Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0644
KCI0644
ឈ្មោះ :
ឈិត អ៊ីវ
Last Name :
Chhit
First Name :
Iv
Other Name :
ឈ្មោះផ្សេង :
Chhat
ឆាត
Status :
ស្ថានភាព :
Disappeared
បាត់ខួ្លន
CBIO ID :
I10417
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
អាយុ៤៥ឆ្នាំសម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03130901, Kampong Cham, Prey Chhor, Prey Chhor, Pr
០៣១៣០៩០១, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំពៃ្រឈរ ភូមិ
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពធ្វើស្រែនៅឃុំទឹកឆា ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ(៣០៣) ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កសិករ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0644 20031112, Prey Chhor village, Prey Chhor sub-district, Kampong Cham province. Interviewed by Long Dany. Notes: Chhit Iv disappeared. Interviewed with Chhit Pok, younger sister.
ខេស៊ីអាយ០៦៤៤ ២០០៣១១១២,ភូមិពៃ្រឈរ ឃុំពៃ្រឈរ ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ឈិត អ៊ីវ ហៅឆាត បាត់ខ្លួន ជួបសម្ភាសជាមួយ ឈិត ប៉ុក អាយុ៦៦ឆ្នាំ ត្រូវជាប្អូនស្រី។
សេចក្ដីសង្ខេប :
ឈិត អ៊ីវ ហៅ ឆាត ភេទប្រុស បាត់ខ្លួន ជួបសំភាសជា មួយឈ្មោះ ឈិត ប៉ុក អាយុ៦៦ឆ្នាំត្រូវជាប្អូនស្រី។ អ៊ីវ មានឪពុកឈ្មោះ ឆយ ម្ដាយឈ្មោះ តាំង តៀក មានបងប្អូន បង្កើត៨នាក់ ប្រុស៤ស្រី៤នាក់ មានស្រុកកំណើតនៅភូមិ ពៃ្រឈរ ឃុំពៃ្រឈរ ស្រុកពៃ្រឈរ ខេត្ដ កំពង់ចាម។ អ៊ីវ កាលពីតូចឪពុកម្ដាយខិតខំរកប្រាក់ដើម្បីឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ ក្រោយពីឈប់ រៀនបានចូលបម្រើជាមន្រ្ដីរាជការ អ៊ីវ បានចូល ទៅធ្វើការក្នុងក្រសួងអគ្គស្នងការនគរបាលជាតិ រហូត មានឋានៈពាក់សក្ដិ៥ ហើយរស់នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ ពេលនោះយោធាខែ្មរក្រហមបាន ប្រាប់ឱ្យប្រជាជនទាំងអស់ចាកចេញពីទីក្រុងភ្នំពេញ។ អ៊ីវ និង ប្រពន្ធឈ្មោះ ឈឿន ហៅ ជឿន កូនចំនួនបីនាក់ រួមទាំងឈ្មោះ ប៉ុក ត្រូវជាប្អូនចម្លៀសចេញមកដែរ ពេលនោះធ្វើដំណើត មកដល់ភូមិ តាស្នឹង ឃុំបឹងណាយ ស្រុកពៃ្រឈរ អ៊ីវ ប្រាប់ប្អូន ស្រីថា ឱ្យទៅរស់នៅបែកគ្នា ព្រោះគិតថា ប្រហែលជាខែ្មរក្រហម ចាប់ធ្វើបាបហើយមិនបានរួចខ្លួនទេ ពេលនោះ ប៉ុក ក៏សមេ្រច ចិត្ដទៅរស់នៅ កនែ្លងផេ្សងពីបង។ នៅឆ្នាំ១៩៧៥ ភ្លាមហ្នឹងដែល ប៉ុក បានឮដំណឹងតាមរយៈអ្នកភូមិប្រាប់ថា បង ឈ្មោះ អ៊ីវ ត្រូវខែ្មរក្រហមចាប់ចង និងប្រពន្ធកូនចាប់ដាក់ឡាន យកទៅបាត់អស់ហើយ មុនដំបូងឮថា យកដាក់មន្ទីរភូមិតាស្នឹង ក្រោយមកមិនដឹងជាអង្គការបញ្ជូនទៅខាងណាទេ បាត់រហូតមក ដល់ពេល នេះ។ បើតាមប្រវត្ដិរួប អ៊ីវ ជាអគ្គស្នងការនគរបាល ជាតិ ត្រូវអង្គការចាប់ខ្លួននៅឃុំទឹកឆា កំពង់តែ ធ្វើស្រែ ចាប់នៅថៃ្ងទី២៨ឆ្នាំ១៩៧៥ យកមកដាក់នៅគុកទួលសែ្លង។ ប៉ុក នៅឆ្នាំ១៩៧៥ ខែ្មរ ក្រហមចេញពីទីក្រុងភ្នំពេញជាមួយបងប្រុស ឈ្មោះ អ៊ីវ ដែរ ប៉ុនែ្ដមិនហ៊ានរស់នៅជាមួយគ្នា ព្រោះ ខ្លាចបែក ការណ៍អង្គការចាប់ខ្លួនទាំងអស់គ្នា ប៉ុក ចាកចេញពីភ្នំពេញបែកប្ដី ចេះតែចាំមើលប្ដីតាមផ្លូវ តែក្រោយមកយោធាខែ្មរក្រហមបាន ចាប់ខ្លួនគាត់នៅឆ្នាំ១៩៧៥ដែរ។ ប៉ុក រស់នៅជាមួយកូនម្នាក់ ពេលមកដល់ស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៥ដល់៧៩ អង្គការបង្ខំឱ្យធ្វើការគ្មានពេលឈប់សម្រាក គ្មានអាហារគ្រប់គ្រាន់ យូរៗទៅនៅសល់ស្បែកនិងឆ្អឹង ធ្វើការមិនហ៊ានឈប់សម្រាកទេ ព្រោះអង្គការ ដឹងថា ជាប់និន្នាការជាមន្រ្ដីរាជការនៅចាំតែ ថៃ្ងអង្គការចាប់យកទៅវាយចោល ពេលឈឺមិនអាចទៅធ្វើ
ការបានក៏មិនហ៊ានទទួលរបរហូបដែលសុខចិត្ដអត់ឱ្យតែបានកូនហូប តែសំណាងល្អជិវិតមិនអស់បានរស់ មកដល់សព្វថៃ្ងនេះ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរពិតជាមានចាប់មនុស្សទៅមន្ទីរសន្ដិសុខ និងក្រោយ មកសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា