Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0616
KCI0616
Name :
ឈ្មោះ :
ស្រី នួន
Last Name :
នាមត្រកូល :
Srey
First Name :
នាមខ្លួន :
Nuon
Other Name :
ឈ្មោះផ្សេង :
Net
នេត
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I10589
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
អាយុ៥២ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
03020106, Kampong Cham, Chamkar Leu, Bos Khol, Chr
០៣០២០១០៦, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំបុសខ្នុរ ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Forced
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងសុខាភិបាល ពេទ្យ៩៨ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Associates :
អ្នកពាក់ព័ន្ធ :
Chhoeun.
ឈឿន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0616 20031119, Chranaom village, Bos Knol sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Srei Nuon disappeared. Interviewed with Sao Chhauv, father, and Sorn, mother.
ខេស៊ីអាយ០៦១៦ ២០០៣១១១៩,ភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ស្រី នួន បាត់ខ្លួន។ ជួបជាមួយ សៅ ឆូវ អាយុ៧៤ឆ្នាំ ត្រូវជាឪពុក និង ម្តាយឈ្មោះ ស៊ន អាយុ៧៣ត្រូវ ជាម្តាយ។
Summary :
សេចក្ដីសង្ខេប :
ស្រី នួន ហៅ នេត ភេទស្រី អាយុ៥២ឆ្នាំ បាត់ខ្លួន ជួបជាមួយ ឈ្មោះ សៅ ឆូវ អាយុ៧៤ឆ្នាំត្រូវជាឪពុកនិងម្ដាយឈ្មោះ ស៊ន អាយុ៧៣ឆ្នាំត្រូវជាម្ដាយ មានបងប្អូន ៨នាក់ មានស្រុកកំណើត នៅភូមិច្រណោម ឃុំបុខ្នុរ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ នួន ជាកូនស្រីទី១ ហើយមិនបានរៀនសូត្រច្រើនទេ រៀននៅសាលា ក្នុងភូមិបានបន្ដិចបន្ដួចក៏ឈប់រៀនមក ជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានចូលធ្វើបដិវត្ដតាម រយៈរដ្ឋអំណាចភូមិឃុំតម្រូវឱ្យ ចូលដោយមិនអាចនៅផ្ទះបាន ព្រោះយើងរស់នៅតំបន់រំដោះ ពេលចូលដំបូងមានពេលមក លេងផ្ទះ បានខ្លះ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមបានទទួល ជ័យជំន្នះ នួន បានមកលេងផ្ទះម្ដងហើយបាន យកថ្នាំពេទ្យនិង ខោអាវខ្លះមកឱ្យឪពុកម្ដាយនិងបងប្អូន ហើយបានប្រាប់ថា សព្វថៃ្ងធ្វើការនៅមន្ទីរពេទ្យ កេតុមាលាហៅពេទ្យព៩៨ ភ្នំពេញ។ នួន បានប្រាប់ទៀតថា កូនប្រហែលបានមកតែ លើកនេះទេ ព្រោះអង្គការតឹងតែងមិនឱ្យមកទៀតទេ តាំងពីកូន ត្រឡប់ទៅវិញមិនដែលឃើញត្រឡប់មកវិញឬផ្ញើ សំបុត្របាត់ ឈឹងតែម្ដង។ ជំនាន់ខែ្មរក្រហម ឈ្មោះ ឆូវ និង ឈ្មោះ ស៊ន ហូបបាយរួមតាម សហករណ៍ហូបមិនបានគ្រប់គ្រាន់ទេ ហូបតែ បបរៗវេទនាណាស់។ ជំនាន់ខែ្មរក្រហមប្ដីប្រពន្ធរស់នៅ ផេ្សងគ្នា ប្រពន្ធទៅធ្វើការផេ្សង កូនទៅធ្វើការផេ្សងមិនបានជួបជុំគ្នាទេ ពីបីខែទៅបួនខែបានជួបមុខ ប្រពន្ធម្ដង។ ឆូវ អង្គការចាត់តាំងឱ្យមើលក្របី មើលគោ ស៊ន អង្គការចាត់តាំងឱ្យដកស្ទូងនៅ តាមភូមិ ច្រណោម។ ឆូវ បានដឹងថាជំនាន់ខែ្មរក្រហមពិតជាមាន សម្លាប់មនុស្ស តែមិនឃើញសម្លាប់ដោយ ផ្ទាល់ភ្នែកទេ កនែ្លងសម្លាប់មាននៅបុសខ្នុរនិងពៃ្រមសៃាក់ ជាពិសេសប្រជា ជនថ្មីដែលជម្លៀសមក ពីភ្នំពេញ។ នៅឆ្នាំ១៩៧៩ បានវៀត ណាមចូលមកខែ្មរក្រហមរត់អស់ ទើបប្រជាជនបានរស់នៅមាន សិទ្ធសេរីភាពឡើងវិញបានហូបចុកគ្រប់គ្រាន់ តែស្ដាយបានកូន ចៅអស់ខ្លះ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មក្រហមពិតជាមានសម្លាប់មនុស្សពិតមែន តែមិន
បាន ឃើញផ្ទាល់ភ្នែក។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា