PROMOTING ACCOUNTABILITY
Som Mon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0434
KCI0434
|
|
Name :
ឈ្មោះ :
|
សោម ម៉ុន
|
|
Last Name :
នាមត្រកូល :
|
Som
|
|
First Name :
នាមខ្លួន :
|
Mon
|
|
Other Name :
ឈ្មោះផ្សេង :
|
Reng
រ៉េង
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K00743
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:49 years old
«បច្ចុប្បន្នអាយុ៤៩ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03130211, Kampong Cham, Prey Chhor, Boeng Nay, Kba
០៣១៣០២១១, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំបឹងណាយ ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពពាណិជ្ជកម្មនៅភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Region: Phnom Penh
មជ្ឈឹម(១២) ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មករ
|
|
Superiors :
ថ្នាក់លើ :
|
ប្រធាន ឈ្មោះ ឡុង។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
ឈ្មោះ សាវុធ ឈ្មោះ ម៉ុន ឈ្មោះ នី ឈ្មោះ ហេង។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0434 20030813, Boeng Nay village, Boeng Nay sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany, Notes: Interviewed with Som Mon, biography owner.
ខេស៊ីអាយ០៤៣៤ ២០០៣០៨១៣, ភូមិបឹងណាយ ឃុំបឹង ណាយ ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សោម ម៉ុន ជា ម្ចាស់ ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
សោម ម៉ុន ហៅ រ៉េង អាយុ៤៩ឆ្នាំ មានប្ដីឈ្មោះ ប៉ូច មានកូនប្រុសម្នាក់។ ម៉ុន មាន ឪពុកឈ្មោះ សោម ធុយ ម្ដាយឈ្មោះ កែវ យឺន មានបងប្អូនបង្កើត២នាក់ សព្វថៃ្ងរស់នៅ ភូមិ ក្បាលដំរី ឃុំបឹងណាយ ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ ម៉ុន រៀនបានត្រឹមថ្នាក់ទី១០ចាស់ នៅសាលាបឋមសិក្សាកុមាររាជ ក្រោយមកឈប់រៀន ដោយសារកើតមានរដ្ឋប្រហារនៅឆ្នាំ១៩ ៧០ មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បាន ស្ម្រ័គចិត្ដចូលបម្រើចលនាខែ្មរ ក្រហមនៅឃុំបឹងណាយ ប្រធាន ឈ្មោះ រិន។ នៅឆ្នាំ១៩៧៤ ត្រូវអង្គការចាត់តាំងឱ្យទៅសមរភូមិមុខ ជាយោធាកងពលទី៣ វរសេនាតូចលេខ២ ចូលដំបូងនៅពៃ្រទទឹង ក្រោយមកឡើងមកខ្សែត្រៀមនៅ ព្រែក ពៅ្ន ចាំសែងអ្នករបួស ព្រោះកាលនោះធ្វើសង្គ្រាមជាមួយទាហាន លន់ នល់ យ៉ាងខ្លាំងក្លា រហូតបានទទួលជ័យជំន្នះនៅថៃ្ងទី១៧ មេសាឆ្នាំ១៩៧៥។ ពេលចូលដល់ភ្នំពេញដំបូងឃើញប្រជាជន រត់ចេញពីទីក្រុងភ្នំពេញមានមនុស្សច្រើនកុះករ។ ក្រោយមក ម៉ុន ត្រូវអង្គការចាត់តាំងដើរបោស សម្អាតផ្ទះសំបែងនៅម្ដុំផ្សារតូច និងផ្សារថ្មី រួចហើយអង្គការបានរៀបចំទីក្រុងមានតែយោធា កម្មករ និងកម្មាភិបាលខែ្មរក្រហមរស់នៅ។ ម៉ុន អង្គការតាំងឱ្យចូលធ្វើការ នៅក្រសួងពាណិជ្ជកម្ម ការងារពេល នោះមានតែបកគរ ក្រោយមក មានផលិតផលក្នុងស្រុកមួយចំនួនទៀតត្រូវរៀបចំដាក់ឃ្លាំងត្រៀម ចេញទៅប្រទេសក្រៅ កាលនោះប្រធានកងតូចនៅក្រសួងពាណិជ្ជកម្មឈ្មោះ ឡុញ។ នៅចុងឆ្នាំ១៩ ៧៦ ម៉ុន ត្រូវអង្គការបង្ខំឱ្យ រៀបការប្ដីឈ្មោះ ធឿន រៀបការហើយបានរស់នៅជាមួយគ្នា តែកន្លះខែ អង្គការចាប់ប្ដីយកទៅបាត់ដោយចោទថាក្បត់អង្គការ។ មិនយូរប៉ុន្មាន ម៉ុន ត្រូវអង្គការចាប់ខ្លួនយក ទៅដាក់គុកពៃ្រសរ ដោយសារជាប់ខ្សែរយៈជាមួយប្ដី ការងារលត់ដុំនៅពៃ្រសលំបាកខ្លាំងណាស់ លើក ទំនប់ជីកប្រឡាយឱ្យហូបតែបបររាវមិនបានឆែ្អតទេ រួចហើយមានអ្នកខ្លះមិនបានរួចខ្លួនផង ដូចជាមិត្ដភក្ដិ ឈ្មោះ រឿង ឈ្មោះ នី ឈ្មោះ ហេង ត្រូវយោធាចាប់ដាក់ឡាន យកទៅវ៉ៃចោលទៀត។ នៅឆ្នាំ ១៩៧៩ ពេលកងទ័ពវៀតណាម ចូលមកដល់ប្រទេសកម្ពុជា ម៉ុន មិនហ៊ានរត់មកស្រុកកំណើតទេ គឺរត់ តាមអង្គភាពកាត់ពៃ្រភ្នំរហូតដល់ខេត្ដកោះកុងបានប្រហែល ជា៧ខែ ទើបហ៊ានសមេ្រចចិត្ដមករកស្រុក កំណើតវិញ បានជួប ជុំបងប្អូនវិញ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការរស់នៅបាន សុខសប្បាយ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
នៅពៃ្រសរ ឃើញគេចាប់ឈ្មោះ ហ៊ាង ចងដទៃៅក្រោយរួច បណ្ដើរយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”