PROMOTING ACCOUNTABILITY
So Ho
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0301
KCI0301
|
|
Name :
ឈ្មោះ :
|
សូរ ហូរ
|
|
Last Name :
នាមត្រកូល :
|
So
|
|
First Name :
នាមខ្លួន :
|
Ho
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02359
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Birth date: 1953???? Age at time of interview: 50
១៩៥៣???? អាយុ ៥០ ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03080401, Kampong Cham, Koh Sotin, Moha Leap, Chun
០៣០៨០៤០១, ខេត្ដកំពង់ចាម ស្រុកកោះសូទិន ឃុំមហាលាភ ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Medical Unit in Calmett Hospital
អង្គភាពពេទ្យ កាល់ម្រ៉ែត ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical Staff
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Ieng Thirith, Chuon Choeun, Minh
អៀង ធិរិទ្ធ, ជួន ជឿន , ម៉ិញ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0301 20030623, Chong Prek village, Moha Leap sub-district, Koh So Tin district, Kampong Cham province. Interviewed by Long Dany. Notes: Interviewed with So Ho, biography owner.
ខេស៊ីអាយ០៣០១ ២០០៣០៦២៣, ភូមិចុងព្រែក ឃុំមហា លាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សូរ ហូរ ជាម្ចាស់ ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
So Ho, female, is 50 years old, and she nowadays has a husband named O Yoeun. Ho has 5 children [2 boys + 3 girls], and she is now living in Chong Prek village, Moha Leap sub-district, Koh So Tin district, Kampong Cham province. Ho៌s father was San So and her mother was Neang Pol; in addition, she has 7 siblings. Ho was born in Pongra village, Koh So Tin district. When she was a child, Ho studied until grade 7 [in the old system] at Chy Hor High School, but she didn៌t finish her lower secondary school level. At that time, Ho liked volleyball, and there was also a skillful coach to train; in addition, she went to play volleyball somewhere included Phnom Penh. It was in 1970 that there was a coup to depose Samdach Sihanouk. A few mothers later, Ho volunteered to serve the Khmer Rouge Movement. At that time, everyone really wanted to join the revolution through Samdach Sihanouk៌s propaganda that all children ran into Mar Ky forest in order to struggle against American Imperialist. When she first joined, Ho was in Ministry of Information in Koh So Tin district but it៌s in the forest because KR didn៌t take control over the district hall yet. At that time, the upper class sent Ho to study about the KR communist policy, and she was then sent to help in Hospital because many of KR comrades felt ill injured and died. Ho was a medical staff in the Eastern Zone 22 in Dambe. At that time, there were bombardments for Lon Nol. It was in 1973 that 1000 medical staffs in Social Affairs, divided from P-1 to P-10 that there were from 80 to 100 medical staffs per P-1, were trained in medical skills how to treat and produce ampoule medicines. In 1973, Angkar assigned Ho to get married. At that time, young men had right to propose to the upper class; thus, there was an agreement between young men and women. Both young men and women had to come to determine in front of Angkar, carrying hands. There weren៌t many people who attended the wedding. It was when KR got the victory in 1975 that Ho along with her family was assigned to work as a medical staff in Phnom Penh, and she was designated to be stationed in P-1 Hospital called Calmett Hospital. Ieng Sary៌s son named Minh controlled this hospital while Ieng Thearith was the minister of Ministry of Social Affairs. It was in 1977 that many KR cadres were arrested. Ho thought "why many KR cadres are captured, and if it still happens like this, the country will definitely be upside-down". Angkar also arrested Leng Pisey, Tiv Ol៌s wife, who was working in Ministry of Information in Prey Veng province; in addition, So Phim and Ho Nim were arrested and accused of being traitors all. That៌s why all medical staffs that were related to traitorous network were scared every day; for example, Ho was assigned to farm in rice field to be reeducated, working hard without time to rest. There wasn៌t enough food to. Ho was forced to work harder and harder until she dare scold Angkar. At that time, everyone thought that Ho was a crazy maniac who needed to be sent to hospital, but, in fact, she wasn៌t crazy like what has been thought. Fortunately, Ho wasn៌t killed by Angkar. When Vietnamese soldiers marched into Cambodia, most of KR cadres ran straight to Khmer-Thai Border. Ho together with patients went to Khmer-Thai Border by train. After that, everyone walked across the forest. When someone couldn៌t continue walking, he/ she was left alone because everyone just ran to survive. Ho kept running until Pailinm, and she want into Thailan. It was very difficult to survive because many people died along the road because of lacking of food and water. Ho fed up with the life in KR regime. She then decided to run back to her home village in 1979.
សូរ ហូរ ភេទស្រី អាយុ៥០ឆ្នាំ សព្វថៃ្ងមានប្ដីឈ្មោះ អ៊ូ យឿន មានកូនចំនួន៥នាក់ ប្រុស២ស្រី៣ រស់នៅភូមិចុងព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ខេត្ដកំពង់ចាម។ ហូរ មានឪពុក ឈ្មោះ សាន សូរ មានម្ដាយឈ្មោះ នាង ប៉ុល មានបងប្អូន៧នាក់ មានស្រុកកំណើតនៅភូមិពង្រ ឃុំពង្រ ស្រុក កោះសូទិន។ ហូរ កាលពីតូចរៀនរហូតដល់វិទ្យាល័យជីហែរត្រឹមថ្នាក់ទី៧ឪចាស់ឱ មិនទាន់បានប្រឡង យកសញ្ញាប័ត្រទេ កាលនោះស្រឡាញ់ផ្នែក កីឡាប៉ាល់ទះ មានលោកគ្រូកីឡាបង្កាត់យ៉ាងជំនាញ ហើយ បានទៅប្រឡងកីឡាតាមបណ្ដាលខេត្ដ រហូតដល់ភ្នំពេញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ បានតែប៉ុន្មានខែប៉ុណេ្ណាះ ហូរ បានស្ម័គ្រចិត្ដចូលបម្រីចលនាខែ្មរ ក្រហម កាលនោះមិន ថាគេមិនថាយើងសុទ្ធតែចង់ចូលតាមការ ឃោសនារបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បី ប្រឆាំងចក្រព័ត្ដអាមេរិច។ ចូលដំបូងនៅក្រសួងឃោសនាការ ស្រុកកោះសូទិន តែនៅក្នុងពៃ្រទេ មិនទាន់ចូលកាន់កាប់សាលា ស្រុកទេ កាលនោះថ្នាក់លើបានបញ្ជូនឱ្យទៅរៀនផ្នែកនយោបាយ បន្ទាប់ មកឱ្យជួយការងារផ្នែកពេទ្យវិញ ព្រោះអីមិត្ដយើងឈឺនិង មានរបួសស្លាប់ច្រើន។ ហូរ ជាបុគ្គលិកពេទ្យ នៅភូមិភាគ បូព៌ាតំបន់២២ ដើរចល័តគ្រប់កនែ្លងដូចជាស្រុកអូររាំងឪ ចម្ការកៅស៊ូ ស្រុកត្បូងឃុំ នៅ តំបែរជាដើម កាលនោះយន្ដ ហោះខាងទាហាន លន់ នល់ ទម្លាក់គ្រាប់ច្រើនណាស់។ នៅឆ្នាំ១៩ ៧៣ បុគ្គលិកពេទ្យនៅក្នុងសង្គមកិច្ចមានដល់ជិត១០០០នាក់ បែងចែកចាប់ពីព១រហូតដល់ព១០ ក្នុងព១មានគ្នា ពី៨០ នាក់ដល់១០០នាក់ កាលនោះមានជនជាតិវៀតណាមជាអ្នក បង្រៀនបចេ្ចក ទេសពេទ្យរបៀបព្យាបាលនិងឯកទេសផលិតថ្នាំ អំពូល។ នៅឆ្នាំ១៩៧៣ ហូរ អង្គការបានរៀន ចំគ្រួសារឱ្យ កាលនោះខាងយុវជន មានសិទ្ធស្នើរទៅមេចឹងទៅមានការ យល់ព្រមគ្នាប្រជុំឡើងបេ្ដជ្ញាមុខ អង្គការចាប់ដៃគ្នាទៅ គ្មានភ្ញៀវចូល រួមច្រើនទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួល ជ័យជម្នះ ហូរ បានមកធ្វើការនៅភ្នំពេញជាមួយគ្រួសារជា បុគ្គលិកពេទ្យដដែល ប្រចាំការនៅមន្ទីរពេទ្យព១ ហៅមន្ទីរ ពេទ្យកាល់ម៉ែត្រ កូនលោក អៀង សារី ឈ្មោះ ម៉ិញ ជាអ្នកគ្រប់គ្រងមន្ទីរពេទ្យ ចំណែក រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ចមាន អ្នក ស្រី អៀង ធិរិទ្ធ ជាប្រធាន។ នៅឆ្នាំ១៩៧៧ មានចាប់ កម្មាភិ បាលជាច្រើននាក់ ហូរ គិតវិភាគក្នុងចិត្ដខ្លួនឯងថា ហេតុដូចមេ្ដចបានជាចាប់គ្នាឯងច្រើនយ៉ាងនេះ ប្រទេសពិតជា ក្រឡាប់ចាក់មិនខានទេ ចាប់អ្នកស្រី ឡេង ពិសី ដែលត្រូវជាប្រពន្ធ លោក ទីវ អុល នៅក្រសួងឃោសនាការ ខេត្ដពៃ្រវែង ចាប់សោ ភឹម ចាប់ ហ៊ូ នឹម អង្គការចោទថា ក្បត់ទាំងអស់។ ដូចនេះ បុគ្គលិកដែលជាប់ខ្សែក្បត់ចេះតែនាំគ្នាភ័យខ្លាចរៀងរាល់ថៃ្ង ដូចជា ហូរ ត្រូវអង្គការផ្លាស់ទៅ ឱ្យធ្វើស្រែវិញ លុតដំឱ្យធ្វើការគ្មាន ពេលសម្រាក អាហារក៏មិនបានគ្រប់គ្រាន់ រហូតដល់ហ៊ានជេរ អង្គការ ពេលនោះមិត្ដយើងនាំគ្នាថា ហូរ ឆ្កាូតត្រូវយកមកព្យាបាល នៅមន្ទីរពេទ្យ តាមពិតទៅ ហូរ មិនបានឆ្កាួត ដូចកាល ចោទប្រកាន់ទេ តែសំណាងល្អ អង្គការមិនចាប់យកទៅ វាយចោល។ នៅឆ្នាំ១៩ ៧៩ ពេលកងទ័ពវៀតណាមចូលមក ប្រទេសកម្ពុជា កម្មាភិបាលខែ្មរក្រហមរត់ទៅជាយដែនថៃ ហូរ បានរត់ទៅជាមួយអ្នកជំងឺដោយជិះរថភ្លើងត្រឹមរ៉ាស្ដុក អាចម៍រមាស នាំគ្នាចុះដើរកាត់ពៃ្របន្ដទៀតអ្នក ណាដើរមិនរួចទុក ចោលទៅ ម្នាក់ៗរត់យករួចតែខ្លួន រត់រហូតដល់បៃ៉លិនធ្លាក់ស្រុក ថៃ ពិបាកសឹងថាមិន បានរស់ទេ ព្រោះមនុស្សស្លាប់ច្រើនតាមផ្លូវ ដោយសារគ្មានអាហារនិងទឹកផឹក។ ហូរ ឆែ្អតចិត្ដនិងរស់នៅជា មួយ របបខែ្មរក្រហមក៏បានសមេ្រចចិត្ដរត់ចេញត្រឡប់មកស្រុក កំណើតវិញនៅឆ្នាំ១៩៧៩។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Ho has learned that many people were captured and killed
ដឹងថា មានចាប់មនុស្សយកទៅដាក់គុកនិងសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”