PROMOTING ACCOUNTABILITY
Chea Phon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0532
KCI0532
|
|
ឈ្មោះ :
|
ជា ផុន
|
|
Last Name :
|
Chea
|
|
First Name :
|
Phon
|
|
Other Name :
ឈ្មោះផ្សេង :
|
Chea San
ជា សាន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I08170
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:52 years old
«បច្ចុប្បន្នអាយុ៥២ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03131202, Kampong Cham, Prey Chhor, Sragne, Sragne
០៣១៣១២០២, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំស្រង៉ែ ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០។ នៅឆ្នាំ១៩៧៧ អង្គភាពយោធា កងពល៥០២។
|
|
តំបន់ DK 75-79 :
|
មជ្ឈឹម(១២) ភូមិភាគបស្ជឹម(៤០១)។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
ប្រធានកងពលឈ្មោះ អឿន ឈ្មោះ ស៊ូ ម៉េត។
|
|
អ្នកពាក់ព័ន្ធ :
|
ឈ្មោះ ហាត។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0532 20031021, Srange Tbaung village, Srange Tbaung sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: Chea Phon is alive. Interviewed with Chea Phon, the biography owner.
ខេស៊ីអាយ០៥៣២ ២០០៣១០២១, ភូមិស្រង៉ែត្បូង ឃុំ ស្រង៉ែត្បូង ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួប ជាមួយឈ្មោះ ជា ផុន ហៅ សាន អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
សេចក្ដីសង្ខេប :
|
ជា ផុន ហៅ សាន ភេទប្រុស អាយុ៥២ឆ្នាំ មានប្រពន្ធឈ្មោះ រឿន មានកូន៥ នាក់ប្រុស៤ស្រី១ សព្វថៃ្ងស្រ់នៅភូមិស្រង៉ែ ឃុំស្រង៉ែត្បូង ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ ផុន មានឪពុក ឈ្មោះ អ៊ុង ផាន់ ម្ដាយឈ្មោះ នួន យឺន មានបងប្អូនបង្កើត៤នាក់។ ផុន កាលពីតូចរៀន បានត្រឹមថ្នាក់ទី៧ឪចាស់ឱ នៅសាលា បឋមសិក្សាល្វា។ ឈប់រៀនមកធ្វើការរោងចក្រធ្វើឆ្នាំង អៀម គង់ នៅខាងត្បូងផ្សារថ្មី នៅឆ្នាំ១៩៧០កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុបានវិញត្រឡប់ទៅ ស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧២ បានស្មគ្រ័ចិត្ដចូលបដិវត្ដនៅព្រែកក្របៅ កាលនោះមានគ្នាបីនាក់ មានឈ្មោះ ហ៊ន និងឈ្មោះ ហាត អ្នកនាំចូលឈ្មោះ ហំ។ ផុន បានចូលទៅសមរភូមិខាងមុនវាយជា មួយទាហាន លន់ នល់ នៅម្ដុំអន្លង់ក្រង៉ាន់ លង្វែក ព្រែកពៅ រហូតចូលដល់ទីក្រុងភ្នំពេញ តែមុន ទទួលជ័យជំន្នះ ទាហាន លន់ នល់ និងទាហានខែ្មរក្រហមស្លាប់ច្រើនណាស់។ នៅឆ្នាំ១៩៧៥ ផុន ត្រូវរបួសដេកសម្រាកព្យាបាល ពេលជាសះស្បើយទទួល ខែ្មរក្រហមឈ្នះតែម្ដង ផុន បានដើរប្រាប់ឱ្យ ប្រជាជនចេញ ពីផ្ទះសំបែងតាមបញ្ជារបស់អង្គការ។ ផុន អង្គការចាត់តាំងឱ្យធ្វើការនៅកប់ស្រូវ អន្លង់ ក្រង៉ាន អង្គភាពយោធាកងពល៣១០ ប្រធានកងពលឈ្មោះ អឿន។ នៅឆ្នាំ១៩៧៧ អង្គការបាន ចាត់តាំងឱ្យចូលកងអន្ដរាគមន៍ប្រមូលផលស្រូវពីខេត្ដតាកែវ ខេត្ដកំពង់ស្ពឺយកមកដាក់ទុកនៅគីឡូលេខ៦ កាលហ្នឹងមាន ម៉ាស៊ីនកិនស្រូវធំណាស់។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ ប្រធានកងពលឈ្មោះ អឿន អង្គការចោទថាក្បត់ ផុន និងយោធាមួយចំនួនទៀត អង្គការយកទៅលុតដំនៅ ព្រលានយន្ដហោះខេត្ដ កំពង់ឆ្នាំង កងពល៥០២ ប្រធាន ឈ្មោះ ម៉េត កាលនោះមានជំនាញការជនជាតិចិន។ នៅឆ្នាំ១៩ ៧៨ អង្គការបញ្ជូនទៅសមរភូមិមុខដើម្បីធ្វើសង្គ្រាមជាមួយ ប្រទេសវៀតណាម ផុន បានទៅដល់ទល់ ដែនវៀតណាមត្រង់ ចំណុចត្រពាំងផ្លុង ពេលធ្វើសង្គ្រាមជាមួយកងទ័ពវៀតណាម ខាងយោធាខែ្មរក្រហម ស្លាប់និងរបួសច្រើនណាស់។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយឈ្នះ យោធាខែ្មរក្រហម ផុន បានរត់ទៅដល់ព្រំដែនថៃ ក្រោយមកបាន សមេ្រចចិត្ដវិញត្រឡប់មកស្រុកកំណើតវិញ។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្សនិងចាប់ខ្លួនមនុស្សជាច្រើន ផេ្សងទៀត។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”