PROMOTING ACCOUNTABILITY
Pall Sit
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0296
KCI0296
|
|
Name :
ឈ្មោះ :
|
ប៉ាល់ សិត
|
|
Last Name :
នាមត្រកូល :
|
Pall
|
|
First Name :
នាមខ្លួន :
|
Sit
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:50 years old
«បច្ចុប្បន្នអាយុ៥០ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03070207, Kampong Cham, Kang Meas, Kang Ta Ning, P
០៣០៧០២០៧, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំកងតាណឹង ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Ministry of Commerce Unit, Phnom Penh.
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Center Zone no.: 12 Province: Phnom Penh
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
worker
កម្មករ
|
|
Superiors :
ថ្នាក់លើ :
|
[Ta]Rith
តារិទ្ធ។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Noeun,Se,Pech.
នឿន,សែ,ពេជ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0296 20030611, Kang Ta Ning 7 village, Kang Ta Ning sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Interviewed with Pall Sit, Non biography.
ខេស៊ីអាយ០២៩៦ ២០០៣០៦១១, ភូមិកងតាណឹងទី៧ ឃុំ កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ប៉ាល់ សិត ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
Pall Sit, male, 50 years old. Nowadays, he has a wife, Mum Sam. She was born in Kang Ta Ning number 7, Kang Ta Ning sub-district, Kang Meas district, Kampong Cham province. Sit has a father, Pall and a mother, Heng. There were 7 siblings [5 boys+2 girls] that 4 of them joined revolution and it just reminded only 2 persons that came back to their homeland. When he (Sit) was a childhood, he studied at Kang Ta Ning primary school just at grade 10 (educated in old system) and then he dropped out from school in 1970 that as that time there was a coup to overthrow Samdach Sihanouk. In 1972, he volunteered to join as a Khmer Rouge soldier in Sdao village. And after that he was sent to the battlefield to fight against Lon Nol៌s soldiers in Kampong Cham province surround farm thirty (Chamkar Samsib), meanwhile, Sit was injured and stayed at Chamkar Samsib hospital until in 1973. And after that he was cured so he left from hospital and joined the revolution again and he went to fight at Prey Tor Toeng and then invaded to Prek Ktam and until entered to Phnom Penh on 17 April, 1975. While in Phnom Penh Angkar ordered him to clean and collect material in company/store and 311 until stayed at Tuol Kork. While staying at Tuol Kork for half month, it was seen that Angkar took fifteen trucks to take some soldiers back to Kompong Som at 6 pm. At that time he did not take gun come along with him so when he arrived, Angkar appointed him to work in the Ministry of Commerce as a worker to carrying goods to put in the ship like in Khmer had rubber, cotton, kapok, pepper, many cages of geckos and shrimps as well. And about China៌ side that it gave to Khmer such as rice, guns which are come along with cars, tanks and so on. It was seen that there were Chinese in the ship called Khmer to take on the ship. They spoke in Chinese language so we did not understand their language and that ship label in Chinese language on it. In 1976, Angkar sent him to come back to Phnom Penh at Tuol Tum Pung pagoda at the ministry of commerce, the chief was Pharit. At Tuol Tum Pung pagoda Angkar assigned him to ball cotton which had 103 kilos to China and at that time it was written in Chinese language and English language. In 1976, there was an officially meeting at Olypic stadium. As that time it was seen Mr. Nuon Chea, Mr. Ieng Sary, Mr. Khieu Samphan and it was seen Mr. Pol Pot just a short time because it was heard that someone attempted to assassinate him. Meanwhile, Mr. Pol Pot escaped or it was heard that Mr. Sao Phim ready gun at Arey ksat so at that time there was captured many people in series to keep in prison at Tuol Sleng and some of them killed. In 1979, Sit fled to Cambodia-Thai border. He had lived in Sam Lot until in 1982, so he just figured out the way to his homeland for meeting with his parents and siblings.
ប៉ាល់ សិត ភេទប្រុស អាយុ៥០ឆ្នាំ សព្វថៃ្ងមានប្រពន្ធឈ្មោះ ម៉ុម សំ មានស្រុកកំណើតនៅភូមិកង តាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្ដកំពង់ចាម។ សិត មានឪពុកឈ្មោះ ប៉ាល់ ម្ដាយ ឈ្មោះ ហេង មានបងប្អូន៧នាក់ ប្រុស៥ស្រី២ ចូលធ្វើបដិវត្ដ៤ នាក់ បានត្រឡប់ស្រុកកំណើតវិញ តែពីរនាក់ទេ។ សិត កាលពីតូចរៀននៅសាលាបឋមសិក្សាកងតាណឹងត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់ រៀននៅឆ្នាំ១៩៧០ពេលមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលធ្វើ ជាយោធាខែ្មរក្រហមនៅភូមិស្ដៅ ក្រោយមកអង្គការបញ្ជូន សមរភូមិវាយជាមួយទាហាន លន់ នល់ នៅខេត្ដកំពង់ចាម ម្ដុំចម្ការសាមសិប ពេលនោះ សិត ត្រូវរបួសដេកសម្រាកនៅ មន្ទីរពេទ្យចម្ការ សាសិបរហូតដល់ឆ្នាំ១៩៧៣។ ចេញពីមន្ទីរពេទ្យបានចូលអង្គភាពវិញ ឡើងវាយនៅពៃ្រទទឹង វាយ ចូលដល់ព្រែកក្ដាម រហូតចូលដល់ទីក្រុងភ្នំពេញនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ ពេលនៅភ្នំពេញ អង្គការឱ្យដើរបោសសម្អាតនិងដើរ ប្រមូលសម្ភារដាក់ក្នុងឃ្លាំង ហើយអង្គភាព៣១១ ស្នាក់នៅទួល គោក។ ស្នាក់នៅទួលគោកប្រហែលជាកន្លះខែ នៅម៉ោង៦ល្ងាច ឃើញអង្គការយករថយន្ដចំនួន១៥ គ្រៀងមកដឹកយោធាមួយចំនួនឱ្យទៅធ្វើការនៅកំពង់សោមវិញ។ ពេលនោះមិនមានយក កាំភ្លើងទៅជា មួយទេ ពេលទៅដល់អង្គការចាត់តាំងឱ្យចូលទៅ ក្នុងក្រសួងពាណិជ្ជកម្មជាកម្មករលីសែងឥវ៉ាន់ដាក់ចូល ក្នុងកប៉ាល់ រួមមានខាងខែ្មរយើងមាន កៅស៊ូ មានសាឡី មានគ មានមេ្រច មានសត្វតុកកែដាក់ទាំង ទ្រុងៗ មានបង្កាង ជាដើម។ បើខាង ប្រទេសចិនឱ្យមកខាងខែ្មរវិញ មានអង្ការ មានកាំភ្លើងជាប់ជាមួយ រថយន្ដ មានរថក្រោះ ជាដើម ហើយមានឃើញជនជាតិចិននៅ លើកប៉ាល់ហៅខែ្មរយើងឱ្យឡើងលើ កប៉ាល់ថែមទៀត និយាយភាសាចិនតែយើងមិនចេះស្ដាប់ កប៉ាល់ដាក់អក្សរចិនដែរ។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនឱ្យមកភ្នំពេញវិញ នៅវត្ដទួល ទំពូងនៅក្រសួងពាណិជ្ជកម្ម ប្រធានឈ្មោះ តារិទ្ធ។ នៅវត្ដ ទួលទំពូង អង្គការចាត់តាំងឱ្យគ្រីបសាឡី គ មួយបាល់មាន ទម្ងន់១០៣គីឡូក្រាមយកទៅប្រទេសចិន ពេលនោះមានសរសេរ ជាអក្សរចិននិងអក្សរអង់គេ្លស។ នៅក្នុងឆ្នាំ១៩៧៦ មានប្រជុំធំ មួយនៅស្ដាត អូរឡាំពិច កាលនោះឃើញមានលោក នួន ជា លោក អៀង សារី លោក ខៀវ សំផន ហើយបាន ឃើញលោក ប៉ុល ពត បានតែមួយភេ្លតទេ ព្រោះឮថា មានគេចង់ធ្វើឃាដ លោក ប៉ុល ពត ពេល នោះ លោក ប៉ុល ពត បាត់ខ្លួនតែម្ដង ឮគេនិយាយថា មានចាប់បានជនក្បត់ដាក់កាំភ្លើងខ្លីក្នុងស្បែក ជើង ហើយឮថា លោក សោភឹម ត្រៀមកាំភ្លើងនៅខាងអរិយក្សត្រ ពេលនោះមាន ការចាប់មនុស្ស ជាច្រើននាក់បន្ដបន្ទាប់យកទៅដាក់គុកនៅទួល សែ្លងនិងខ្លះយកទៅវាយចោល។ នៅឆ្នាំ១៩៧៩ សិត បានរត់ ទៅដល់ជាដែនខែ្មរថៃ ទៅរស់នៅសំឡូតរហូតដល់ឆ្នាំ១៩៨២ ទើបរកផ្លូវរត់មករកស្រុក កំណើតវិញ ដើម្បីជួបជុំឪពុក ម្ដាយបងប្អូន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”