Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0026
Name :
ឈ្មោះ :
ជឹម ជឿន
Last Name :
នាមត្រកូល :
Chim
First Name :
នាមខ្លួន :
Choeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01268
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 51 years old
អាយុ ៥១ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06050311, Kompong Thom, Prasat Sambo, Sambo, Trape
០៦០៥០៣១១ ខេត្ដកំពង់ធំ ស្រុកប្រាសាទសំបូរ ឃុំសំបូរ,
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ឈ្មោះ អឿន ប្រធានកងពល។
Associates :
អ្នកពាក់ព័ន្ធ :
Put.
ពុត,
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0026 20021115 Trapeang Chrouk village, Sambo sub-district, Trapeang chrouk district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Interviewed with Chim Choeun, the biography owner.
ខេធីអាយ០០២៦ ២០០២១១១៥ ភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ជឹម ជឿន ហៅ ជាន ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ជឿន មានប្រពន្ធឈ្មោះ វ៉ាត មានកូន៦នាក់ សព្វថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទ សំបូរ ខេត្ដកំពង់ធំ។ ជឿន មានឪពុកឈ្មោះ ឃួន ជឹម ម្ដាយឈ្មោះ ព្រីង ម៉ៅ មានបងប្អូន៦នាក់ស្រី៣ ប្រុស៣។ ជឿន កាលពីតូច រៀនបានត្រឹមថ្នាក់ទី៧ឪចាស់ឱនិងធ្លាប់បួសជាព្រះសង្ឃបានមួយវស្សាក៏ សឹកមកវិញ ដោយសារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហម។ សម័យសង្គ្រាមយើងពេញវ័យចូលបម្រើទ័ពបើយើងមិនស្ម័គ្រចិត្ដក៏ពិបាករស់នៅ ក្នុងភូមិដែរ មិនថាប្រុសឬស្រីទេ។ ជឿន មុនដំបូងអង្គការបញ្ជូនមកហ្វឹកហ្វឺនក្បួនយោធាវត្ដគុក ពេល រៀនចប់អង្គការបញ្ជូនឱ្យចូលសមរភូមិវាយជាមួយទាហានលន់ នល់។ អង្គភាព ជឿន មកត្រៀមនិង សេុីបការដើម្បីវាយទីតាំង ទាហានលន់ នល់ នៅលង្វែក ព្រែកព្នៅ។ នៅថៃ្ងទី១ខែ១ឆ្នាំ១៩ ៧៥ អង្គ ការបានប្រជុំប្រាប់ថា នៅគ្រប់កងពលទាំងអស់ទូទាំង ប្រទេស ត្រូវវាយយកទីក្រុងភ្នំពេញឱ្យបាននៅក្នុង ឆ្នាំ១៩៧៥។ នៅពេលយោធាខែ្មរក្រហមវាយចូលជិតដល់ទីក្រុងភ្នំពេញកាន់តែជិត យោធាខែ្មរ ក្រហមស្លាប់កាន់តែច្រើនឡើងៗគួរឱ្យព្រួយ បារម្មណ៍ខ្លាំងណាស់ ព្រោះទាហានលន់ នល់ ចេញរថ ក្រោះម្ដង ២០គ្រៀង៣០គ្រៀងបរកិនតែម្ដង។ សង្គ្រាម៥ឆ្នាំ យោធា ខែ្មរក្រហមមិនគិតពីវត្ដអារាមឬ ប្រជាជនត្រូវគ្រាប់ស្លាប់នោះ ទោះបីទាហានលន់ នល់ លាក់ខ្លួនក្នុងវត្ដក៏បាញ់ចូលដែរ។ នៅឆ្នាំ១៩ ៧៥ ខែមេសា ម៉ោងប្រហែលជា៩ព្រឹក កម្លាំងខែ្មរ ក្រហមបានចូលទីក្រុងភ្នំពេញ។ ជឿន បានចូល ដល់ត្រឹមពេទ្យ លោកសង្ឃ ឃើញទាហានលន់ នល់ លើកទង់ជ័យស ជួយអប អរសាទរនិងឃើញប្រជា ជនត្រូវជម្លៀសចេញ។ ជឿន នៅក្នុងកងពល៣១០ វរសេនាតូច១២២ ឈរជើងនៅវត្ដភ្នំ បាន ឃើញផ្ទាល់ភ្នែកអង្គការចាប់ទាហានលន់ នល់ យកទៅវាយចោល ទៅកប់ស្រូវច្រើនណាស់។ នៅឆ្នាំ ១៩៧៦ អង្គភាពជឿន អង្គការបញ្ជូនឱ្យមកធ្វើស្រែនៅអង្គក្រពើ ត្រឹមខ្មួយ ធ្វើស្រែ លើកទំនប់ជីក ប្រឡាយ។ នៅឆ្នាំ១៩៧៧ ប្រធានកងពលឈ្មោះ តាអឿន ក្បត់ កុយ ធួន ក្បត់ កាលនោះពិបាក ណាស់ស្រាវ ជ្រាវចាប់កម្មាភិបាលខែ្មរក្រហមដូចគ្នាយកទៅវាយចោល។ ព្រោះអង្គការគិតថា ប្រធាន កងពលឈ្មោះ អឿន ឈ្មោះ កុយ ធួន និងកម្មាភិបាលមួយចំនួនទៀតប្រុងធ្វើរដ្ឋប្រហារទម្លាក់លោក ប៉ុល ពត។ ក្រោយមកទៀត ជឿន អង្គការចាត់តាំងឱ្យបើកឡានដឹក ស្បៀងយកឱ្យយោធានៅខេត្ដ កំពង់ឆ្នាំង និងដឹកស្បៀងទៅឱ្យ យោធានៅព្រំដែនវៀតណាមខាងខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៩ កង ទ័ពវៀតណាមវាយចូលមក ជឿន បានបើកឡានមកដល់ ខេត្ដពៃ្រវែងបន្ដមកដល់ត្រឹមអូររាំងឪទុកឡាន ចោលរត់ចូលពៃ្រ។ ជឿន បានរត់ចូលពៃ្រទៅដល់ត្រឹមខេត្ដសៀមរាម ក្រោយមក បានវិលត្រឡប់មក ស្រុកកំណើតវិញនៅក្នុងឆ្នាំ១៩៧៩ដដែល។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញអង្គការសម្លាប់ទាហានលន់ នល់ នៅម្ដុំកប់ស្រូវ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា