Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0526
KCI0526
Name :
ឈ្មោះ :
អ៊ុន ស៊ុនរ៉េត
Last Name :
នាមត្រកូល :
Un
First Name :
នាមខ្លួន :
Sun Ret
Other Name :
ឈ្មោះផ្សេង :
Lim
លីម
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I06216
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1954.
កើតនៅឆ្នាំ១៩៥៤
Home Village :
ភូមិកំណើត/ទីលំនៅ :
03130404, Kampong Cham, Prey Chhor, Khvet Thom, Ta
០៣១៣០៤០៤, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំខ្វិតធំ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាភស្ដុភា ក្រុងកំពង់សោម។
DK Zone 75-79 :
តំបន់ DK 75-79 :
Kampong Som
កំពង់សោម
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0526 20031015, Ta Ngal village, Khvet Thum sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: Un Sun Ret disappeared. Interviewed with Um Saren, the biography owner's younger sister.
ខេស៊ីអាយ០៥២៦ ២០០៣១០១៥ ភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ អ៊ុន ស៊ុនរ៉េត ហៅលីម បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ុំ សារ៉េន អាយុ៤៩ឆ្នាំ ត្រូវជាប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
អ៊ុំស៊ុន រ៉េត ហៅ លីម បាត់ខ្លួន ជួបជាមួយឈ្មោះ អ៊ុំ សារ៉េន អាយុ៤៩ឆ្នាំ ត្រូវជាប្អូនស្រី។ រ៉េត មានឪពុកឈ្មោះ អ៊ុំ អ៊ុត ម្ដាយឈ្មោះ សៀ រឿន មានបងប្អូន៨នាក់ មាន ស្រុកកំណើត នៅភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ រ៉េត កាលពីតូចរៀនបានត្រឹម ថ្នាក់ទី១០ឪចាស់ឱនៅសាលាបឋម សិក្សាពៃ្រទទឹង ឈប់រៀនដោយសារឪពុកស្លាប់នៅឆ្នាំ១៩៦៨។ រ៉េត សម្រចចិត្ដចេញរកការងារនៅស្រុកមេម៉ត់ ស៊ីឈ្នួល ចាក់ជ័រកៅស៊ូ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារ ទម្លាក់ សមេ្ដចសីហនុ ពេលនោះមានកម្មករនិងប្រជាជនមួយចំនួនធ្វើ
បាតុកម្មសំដៅទៅទីក្រុង ភ្នំពេញ កាលនោះ រ៉េត បានចូលរួមដែរ តែកាលនោះប្រជាជនរងគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះត្រូវ ទាហាន លន់ នល់ បាញ់បង្រ្កាាប។ រ៉េត បានត្រឡប់ភូមិកំណើតវិញ ហើយ
បានរៀនការប្រពន្ធឈ្មោះ ណារ៉ាន់ នៅស្រុកស្ទឹងត្រង់។ នៅក្នុងឆ្នាំ១៩៧០ដដែល រ៉េត ស្ម័គ្រចិត្ដចូលបដិវត្ដដោយសារតែ ខឹង និងរបប លន់ នល់។ រ៉េត បានចុះចោលប្រពន្ធកូនដើម្បីបដិវត្ដ ហើយបន្ទាប់មកចូលសមរភូមិមុខ វាយជាមួយទាហាន លន់ នល់ នៅពៃ្រទទឹង ស្គន់។ នៅឆ្នាំ១៩៧៣ ឃើញមករកប្រពន្ធនៅស្រុក ហើយមានឋានៈជាប្រធានវរសេនាតូច។ នៅឆ្នាំ១៩៧៥ ត្រឡប់មកស្រុកកំណើតវិញ ដើម្បីយក ប្រពន្ធនៅជាមួយ
ហើយបានប្រាប់ថា ពេលត្រឡប់ទៅភ្នំពេញវិញ អង្គការចាត់តាំងឱ្យទៅធ្វើយោធា ខាងភស្ដុភាក្រុងកំពង់សោម រួចហើយបាន
បាត់ដំណឹងរហូតទាំងគ្រួសារតែម្ដង។ សារ៉េន ជំនាន់ខែ្មរ ក្រហមអង្គការចាត់តាំងជាន់អង្ការមួយថៃ្ង១២តៅ កាលនោះ សារ៉េន មានកូនខ្លីផង ហើយហូបចុកមិន បានគ្រប់គ្រាន់ ថែមទាំងចាប់មនុស្សយកទៅសម្លាប់ចោលទៀត បងប្អូន សារ៉េន បួននាក់ត្រូវយោធា ខែ្មរក្រហមចាប់ចងដាក់រទេះសេះយកទៅ
បាត់។ នៅឆ្នាំ១៩៧៩ សារ៉េន បានរស់នៅជួបជុំគ្រួសារ វិញហើយប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់ចងមនុស្សដាក់លើរទេះសេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា