Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0014
KTI0014
Name :
ឈ្មោះ :
ជ័យ រុន
Last Name :
នាមត្រកូល :
Chey
First Name :
នាមខ្លួន :
Run
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I06649
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Adult Age at time of interview: 50 years old Notes
ពេញវ័យ អាយុ ៥០ឆ្នាំ ឆ្នាំ ម្សាញ់
Home Village :
ភូមិកំណើត/ទីលំនៅ :
06050508, Kampong Thom, Prasat Sambo, Taing Krasao
០៦០៥០៥០៨ ខេត្ដកំពង់ធំ ស្រុកប្រាសាទសំបូរ ឃុំតាំងក្រ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្កាភាពយោធានៅក្រសួងឃោសនាការ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
យុន យ៉ាត
Associates :
អ្នកពាក់ព័ន្ធ :
Yeu, The Chief of Village Notes: Yeu was the person who chose him to join the troop. Chhoat. Orn. Ny
យឺ, ប្រធានភូមិ យឺអ្នករើសយកគាត់ទៅធ្វើទ័ព អ៊ន ,នី ,គឿន ,យុន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0014 20021112,Kampong Chheu Teal village, Taing Krasao sub-district, Prasat Sambo district, Kampong Thom province. Interviewed by Vanthann Peou Dara. Notes: Interviewed with Chey Run biography owner.
ខេធីអាយ០០១៤ ២០០២១១១២ ភូមិកំពង់ឈើទាល ឃុំ តាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយជ័យ រុនជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ជ័យ រុន ភេទប្រុស អាយុ៥០ឆ្នាំ នៅរស់។ រុន មានប្រពន្ធឈ្មោះ រី អង្គការរៀបការឱ្យនៅភ្នំពេញ ជំនាន់ខែ្មរក្រហម។ សព្វថៃ្ងមានកូន ចំនួន៦នាក់ស្រី៣ប្រុស៣ ប្រកបមុខរបរធ្វើស្រែចម្ការនិងចឹញ្ចឹមគោ រស់នៅភូមិឈើទាល ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ។ រុន មានឪពុកឈ្មោះ ជ័យ រឹម ម្ដាយឈ្មោះ ណាំ យ៉ាន់ មានបងប្អូន៨នាក់ប្រុស៥ស្រី៣ មានស្រុកកំណើតនៅ ភូមិឈើទាល ឃុំ តាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ។ រុន នៅឆ្នាំ១៩៦៤ បានចូលរៀននៅសាលាបឋម សិក្សាកំពង់ ឈើទាលបានត្រឹមថ្នាក់ទី៩ឪចាស់ឱឈប់រៀននៅឆ្នាំ១៩៦៩ មកជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧០ ពេលកើតមានរដ្ឋប្រហារហើយបានស្ម័គ្រចិត្ដធ្វើជាកងឈ្លបនៅក្នុងភូមិជួយ យាមនៅពេលយប់។ នៅឆ្នាំ១៩៧៣ បានចូលធ្វើជា យោធាខែ្មរក្រហម អង្កាការបញ្ជូនទៅធ្វើជាយោ ធាស្រុកហ្វឹក ហាត់ក្បួនបានមួយរយៈខ្លី អង្គការជ្រើសរើសយកទៅតំបន់៤៣ក្នុង ភូមិភាគឧត្ដរ។ យោធា តំបន់កាលនោះមានកងទ័ពច្រើនណាស់ មានចំនួនបួនវរៈ ក្នុងមួយវរៈមានកងទ័ពចំនួន៣០០នាក់ មាន វរសេនាតូចលេខ៣០១៣០២៣០៣និង៣០៤។ ប្រធានវរសេនាតូច៣០៤ឈ្មោះ សម កាល នោះយោធា ខែ្មរក្រហមវាយជាមួយទាហានលន់ នល់ មានស្លាប់រស់សេ្ទីរ តែរាល់ថៃ្ង ខាងទាហានលន់ នល់ មានយន្ដហោះជួយទម្លាក់ផង តែកម្លាំងចលនាខែ្មរក្រហមនៅតែរំកិលបានទៅមុខជានិច្ច ទោះបី មានយោធាស្លាប់ច្រើនយ៉ាងណាក៏ដោយ។ នៅឆ្នាំ១៩៧៥ វាយសម្រុកខ្លាំងមែនទែន ទំរាំវាយយក បានខេត្ដកំពង់ធំ។ កាលនោះយោធាខែ្មរក្រហមមួយចំនួនបានដកកម្លាំងដើម្បីវាយចូលទីក្រុងភ្នំពេញ។ អង្គភាពរបស់ រុន បានវាយចូលឈរជើង ត្រឹមព្រែកក្ដាមនិងបន្ដបានត្រឹមព្រែកព្នៅដឹងថា ទីក្រុង ភ្នំពេញ កម្លាំងខែ្មរក្រហមកាន់កាប់ពេញទាំងអស់ហើយ ពេលនោះ ឃើញប្រជាជននាំគ្នាចេញដើរពេញ ផ្លូវទាំងអស់ ពីរបីថៃ្ងក្រោយ មកបានស្ងាត់។ អង្គការភាព របស់ រុន អង្គការបញ្ជូនមកស្នាក់នៅ ម្ដុំទួល គោកនិងដើរបោសសម្អាតផ្ទះសំបែង។ ក្រោយមកទៀត រុន អង្កាការចាត់តាំងឱ្យមកធ្វើការនៅក្រសួង ឃោសនាការ រដ្ឋមន្រ្ដីមុន ដំបូងឈ្មោះ ហ៊ូ នឹម ពេល ហ៊ូ នឹម បាត់ខ្លួន បានឃើញឈ្មោះ យុន យ៉ាត ត្រូវជាប្រពន្ធរបស់លោក សុន សេន។ ការងារនៅក្នុង ក្រសួងឃោសនាការមានបុគ្គលិករាប់ រយនាក់។ នៅឆ្នាំ១៩៧៦ ឃើញមានម៉ាស៊ីនបោះពុម្ពទស្សនាវដ្ដី កាលនោះមាន អ្នកចុះយកពត៌មាន តាមស្រុកស្រែចម្ការនិងតាមរោងចក្រ យកមកសរសេរដាក់ក្នុងទស្សនាវដ្ដី កាលនោះមានបោះពុម្ពម្ដង រាប់មុឺនក្បាល រួមមានទស្សនាវដ្ដីទង់បដិវតផង។ នៅឆ្នាំ១៩៧៧ រុន ត្រូវបានអង្គការរៀបចំគ្រួសារ ឱ្យឈ្មោះ រី នៅក្រសួង ឃោសនាការដូចគ្នា។ នៅឆ្នាំ១៩៧៩ រុន និងកម្មាភិបាល ខែ្មរក្រហមទាំងអស់ នាំគ្នារត់សំេដៅទៅព្រំដែនថៃ។ រុន រត់បានត្រឹមខេត្ដពោធិសាត់ ក៏រកផ្លូវមកស្រុកកំណើតវិញ សំណាងបានជួបប្រពន្ធឡើងវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា