BIBLIOGRAPHY

Report of Interrogation On Defector Sin Chea

Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
L00555
L00555
Title of Doc / Book :
ចំណងជើងឯកសារ / សៀវភៅ :
Report of Interrogation On Defector Sin Chea
របាយការណ៍នៃការសួរចម្លើយជនភ្ញាក់រលឹកឈ្មោះ ស៊ិន ជា
Language of Doc / Book :
ភាសាឯកសារ / សៀវភៅ :
Cam
ភាសាខ្មែរ
Country of Publication :
Kh
Document Date :
កាលបរិច្ឆេទឯកសារ :
December 27, 1973
27 ធ្នូ 1973
Location of Doc / Book :
KH, DC-CAM, Document No. L00555
Physical Description :
1 p.
Data Info Note កំណត់ចំណាំព័ត៌មាន
ID Numbers :
កំណត់សម្គាល់ លេខឯកសារដើម :
No. 75 SIPRA CHBAB No. 17
លេខ ៧៥ ស៊ីប្រា ច្បាប់លេខ១៧
Copy in Hand (Physical Qualities) :
tx
Source of Document :
ប្រភពឯកសារ :
Ministry of Interior
ក្រសួងមហាផ្ទៃ
Collection :
បណ្ដុំឯកសារ :
Ministry of Interior, top secret file
ក្រសួងមហាផ្ទៃ(ឯកសារសម្ងាត់)
Place Notes កំណត់ចំណាំកន្លែង
Date / Place of Finding (Location and Time Document Received) :
កាលបរិច្ឆេទ / ទីតាំងប្រមូលឯកសារ :
Ministry of Interior, February 5, 1997
ក្រសួងមហាផ្ទៃ, ៥, កុម្ភៈ ឆ្នាំ១៩៩៧
Doc Notes កំណត់ចំណាំឯកសារ
Summary / Abstract :
កំណត់សម្គាល់សេចក្ដីសង្ខេប :
Defector Sin Chea, who used to be a khmer communist
reported on the organisation in the committee center of Kampuchea communist party as the following:
1. Sa Lut Sor (State secretary of Kampuchea communist party)
2. Khiev Sam Phorn, commander in chief of Kampuchea salvation armed forces and vice president of Kampuchea united government cheated King Sihanuk to make him believe that this struggle was not for communist, but to lead the country to be neutral.
3. Hou Yun, minister of finanacial and economic to undercover in Sihanuk' government.
4. Hou Nem, minister of information and press (In order to cheat Sihanuk's government)
5. Tiv Ul, under secretary of state and minister of culture and education (In order to cheat Sihanuk)
6. Sun Sen ( General secretary of Kampuchea salvation armed forces)
7. Ieng Sary ( A special envoy to suppress the king Sihanuk)
The committee was formed in Cambodia on 30 October 1951 and it was still secret. This party office was not fixed, but the latest office was in Siem Reap province, especially Kau Len mountain. In the committee center it was composed of regiment ៈK39, which comprised of 972 soldiers. At that time the king Sihanuk was a president of Kampuchea united government. Sam Datch Pen Nut was the minister and a president of committee center of Kampuchea united front, and responsible for international politics. Kampuchea united government organisation looked as if it had been led by the king Sihanuk, but it was not. It was under control of Kampuchea communist party that Ieng Sary was the one who suppressed the king. The organisation was to cover the khmer rouges activity committee inside the country only. And all decisions first had to be examined and approved by khmer rouge. The head quarter of this organization lied in China in order to convince international views to acknowledge that the organization's politic was neutral. In order to mobilize forces, the organization raised slogans that cracking down the united states, toppling the Republic, supressing class, capitalism and fendalism. Moreover, the organization had power both inside and outside the country and it could withdraw any member of front and kill those who supported the king Sihanuk. China didn't takeover Kampuchea united front, on the other hand, it provided the organization with spiritual and material support. And China wanted to negotiate with Kampuchea united Front, the government and the United State, so it put a pressure on the king Sihanuk to hand a proposal to khmer rouge, but khmer rouge didn't agree. Due to this rejection the king Sihanuk charged the khmer rouge with carrying out stalin's doctrine too much. The disagreement of Khmer Rouge because 6 conditions, raised up by government, gave more benefit to government. Because, most of participants were from the republic government such as, the United States, Sen Sau. Like after Geniva conference in 1954, khmer rouge gained nothing and the king Sihanuk still held the power. Since 1972 to 1973, Kampuchea united Front was Under North Youn control, later on, Youn still provided with spiritual support and helped link the relation between khmer rouge and Bejion. Khmer rouge had a policy to oversee all classes of people, both consciousness and living standard. And they attempt to grab the people from the government by using internal conflict as means. For instance, they eliminated tradition, Custom, Buddhism, transactions, freedom and forced people to have collective eating, working and wealth. Secret nomination agent of Kampuchea communist party could be held unless those candidates processed these ten criterias, for example, good ethics, aware of amere, especially understood American fighting politics class clasifiying, class conflict, and class struggle, wiping out internal enemy. For poor farmers, middle class and lower class people could be sent to the secret nomination agent's if those people had characteristic the same as the criteria above. Conscripts greeting ceremony was held including, paying attention to party flag, which was red and labelled sackle and hammer symbol singing international song, self-presenting interrogation, and reciting swear word. Sackle symbolized farmer, and hammer symbolized labour and Asean people who united and struggled for communist. Individuals could become a central party member unless they experienced struggle of politics for ages, had well working activity and be honest to the party in any circumstances.
ជនចុះចូលឈ្មោះ ស៊ិន ជា ខ្មែរកុម្មុយនិស្ដម្នាក់ បានរាយការណ៍អំពី ការរៀបចំនៅក្នុងគណៈកម្មាការកណ្ដាលរបស់បក្សកុម្មុយនិស្ដកម្ពុជា ដែលមានសមាសភាពដូចជាៈ ១- សាឡុត ស (លេខាធិការបក្ស កុម្មុយនិស្ដកម្ពុជា)។ ២- ខៀវ សំផន អគ្គបញ្ជាការកងប្រដាប់ អាវុធរំដោះជាតិកម្ពុជា ឪឧបនាយករដ្ឋមន្រី្ដនៃរាជរដ្ឋាភិបាលរួបរួម ជាតិកម្ពុជា គ្រាន់តែបន្លំដើម្បីអោយសេ្ដចសីហនុជឿថាៈ ការតស៊ូនេះ មិនមែនធើ្វកុម្មុយនិស្ដទេ គឺធើ្វអោយប្រទេសទៅជាអព្យាក្រិត្យដដែល។ ៣- ហ៊ូ យន់ រដ្ឋមន្រី្ដទទួលបន្ទុកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែទម្រង់ សហការណ៍ដើម្បីបន្លំនៅក្នុងរាជរដ្ឋាភិបាលរបស់សេ្ដចសីហនុ។ ៤-ហ៊ូ នឹម រដ្ឋមន្រី្ដឃោសនាការ និងព័ត៌មាន (ដើម្បីបន្លំរាជរដ្ឋាភិបាលសេ្ដច សីហនុ)។ ៥- ទីវ អុល អនុរដ្ឋលេខាធិការបក្ស និងជារដ្ឋមន្រី្ដក្រសួង វប្បធម៌ និងអប់រំ (ធើ្វដើម្បីបន្លំសេ្ដចសីហនុ) ៦- សុន សេន (នាយលេខាធិការកងប្រដាប់អាវុធរំដោះជាតិកម្ពុជា) ៧.អៀង សារី (បេក្ខជនពិសេសសម្រាប់តាមគៀបសង្កត់សេ្ដចសីហនុ) គណៈកម្មាធិការ នេះបងើ្កតឡើងនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ១៩៥១ ហើយសិ្ថតនៅជាសម្ងាត់រហូត។ ទីស្នាក់ការរបស់គណៈបក្ស នេះពុំសិ្ថតនៅមួយកន្លែងទេ តែនៅពេលចុងក្រោយនេះគឺសិ្ថតនៅក្នុង ខេត្ដសៀមរាប ជាពិសេសនៅភ្នំគូលេន។ នៅក្នុងគណៈកម្មាធិការ កណ្ដាលនេះមានកម្លាំងទ័ពមួយវរសេនាធំ ដែលមានលេខក.៣៩ មានចំនួនទ័ព៩៧២នាក់។ ពេលនោះ សេ្ដចសីហនុ ជាប្រធានអង្គការ រណៈសិរ្សរួបរួមជាតិកម្ពុជា និងជាប្រមុខរដ្ឋនៃរដ្ឋាភិបាលរួបរួមជាតិកម្ពុជា។ សមេ្ដច ប៉ែន នុត ជារដ្ឋមន្រី្ដ និងជាប្រធានគណៈកម្មាធិការកណ្ដាលនៃអង្គការរណសិរ្សរួបរួមជាតិកម្ពុជា ទទួលបន្ទុកផ្នែកនយោបាយអន្ដរជាតិ។ អង្គការរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ភាគច្រើនគឺនៅក្រោមការដឹកនាំរបស់ សីហនុ តែកាពិតនៅក្រោមឥទិ្ធពលរបស់បក្សកុម្មុយនិស្ដកម្ពុជា ដែលមាន អៀង សារី ជាអ្នកចាំគាបសង្កត់សីហនុ។ អង្គការនេះមានមុខដើម្បីបាំងអោយពួកខ្មែរក្រហមធើ្វសកម្មភាពផ្ទៃក្នុងប្រទេសប៉ុននោះ ហើយការសមេ្រចអី្វៗត្រូវតែមានការ ពិនិត្យ និងយល់ព្រមពីពួកខ្មែរក្រហមជាមុនសិន។ ការតាំងទីស្នាក់ការ របស់អង្គការនេះ គឺនៅក្នុងប្រទេសចិនមានមូលហេតុដើម្បីប្រមូលកម្លាំងអន្ដរជាតិអោយទទួលស្គាល់អង្គការនេះថា មានគោលនយោបាយអាព្យាក្រិត្យ។ អង្គការនេះតែងតែប្រើរូបភាពជាមាគ៌ាប្រមូលកម្លាំងគ្រប់ស្រទាប់ ដោយប្រើពាក្យស្លោកមួយថាៈ វាយសហរដ្ឋអាមេរិច, រំលំសាធារណរដ្ឋ, រំលំវណ្ណៈជិះជាន់ និងនាយទុនសកិ្ដភូមិ។ មិនតែប៉ុណ្ណោះ អង្គការនេះបញ្ជាតាមចិត្ដ ទាំងផ្នែកអន្ដរជាតិ ក៏ដូចជាក្នុងផ្ទៃ ប្រទេស ហើយអាចដកសមាជិករណសិរ្សបានតាមចិត្ដ ឬមានពេលខ្លះ អាចសម្លាប់ចោលផងដែរចំពោះអ្នកដែលគាំទ្រ សីហនុ។ ចំពោះ ប្រទេសចិន គឺមិនត្រួតត្រារណសិរ្សរួបរួមជាតិកម្ពុជាទេ តែគេគាំទ្រ ខាងផ្លូវចិត្ដនិងសម្ភារៈ មួយផ្នែកទៀតមិនចង់ចរចារគ្នារវាងរណសិរ្ស រួបរួមជាតិកម្ពុជា និងរដ្ឋាភិបាល ព្រមទាំងសហរដ្ឋអាមេរិចទេ ដោយ បង្ខំអោយ សីហនុ ស្នើទៅខ្មែរក្រហមថាៈ អនុវត្ដន៍ទ្រឹសី្ដស្ដាលីនហួស ហេតុពេក ពោលគឺប្រើសង្គ្រាមច្រើនជាងការចរចារ។ ការដែលខ្មែរ ក្រហមមិនយល់ព្រមចរចារ មកពីពួកគេយល់ថាបញ្ហា៦ ដែលសើ្ន ដោយរដ្ឋាភិបាលគឺ ខាងរដ្ឋាភិបាលមានប្រៀបជាង ដោយហេតុថា សមាជិកដែលត្រូវចូលចរចារភាគច្រើនជាបក្សពួកខាងរដ្ឋាភិបាល សាធារណៈរដ្ឋ ដូចជាៈ សហរដ្ឋអាមេរិច, សឺន សាន ជាដើម ក៏ដូចជា ការក្រោមសនិ្នសិទហ្សឺណែវឆ្នាំ១៩៥៤ ដែលពួកខ្មែរក្រហមគ្មាន ចំណេញអី្វសោះ ហើយចំណែកឯ សីហនុ នៅតែកាន់កាប់អំណាច ដដែល។ នៅក្នុងឆ្នាំ១៩៧២ រណសិរ្សរួបរួមជាតិកម្ពុជាត្រូវសិ្ថត នៅក្រោមការត្រួតត្រារបស់យួនខាងជើង តែមកដល់ឆ្នាំ១៩៧៣ គ្មានសកម្មភាពទេ តែនៅគាំទ្រខាងផ្លូវចិត្ដនិងជួយទំនាក់ទំនងរវាង ខ្មែរក្រហមនិងប៉េកាំង។ ពួកអង្គការខ្មែរក្រហមមានគោលនយោបាយ គ្រប់គ្រងប្រជាជនគ្រប់ជាន់ថ្នាក់ ទាំងសិ្ថតិអារម្មណ៍ និងជីវភាពរស់នៅ ព្រោះពួកវាមានគោលបំណងដណើ្ដមប្រជាពលរដ្ឋពីរដ្ឋាភិបាលកាន់កាប់ ដោយប្រើទំនាស់ផ្ទៃក្នុងជាមធ្យោបាយ។ ពោលគឺក្នុងចំណោមប្រជាជន មានបំបាត់ប្រពៃណី ទំនៀមទម្លាប់, បំបាត់ព្រះពុទ្ធ សាសនា, បំបាត់ អាជីវកម្ម, បំបិទសិទិ្ធសេរីភាព, ធើ្វការងាររួម, សម្បតិ្ដរួម និងហូប រួម។ របៀបចាត់តាំងអង្គការសម្ងាត់នៃបក្សកុម្មុយនិស្ដកម្ពុជា គឺអាច ចាត់តាំងបានលុះត្រាតែបុគ្គលិកនោះមានលក្ខណៈសម្បតិ្ដគ្រប់១០ យ៉ាង។ ឧទាហរណ៍ៈ មានសីលធម៌ល្អ, ស្គាល់របបសកិ្ដភូមិ ពិសេស យល់នយោបាយវាយប្រហារអាមេរិចកាំង, បែងចែកវណ្ណៈ, ទំនាស់ វណ្ណៈ និងតស៊ូវណ្ណៈ, កំចាត់សត្រូវផ្ទៃក្នុង។ ចំពោះកសិករក្រីក្រ កណ្ដាល និងថ្នាក់ក្រោម បើមានលក្ខណៈសម្បតិ្ដដូចទៅនឹងបុគ្គលិកលក្ខណៈខាងលើ អាចបញ្ចូលជាសមាជិកអង្គការសម្ងាត់នេះបាន។ ចំពោះកម្មវិធីបញ្ចូលសមាជិកថី្ម គឺមានការគោរពទង់ជាតិបក្ស ដែល មានរូបកណ្ដៀវ និងញញួរ និងផ្ទៃពណ៌ក្រហម ហើយច្រៀងបទ អន្ដរជាតិ, សូត្រប្រវតិ្ដរូបសំនួរដេញដោល និងសូត្រពាក្យសច្ចា រូបកណ្ដៀវដែលពួកវាចាត់ថាៈ តំណាងអោយកសិករ រូបញញួរតំណាង អោយកម្មករ និងតំណាងអោយប្រជាជនអាស៊ីទាំងអស់ ដែលសាមគ្គី គ្នាធើ្វការតស៊ូដើម្បីលទិ្ធកុម្មុយនិស្ដ។ បុគ្គលិកដែលអាចចូលជាមជ្ឈឹម បក្សបាន លុះត្រាតែអ្នកនោះបានឆ្លងកាត់ការតស៊ូនយោបាយយូរអង្វែង និងសិ្វតស្វាញ មានសកម្មភាពការងារល្អ ស្មោះត្រង់នឹងបក្ស ដោយឥតលក្ខខណ្ឌ។ ពួកមជ្ឈឹមបក្សនេះ ច្រើនមានឋានៈពីគណៈភូមិ ភាគឡើងទៅ ហើយមានសិទិ្ធធំជាងបេក្ខជនពេញសិទិ្ធច្រើនណាស់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា