៌s only remained Chuon that was lucky still alive because of having a disease to sleep in the hospital so the Khmer Rouge soldiers could not find him. The parents and siblings died during the war time that they ran from the liberate area to the side of Lon Nol so when Khmer Rouge won in 1975. They returned to their homeland so Angkar considered them as new people. Whereas Khen during the Khmer Rouge regime in 1975 to 1979, Angkar appointed him to be a baby-sitter in center that there were many children. It៌s more difficult than outside work because of from day to day babies always cried to want see their mothers until mothers of the babies came from work at night. There was some babies stay in center because their mother could not come to take and their father also could not come to visit their babies. The father worked at work site if their babies were taken care by grandmother (elder women) so the Angkar would not to be allow to visit their babies. During the Khmer Rouge regime there was not enough food to eat although elder people and children lived by starving.
ជុំ ជេន ហៅ ហាវ ភេទប្រុស កើតឆ្នាំ១៩៥១ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទី ខេន អាយុ៧១ ឆ្នាំ ត្រូវជាម្ដាយមីង។ ជេន មានឪពុកឈ្មោះ ជុំ ជិន ម្ដាយឈ្មោះ អ៊ូ ខុម មានបងប្អូន១០នាក់ មានស្រុកកំណើតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកកងមាស ខេត្ដ កំពង់ចាម។ ជេន កាលពីតូចរៀននៅ សាលាបឋមសិក្សា ស្ដៅត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់នៅពេលកើតរដ្ឋប្រហារនៅ ឆ្នាំ១៩៧០។ នៅឆ្នាំ ១៩៧០ ក្រោយពីឈប់រៀនភ្លាម ជេន
បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតែម្ដង តាមរយៈ ឈ្មោះ ជីវ។ ជេន ចូលដំបូងធ្វើជាយោធាត្រឹមស្រុកកងមាស ក្រោយមក ឮថា ចូលទៅសមរភូមិមុខ វាយជាមួយទាហាន លន់ នល់។ កាលនោះច្របូកច្របល់ណាស់ យន្ដហោះទម្លាក់រាល់ថៃ្ងមិនបានរស់ នៅក្នុងភូមិកំណើតស្រួលទេ ម្ដងរត់ទៅនេះម្ដងរត់ទៅនោះ។ នៅឆ្នាំ១៩៧៥ ក៏មិនបានទទួលដំណឹងអី ដែរ បាត់រហូត តែម្ដង។ ឪពុកម្ដាយនិងបងប្អូនរបស់ក្មួយ ជេន នៅឆ្នាំ១៩៧៨ ខែ្មរក្រហមចាប់យក ទៅសម្លាប់ចោលទាំងអស់ នៅសល់តែ ម្នាក់ឈ្មោះ ជួន នៅមានសំណាងបានរស់ដោយសារតែមានជំងឺ ដេកនៅក្នុងមន្ទីរពេទ្យពួកខែ្មរក្រហមស្រាវជ្រាវមិនឃើញ។
ឪពុកម្ដាយបងប្អូនស្លាប់ដោយសារតែ សម័យសង្គ្រាមបានរត់ ចេញពីតំបន់រំដោះចូលទៅខាងលោក លន់ នល់ ពេលខែ្មរក្រហម មានជ័យជម្នះ នៅឆ្នាំ១៩៧៥ បានមករស់នៅស្រុកកំណើតវិញ អង្គការចាត់ទុកថា ជាប្រជាជនថ្មី។ រីឯ ឈ្មោះ ខេន ជំនាន់ខែ្មរ ក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យមើលកូនកេ្មង នៅក្នុងមណ្គលជាច្រើន នាក់ ពិបាកជាងធ្វើការងារខាងក្រៅទៀត ព្រោះមួយថៃ្ងៗកូនកេ្មងវាយំរកម្ដាយវារហូត ទំរាំម្ដាយវា មកពី ពេលការងារវិញនៅពេលយប់ មានកេ្មងខ្លះស្នាក់នៅក្នុងមណ្គល តែម្ដងដែលម្ដាយមិនបានមកយក ឪពុកមិនបានមកជិតកូនទេ ត្រូវធ្វើការតាមការដ្ឋានកូនមានយាយៗមើលហើយអង្គការមិនឱ្យមកទេ។ ជំនាន់ខែ្មរក្រហមហូបចុកពិបាកណាស់ មិនថា មនុស្ស ចាស់មិនថាកូនកេ្មងរស់ទាំងវេទនា។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
It was seen that Khmer Rouge soldiers captured new people and tie them up in line.
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់ប្រជាជនថ្មីចងទាំងខ្សែ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា