Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0516
KCI0516
Name :
ឈ្មោះ :
ភោគ ជន
Last Name :
នាមត្រកូល :
Phok
First Name :
នាមខ្លួន :
Chorn
Other Name :
ឈ្មោះផ្សេង :
Da
ដរ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I02023
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
អាយុ១៧ សម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03130707, Kampomg Cham, Prey Chhor, Lvea, Me-meang
០៣១៣០៧០៧, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំល្វា ភូមិមេ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ ឃុន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0516 20031021, Memeang village, Lvea sub-district, Prey Chhor district, Kampong Cham province. Interviewed by Sok Vannak. Notes: Phok Chorn disappeared. Interviewed with Phok Chan, younger brother.
ខេស៊ីអាយ០៥១៦ ២០០៣១០២១ ភូមិមេមាំង ឃុំល្វា ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយៈ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ភោគ ជន បាត់ខ្លួន ជួបជាមួយឈ្មោះ ភោគ ចន អាយុ៤៤ឆ្នាំ ត្រូវជាប្អូនប្រុស។
Summary :
សេចក្ដីសង្ខេប :
ភោគ ជន បាត់ខ្លួន ជួបជាមួយឈ្មោះ ភោគ ចន អាយុ៤៤ឆ្នាំ ត្រូវជាប្អូន ប្រុស។ ជន មានឪពុកឈ្មោះ ភោគ ចិន ម្ដាយឈ្មោះ ជាប អៀ មានបងប្អូន៦នាក់ មានស្រុក កំណើតនៅភូមិមេមាំង ឃុំល្វា ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ ជន កាលពីតូចរៀនបាន ត្រឹមថ្នាក់ទី ១០ឪចាស់ឱ ហើយបានបួសជាព្រះសង្ឃនៅ វត្ដរំចេក។ ជន ស្ម័គ្រចិត្ដចូលយោធាខែ្មរក្រហម នៅក្នុង ស្រុកពៃ្រឈរ ពេលហាត់រៀនក្បួនយោធាចប់អង្គការបញ្ជូនទៅ សមរភូមិមុខ កាលនោះមានបងម្នាក់ ទៀតឈ្មោះ ជឿន ដឹង ថាស្លាប់ពេលធ្វើសង្គ្រាមជាមួយទាហាន លន់ នល់ ពេលវាយ គ្នានៅពៃ្រ ទទឹង។ ជន ក្រោយមកដឹងថា នៅភ្នំពេញកងពល៣១០ រួចហើយមិនដឹងជាអង្គការបញ្ជូនទៅខាងណា ទេ បាត់ខ្លួនរហូត។ នៅឆ្នាំ១៩៧៤ ចន ក៏បានអង្គការជ្រើសរើសឱ្យចូលជា យោធាខែ្មរក្រហមតាម រយៈមិត្ដភក្ដិ ចូលដំបូងនៅពៃ្រតាឡាយ ខាងជើងពៃ្រទទឹង ហាត់ហ្វឹកហ្វឺន ហើយវាយជាមួយទាហាន លន់ នល់ ជាយក្រុងភ្នំពេញ ដូចជាមុខកំពូល កាលនោះយោធា ខែ្មរក្រហមនិងទាហា លន់ នល់ របួស និងស្លាប់ច្រើនណាស់។ ចន មិនបានវាយចូលទីក្រុងភ្នំពេញនៅថៃ្ងទី១៧មេសាឆ្នាំ១៩៧៥ទេ រយៈ ពេលបីរបីថៃ្ងក្រោយមកបានចូលដល់ទីក្រុងភ្នំពេញ។ ចូលដល់ទីក្រុងភ្នំពេញ អង្គការចាត់តាំងឱ្យទៅធ្វើ ស្រែនៅ ទំនប់ទួលគោកនិងជានិរសារបស់ឈ្មោះ ផាន ជាប្រធាន អនុសេនាតូច ពេល ផាន បាត់ខ្លួន ចន អង្គការបញ្ជូនឱ្យទៅ ធ្វើស្រែនៅពៃ្រសរ។ នៅឆ្នាំ១៩៧៧ ចន ត្រូវអង្គការបញ្ជូន ទៅលុតដុំនៅ ព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង កាលនោះមាន ជំនាញការជនជាតិចិនរាប់រយនាក់មើលការខុសត្រូវ នៅទីនោះ យោធាធ្វើការនៅព្រលានកំពង់ឆ្នាំង ភាគច្រើនជាប់និន្នាការ ក្បត់ដោយសារមេៗត្រូវអង្គការ ចាប់ខ្លួន។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមបានចូលមកដល់ប្រទេសកម្ពុជា ចន
បានរត់ទៅ ជាយដែនថៃ រហូតបានទៅរស់នៅស្រុកអន្លង់វែង ធ្វើជាយោធាខែ្មរក្រហមម្ដងទៀត សង្គ្រាមបាន សម្លាប់គ្នាជា បន្ដទៀតនៅក្រោយឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៩៨ ខែ្មរក្រហម
បានធ្វើសមាហរណ៍កម្មជា មួយខាងរដ្ឋាភិបាល ទើបសព្វថៃ្ងនេះ រស់នៅបានសុខសប្បាយប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សតែមិនដឹងជាយកទៅខាងណា ទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា