Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0531
KCI0531
Name :
ឈ្មោះ :
វល្លិ មឿន
Last Name :
នាមត្រកូល :
Voa
First Name :
នាមខ្លួន :
Moeun
Other Name :
ឈ្មោះផ្សេង :
Yoeun
យឿន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02292
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:49 years old
បច្ចុប្បន្នអាយុ៤៩ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
03130501, Kampong Cham, Prey Chhor, Kor, Daun Ley
០៣១៣០៥០១, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំគរ ភូមិដូនល
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធាភស្ដុភា
Superiors :
ថ្នាក់លើ :
ប្រធានកងពលឈ្មោះ អឿន ឈ្មោះ ញ៉។
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ បេ្រÓន ឈ្មោះ យឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0531 20031012, Daun Lei village, Kor sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany and Sok Vannak. Notes: Voa Moeun is alive. Interviewed with Voa Moeun, the biography owner.
ខេស៊ីអាយ០៥៣១ ២០០៣១០១២, ភូមិដូនឡី ឃុំគរ ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី និង សុខ វណ្ណៈ។ កំណត់សំគាល់ៈ វល្លិ មឿន ហៅ យឿន ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
វល្លិ មឿន ភេទប្រុស អាយុ៤៩ឆ្នាំ មានប្រពន្ធឈ្មោះ រី យៀន មានកូន ៦នាក់ សព្វថៃ្ងរស់នៅភូមិដូនឡី ឃុំគរ ស្រុកពៃ្រ ឈរ ខេត្ដកំពង់ចាម។ មឿន មានឪពុកឈ្មោះ វល្លិ ម៉ោង ម្ដាយ ឈ្មោះ ប៉ាល់ យំ មានបងប្អូន១០នាក់។ មឿន កាលពីតូចរៀនបានត្រឹមថ្នាក់ទី៨ នៅសាលាបឋមសិក្សាថ្មពូន។ ពេលឈប់ រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលបដិវត្ដ កាលនោះមានមិត្ដភក្ដិនៅក្នុងភូមិចូល ជាមួយមានគ្នា៦នាក់ ចូលដំបូងទៅហាត់ ក្បួនយុទ្ធសាស្រ្ដ នៅខេត្ដកំពង់ធំ។ ពេលរៀនចប់បានចូលទៅសមរភូមិមុខ នៅក្នុងកងពល៣១០ ប្រធាន កងពលឈ្មោះ អឿន ប្រធានវរសេនាតូចឈ្មោះ ដែន។ មឿន នៅកាន់ខាងកាំភ្លីងធំបានឡើងវាយ ជាមួយទាហាន លន់ នល់ ខាងភ្នំប្រសិទ្ធវាយ សំដៅចូលទីក្រុងភ្នំពេញ តែទំរាំបានទទួលជ័យជំន្នះនៅឆ្នាំ ១៩៧៥ យោធាខែ្មរក្រហមនិងទាហាន លន់ នល់ ស្លាប់ច្រើន ណាស់។ ពេលចូលដល់ទីក្រុងភ្នំពេញ យោធាខែ្មរក្រហមទាំងអស់បានប្រាប់ឱ្យប្រជាជមចាកចេញពីទីក្រុងឱ្យទៅរស់នៅ ស្រុកស្រែចម្ការមួយ រយៈសិន តែពេលចេញហើយអង្គការមិនបានឱ្យត្រឡប់មកវិញទេ ពេលនោះខាងខែ្មរក្រហមបាន ឃោសនាថា អ្នកណាធ្វើការជាមន្រ្ដីរាជការឬទាហាន លន់ នល់ ពាក់សក្ដិប៉ុន្មានឱ្យអង្គការឱ្យមកជួយធ្វើ ការវិញ តែលទ្ធផលយោធាខែ្មរក្រហមឱ្យឡើងលើរថយន្ដធំយកទៅសម្លាប់ចោលទាំងអស់។ មឿន ជាយោធាផ្នែកភស្ដុភានិងធ្វើស្រែនៅបឹងប្រយ៉ាបផងកងពល៣១០ដដែល។ នៅឆ្នាំ១៩៧៧ នៅក្នុង កងពល៣១០ មានការច្របូក ច្របល់ ព្រោះប្រធានកងពលនិងកម្មាភិបាលមួយចំនួនទៀតត្រូវ ចាប់ខ្លួន ហើយខាងនិរតីមកគ្រប់គ្រងវិញ។ នៅចុងឆ្នាំ១៩៧៧ មឿន ត្រូវអង្គការបំពាក់អាវុធឱ្យទៅឡើងវាយ ជាមួយទាហាន វៀតណាមនៅខាងព្រំដែលស្មាច់ ហួសពីសួងនៅឆ្ងាយដល់ផ្សារ ក្រដាស់ជាព្រំដែនយួន កាលនោះ កែ ពក នៅគ្រប់គ្រងខាងខេត្ដ កំពង់ចាម។ សង្គ្រាមជាមួយវៀតណាម កាលនោះស្លាប់ យោធាខែ្មរក្រហមច្រើនណាស់ ហើយអង្គការបានបញ្ជូនកេ្មងៗ រាប់ពាន់នាក់ទៅទៀត តែលទ្ធផលនៅ តែមិនឈ្នះ រហូតដល់បាក់ទ័ពនៅឆ្នាំ១៩៧៩ កងទ័ពបានចូលមកដល់ប្រទេសកម្ពុជា មឿន បានរត់ មកស្រុកកំណើតវិញ ដើម្បីបានជួបសាច់ញាតិ សព្វថៃ្ង មឿន រស់នៅបានសុខសប្បាយប្រកបរបរធ្វើ ស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Saw the arrest of Lon Nol soldiers who defected at Phnom Praset in 1975.
ឃើញគេចាប់ចងមុខទាហាន លន់ នល់ ដែលចូលមកសារភាព នៅភ្នំប្រសិទ្ធិ នៅឆ្នាំ១៩៧៥។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា