PROMOTING ACCOUNTABILITY
Tep Pel
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0628
KCI0628
|
|
Name :
ឈ្មោះ :
|
ទេប ប៉ិល
|
|
Last Name :
នាមត្រកូល :
|
Tep
|
|
First Name :
នាមខ្លួន :
|
Pel
|
|
Other Name :
ឈ្មោះផ្សេង :
|
Peou
ពៅ
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខួ្លន
|
|
CBIO ID :
លេខ CBIO :
|
I03671
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
He was born in 1957.
កើតនៅឆ្នាំ១៩៥៧
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03130206, Kampong Cham, Prey Chhor, Boeng Nay, Boe
០៣១៣០២០៦, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំបឹងណាយ ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ វរសេនាតូច១២២។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
ទ័ព
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Suy, Pel.
ឈ្មោះ ស៊ុយ ឈ្មោះ ប៉ិល។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0628 20031117, Boeng Nay village, Boeng Nay sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: Tep Pel disappeared. Interviewed with Maut Thon, older sister.
ខេស៊ីអាយ០៦២៨ ២០០៣១១១៧, ភូមិបឹងណាយ ឃុំបឹង ណាយ ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ទេប ប៉ិលហៅពៅ បាត់ខ្លួន។ ជួបជា មួយ ម៉ូត ថុន អាយុ៥៥ឆ្នាំ ត្រូវជាបងស្រី។
|
|
Summary :
សេចក្ដីសង្ខេប :
|
ទេប ប៉ិល ហៅ ពៅ ភេទប្រុស បាត់ខ្លួន កើតនៅឆ្នាំ១៩៥៧។ ជួបជាមួយ ឈ្មោះ ម៉ូត ថុន អាយុ៥៥ឆ្នាំត្រូវជាបងស្រី។ ប៉ិល មានឪពុកឈ្មោះ មិន ម្ដាយឈ្មោះ ថៃ មានបងប្អូន៥នាក់ ស្រី៣ប្រុស២នាក់ មានស្រុកកំណើតនៅភូមិបឹងណាយ ឃុំបឹងណាយ ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ ប៉ិល កាលពីតូចរៀននៅសាលាបឋមសិក្សាបឹងណាយត្រឹមថ្នាក់ទី ១០។ ប៉ិល ឈប់រៀនដោយសារកើតមានរដ្ឋប្រហារ នៅឆ្នាំ១៩៧០ ព្រោះគ្មានលោកគ្រូបង្រៀន។ ពេលឈប់រៀន មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ មានគ្រាប់បែកទម្លាក់ជាច្រើនធ្វើ ឱ្យយុវជនមួយចំនួនធំបានចូល បម្រើចលនាខែ្មររំដោះ។ នៅឆ្នាំ១៩៧២ ហ្នឹងដែរ ប៉ិល
បានស្ម័គ្រចិត្ដ ចូលបម្រើបដិវត្ដតាមរយៈឈ្មោះ យ៉េន កាលនោះនៅភូមិបឹងណាយនេះ មានយុវជនផេ្សងទៀតចូល រួមចលនាជាមួយឈ្មោះ ប៉ិល ឈ្មោះ ស៊ុយ ឈ្មោះ ប៉េង ឈ្មោះ ជា។ ថុន ប្រាប់ទៀតថា ប៉ិល ពេលចូលធ្វើជាយោធាស្រុក ពៃ្រឈរបានប្រហែលជាបីទៅបួនខែធ្លាប់មកលេងផ្ទះ ហើយមិនចង់ត្រឡប់ ទៅសមរភូមិវិញទេ តែអង្គការចេះតែ ដេញទៅវិញមិនចង់ឱ្យបាយហូប។ នៅឆ្នាំ១៩៧៥ ពេលខែ្មរ ក្រហមទទួលជ័យជំន្នះមិនដែលឃើញប្អូនប្រុសត្រឡប់មកស្រុក កំណើតវិញទេ ក្រោយឆ្នាំ១៩៧៩ បានទទួលដំណឹងតាមឈ្មោះ ចាប ដែលបានត្រឡប់ស្រុកកំណើតវិញប្រាប់ថា ឈ្មោះ ប៉ិល បានស្លាប់ នៅពេលរត់ទៅដល់ជាយដែន ចាប បានបបួលមក ផ្ទះវិញដែរ តែមិនហ៊ានមកព្រោះខ្លាចកងទ័ពវៀត ណាមសម្លាប់ ចោល។ បើតាមប្រវត្ដិរូបបញ្ជាក់ថា ប៉ិល ជាយោធានៅ កងពល៣១០ វរសេនាតូច ១២២ ភ្នំពេញ។ ថុន នៅជំនាន់ ខែ្មរក្រហម អង្គការចាត់តាំងឱ្យទៅធ្វើការតាមកងចល័ត នៅក្នុងភូមិ ក្រោយមកអង្គការចាត់តាំងឱ្យទៅធ្វើការនៅ ចម្ការកៅស៊ូស្រុកស្ទឹងត្រង់ កាលនោះមានកម្មកររាប់ពាន់ នាក់និងមានរបបហូបចុកគ្រាន់បើជាងនៅសហករណ៍តាមភូមិ។ កាលជំនាន់ខែ្មរក្រហមធ្វើការលំបាក ណាស់ ណាមួយភ័យខ្លាច ធ្វើអ្វីមួយខុសអង្គការចាប់យកទៅសម្លាប់ចោល ព្រោះមានមនុស្សមួយចំនួន បាត់ខ្លួនមិនដឹងជាអង្គការ ផ្លាស់ប្ដូទៅណា។ នៅឆ្នាំ១៩៧៩ ថុន បានត្រឡប់មក ស្រុកកំណើតវិញជា មួយប្ដីឈ្មោះ ចែម សព្វថៃ្ងមានកូន ចំនួន៥នាក់ ប្រកបរបរធ្វើស្រែចម្ការ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាសម្លាប់មនុស្ស តែមិនបានឃើញ ផ្ទាល់ភ្នែកទេ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”