Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0218
KCI0218
Name :
ឈ្មោះ :
ម៉ោញ សាយ
Last Name :
នាមត្រកូល :
Monh
First Name :
នាមខ្លួន :
Say
Other Name :
ឈ្មោះផ្សេង :
Keo
កែវ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I10601
អាយ១០៦០១
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: Over 50 years old Notes:
អាយុ ៥០ ឆ្នាំ ជាង ឆ្នាំកុរ
Home Village :
ភូមិកំណើត/ទីលំនៅ :
03061401, Kampong Cham, Kampong Siem, Trean, Chrak
០៣០៦១៤០១, ខេត្ដកំពង់ចាម ស្រុកកំពង់សៀម ឃុំទ្រាន ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Ministry of Foreign Affairs Phnom Penh
អង្គភាពក្រសួងការបរទេស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central Zone, No. 12, Phnom Penh
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Deputy director of Civil Aeronautics
អនុប្រធានអាកាសចរណ៍ស៊ីវិល។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0218 20021127, Chrak Sdao village, Trean sub-district, Kampong Siem district, Kampong Cham province. Interviewed by Chuong Sophearith. Notes: Monh Say disappeared. Interviewed with Monh Say's sister called Seun Chantha.
ខេស៊ីអាយ០២១៨ ២០០២១១២៧, ភូមិច្រកស្ដៅ ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សម្ភាសដោយជួង សុភារិទ្ធ។ កំណត់សំគាល់ៈ ម៉ោញ សាយ បាត់ខ្លួន។ សម្ភាសជាមួយ ស៊ឺន ចន្ថា ជាបងប្អូនបង្កើត។
Summary :
សេចក្ដីសង្ខេប :
Manh Say, Keo, male, disappeared. Interviewed with his 37-year-old younger sister, Sin Chantha; Say's father was Monh Sin and his mother was Thav Than. Say has 8 siblings (8 girls and 2 boys). Say was born in Chrak Sdao village, Trean sub-district, Kampong Siem district, Kampong Cham province. When he was a child, Say went to school, but no one knew in which grade he was. It was in 1972 that Say volunteered to join the revolution, and he first was in the district art group. Say and his group went to show every liberated zone. In 1975, Say visited home, bringing some medicines from Phnom Penh to deliver to neighbors; thus, his neighbors loved and liked him so much. When returning back to Phnom Penh, Say also brought three siblings with him: Sin Heng was to drive the truck, Sin Hoeun was to work as a medical staff, and Sin Chantha was to take care of children in Phnom Penh. When they lived in Phnom, the food ration was enough for them, so it's so difficult to live because Say often visited them. And, Say also brought his younger brother to visit his workplace every week. However, they didn't remember where it was, and they sometimes their elder brother, Say, took pictures with Chinese people. In 1977, they never saw their elder brother, Say. Later on, they heard that Say was captured and put in the truck by Angkar, and his wife and children were then captured. According to his biography, Say worked in the Ministry of Foreign Affairs as the deputy director of Civil Aeronautics. On February 8, 1977, Say was arrested by Angkar while his younger sister, Chantha, during the Khmer Rouge from 1975 to 1979, was assigned to work in Phnom Penh through her elder brother, Say. When arriving in Phnom Penh, she lived near Phsar Thmey Market. Chantha was then designated to take care of children and to cook for Chinese guests when the Chinese guest visited every time. It was in 1979 that Vietnamese soldiers came into Phnom Penh, and Chantha ran to Koh Kong province, seeing many people dead along the road because of the starvation. When arriving in Koh Kong for a short time, Chantha really missed her parents and siblings. And, she then tried to find a way how to go back to her home village. Although the Khmer Rouge told that "If returning to home villages, you will be killed by Vietnamese soldiers, Chanthan still went back to her hometown. Now, she got married and has children, living happily.
ម៉ោញ សាយ ហៅ កែវ ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ ស៊ិន ចន្ថា អាយុ៣៧ឆ្នាំ ត្រូវជាប្អូនស្រី។ សាយ មានឪពុកឈ្មោះ ម៉ោញ ស៊ិន ម្ដាយឈ្មោះ ថាវ ថាន់ មានបងប្អូន៨នាក់ ស្រី៦ប្រុស២។ សាយ មានស្រុកកំណើតនៅភូមិច្រកស្ដៅ ឃុំទ្រាន ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។ សាយ កាល
ពីតូចបានរៀនសូត្រ តែមិនដឹងថា ដល់ត្រឹមថ្នាក់ណាទេ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រ ចិត្ដចូលបដិវត្ដ មុនដំបូងធ្វើជាលេង សិល្បៈស្រុក ហើយដើរសមែ្ដងគ្រប់កនែ្លងនៅតំបន់រំដោះ។ នៅឆ្នាំ១៩៧៥ ឃើញត្រឡប់មកលេងស្រុកកំណើត
ហើយបាន យកថ្នាំពេទ្យពីភ្នំពេញមកបានមួយ ចំនួនធំចែកជូនអ្នកជិតខាងបានសេ្ទីរតែគ្រប់គ្នា អ្នកជិតខាង មានចិត្ដសប្បាយនិងស្រឡាញ់រាប់អាន។ ពេលត្រឡប់ទៅ ភ្នំពេញវិញ បានយកបងប្អូនចំនួនបីនាក់ មួយឈ្មោះ ស៊ិន ហេង ឱ្យទៅបើករថយន្ដ ឈ្មោះ ស៊ិន ហឿង ឱ្យធ្វើពេទ្យ និងឈ្មោះ ស៊ិន ចន្ថា ឱ្យមើលថែកុមារនៅភ្នំពេញ។ កាលរស់នៅ ភ្នំពេញ ហូបចុក មិនលំបាកទេ បងឈ្មោះ សាយ ឧស្សាហ៍មកលេងនិង នាំប្អូនទៅលេងកនែ្លងធ្វើការ មួយអាទិត្យម្ដង តែមិនបានចាំកនែ្លង បងធ្វើការទេ និងមានពេលខ្លះឃើញរូបថតបងឈ្មោះ សាយ ថតរូបជាមួយជនជាតិចិន។ នៅឆ្នាំ១៩៧៧ មិនដែលបានជួប បងប្រុសឈ្មោះ សាយ ទៀតទេ ក្រោយមកឮអ្នកនៅកនែ្លង ធ្វើការនិយាយថា បងឯងឃើញអង្គការចាប់ដាក់រថយន្ដ
យកបាត់ហើយ ក្រោយមកទៀតឃើញរថយន្ដមកចាប់យក ប្រពន្ធនិងកូនម្នាក់យកទៅបាត់ទៀត។ បើតាមប្រវត្ដិរូប សាយ ធ្វើការនៅក្រសួងការបរទេសឋានៈជាអនុប្រធានអាកាសចរណ៍
ស៊ីវិល។ នៅថៃ្ងទី៨ ខែ២ ឆ្នាំ១៩៧៧ អង្គការចាប់ខ្លួន។ រីឯ ប្អូនស្រីឈ្មោះ ចន្ថា ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩ ៧៥ដល់៧៩
បានមកធ្វើការនៅភ្នំពេញតាមរយៈបងប្រុសឈ្មោះ សាយ ពេលមកដល់ភ្នំពេញ រស់នៅម្ដុំផ្សារថ្មី អង្គការចាត់តាំងឱ្យមើលកូនកេ្មងតូចៗនិងជួយដាំបាយឱ្យភ្ញៀវចិន ពេលពួកចិនមក លេងម្ដងៗ។ នៅឆ្នាំ ១៩៧៩ ពេលវៀតណាមចូលមករត់ទៅ ដល់ខេត្ដកោះកុង ឃើញមានមនុស្សស្លាប់តាមផ្លូវដោយសារ អត់មានអាហារហូបគ្រប់គ្រាន់ ពេលទៅដល់កោះកុងបានមួយរយៈ ខ្លីក៏នឹកឪពុកម្ដាយបងប្អូនក៏រកវិធី ត្រឡប់មកផ្ទះវិញ ទោះបីខាងខែ្មរ ក្រហមថា ទៅស្រុកកំណើតវិញយួនឃើញអារក ក៏នៅតែ ត្រឡប់មក ដែរ ពេលនេះ ចន្ថា មានគ្រួសារមានកូនរស់នៅ
បានសុខសប្បាយ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Sin Chantha saw Khmer Rouge soldiers capture people
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់មនុស្សពិតមែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា