Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0620
KCI0620
Name :
ឈ្មោះ :
ជ័យ ឃឿន
Last Name :
នាមត្រកូល :
Chey
First Name :
នាមខ្លួន :
Khoeun
Other Name :
ឈ្មោះផ្សេង :
Phal and Preap Khoeun
ផល, ព្រាប ឃឿន
Status :
ស្ថានភាព :
Alive
នៅសេ់
CBIO ID :
លេខ CBIO :
I02062
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:48 years old
«បច្ចុប្បន្នអាយុ៤៨ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03020107, Kampong Cham, Chamkar Leu, Bos Khnol, Th
០៣០២០១០៧, ខេត្ដកំពង់ចាម, ស្រុកចំការលើ, ឃុំបុសខ្នុរ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Forced
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៥០២ ព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគមស្ជឹម(៤០១) ខេត្ដកំពង់ឆ្នាំង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ស៊ូ ម៉េត ប្រធានកងពល
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ សុខ ឈ្មោះ អាត ឈ្មោះ មឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0620 20031118, Tuol Prasae village, Bos Khnol sub-district, Chamkar Leu district, Kampong Cham province. Interviewd by Long Dany. Notes: Chey Khoeun is alive. Interviewed with the biography owner.
ខេស៊ីអាយ០៦២០ ២០០៣១១១៨ ភូមិទួលប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយឈ្មោះ ជ័យ ឃឿន ហៅផល អាយុ៤៨ឆ្នំា ត្រូវជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ជ័យ ឃឿន ហៅ ផល ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្ដិរូប។ ឃឿន មានឪពុកឈ្មោះ ស៊ាត ម្ដាយឈ្មោះ យួន មានបងប្អូន៥នាក់ស្រី២ប្រុស៣ សព្វថៃ្ងរស់ នៅភូមិទួលប្រសើរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ឃឿន កាលពីតូច
មិនបានរៀន សូត្រទេ នៅវត្ដជាមួយលោកសង្ឃ។ នៅឆ្នាំ១៩ ៧៤ ឈ្មោះ អឿន ជាប្រធានភូមិបានបង្ខំ ឱ្យចូល ធ្វើជាយោធា ខែ្មរក្រហម កាលនោះមានឈ្មោះ អាត ឈ្មោះ ដេត ឈ្មោះ នី ឈ្មោះ សុខ ឈ្មោះ មឿន កាលនោះឪពុកម្ដាយ ក៏មិនហ៊ាន ហាមឃាត់ដែរ។ កាលនោះចូលដំបូងអង្គការបញ្ជូនមក ព្រែក តាទែន ជិតព្រែកក្ដាម ជាយោធានៅកងពលទី១ ប្រធានកងពល ឈ្មោះ តា អឿន ឈ្មោះ ហេង ប្រធានវរសេនាតូច ធ្វើសង្គ្រាមជា មួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ឃឿន បានវាយចូល ដល់ទីក្រុងភ្នំពេញ ឃើញទាហាន លន់ នល់ ខ្លះជាប់ចំណងដទៃាំងពីរ មិនដឹងខាងណាបាញ់ទម្លាក់ទឹក ទនេ្លអណែ្ដតស៊ុយពេញហ្នឹង រកកនែ្លងដងទឹកផឹកមិនចង់បាន។ ពេលនោះឃើញប្រជាជននាំគ្នា ចាកចេញ ពីទីក្រុងភ្នំពេញ។ ឃឿន និងយោធាទាំងអស់ដំបូង មិនបែកចែកទៅខាងណាទេ គឺនៅយាមកាមទីក្រុង និងដើរ
បោសសម្អាតផ្ទះសំបែង បន្ទាប់មក ឃឿន ទៅស្នាក់នៅម្ដុំទួល គោកនិងធ្វើស្រែនៅអន្លុងកា្ងន់ បឹងប្រយ៉ាប។ នៅពេលប្រធាន កងពលឈ្មោះ អឿន ត្រូវអង្គការចាប់ខ្លួន ឃឿន និងយោធាផេ្សង ទៀតរាប់ពាន់នាក់ត្រូវអង្គការចាត់តាំងឱ្យទៅវាយថ្មនៅ ព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង កងពល ៥០២ ប្រធានកងពលឈ្មោះ ស៊ូ ម៉េត។ ឃឿន កាលធ្វើការនៅព្រលាន យន្ដ ខេត្ដកំពង់ឆ្នាំង ជាកនែ្លងលត់ដុំ ការងារធ្ងន់ វាយថ្ម កាលនោះមានវិស្វករជនជាតិចិនរាប់រយនាក់ធ្វើការនៅទីនោះដែរ ជនជាតិចិន ពាក់ខោអាវពណ៌ខៀវ កម្មករខែ្មរមិនអាចឈរនិយាយ លេងជាជនជាតិចិនបានទេ។ នៅឆ្នាំ ១៩៧៩ កងទ័ពវៀតណាម ចូលមកដល់ កម្មាភិបាលខែ្មរក្រហមនិងកងទ័ពធ្វើប្រលានយន្ដហោះ ព្រមទាំងជនជាតិនាំគ្នាឡើងឡានសំដៅទៅព្រដែនថៃ។ ឃឿន
បានរត់កាត់ពៃ្រហូបតែស្លឹកឈើតាមផ្លូវ ជួន កាលបាយហូបម្ដងៗ រត់ទៅដល់ខេត្ដពោធិសាត់ ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាម។ ឃឿន មិនយូរប៉ុន្មាននៅឆ្នាំ១៩៧៩ ដដែលបានរត់មករកស្រុក កំណើតវិញ ហើយបានរៀបការប្រពន្ធឈ្មោះ អេន សព្វថៃ្ង មានកូន៨នាក់ ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Witnessed dead body of Lon Nol soldiers who were shot dead in the river near Dang Tung pagoda in 197
ឃើញសាកសពទាហាន លន់ នល់ ដែលត្រូវគេបាញ់អណែ្ដតទឹក ក្នុងទនេ្លក្បែរវត្ដដងទង់ ខ្លះជាប់ចំណង នៅក្នុងឆ្នាំ១៩៧៥
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា