VICTIM OF TORTURE
Interviewed with Hen Sovannari, Female, 39yrs, Farmer, Living in Boeng Khyang Village, Prek Rorka Subdistrict, Kandal Stung District, Kandal Province. Interviewed by: Chuong Sophearith and Ea Meng-Try. No. 38pp
| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
VOT0022
VOT0022
|
|
Title :
ចំណងជើង :
|
Interviewed with Hen Sovannari, Female, 39yrs, Farmer, Living in Boeng Khyang Village, Prek Rorka Subdistrict, Kandal Stung District, Kandal Province. Interviewed by: Chuong Sophearith and Ea Meng-Try. No. 38pp
សម្ភាសជាមួយហេន សុវណ្ណរី ភេទស្រី អាយុ៣៩ឆ្នាំ ជាកសិករ នៅភូមិបឹងខ្យាង ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ សម្ភាសដោយៈ ជួង សុភារិទ្ធ និង អៀ ម៉េងទ្រី។ ចំនួន៣៨ទ
|
|
Document Date :
កាលបរិច្ឆេទឯកសារ :
|
05/28/04
05/28/04
|
|
Document Collection Date :
កាលបរិច្ឆេទប្រមូលឯកសារ :
|
06/30/04
06/30/04
|
|
Source :
ប្រភព :
|
DC-Cam VOT
DC-Cam VOT
|
| Notes កំណត់ចំណាំ | |
|
Summary :
សេចក្ដីសង្ខេប :
|
Sovannari has seven siblings, but five died because of starvation in the Khmer Rouge regime. Sovannari's father called Hong Hen and mother called Yim Sa-Ut. Sim Sa-Ut is now living Thnot Village, Prek Rorka Subdistrict, Kandal Stung District, Kandal Province. Sovannari studied in Phnom Penh at grade 11 before the Khmer Rouge regime and she was nine years old. In 1975 she was evacuated to go back to Prek Rorka Subdistrict. One the way back to their home village, her family saw a lot of people died, some on chairs, beds and some on the rice field. Arriving in the village, her parents was asked to work in the farm and she was asked to work in child unit. She was not allowed to eat rice and was tortured as she did not complete the work the Khmer Rouge asked her to do. Afterthat, she was asked to work in the dam building sector. She did not know what her parents did during that time as they were saperated. Sovannari ran to visit her parents, but she was caught and sent back to her place. When she first arrived at the village, she ate in private. After two months, people were included in cooperative. She said, if she did not complete the work, she would not be allowed to eat. In 1977, her mother was sent to be imprisoned in Sang prison. Luckily, she could escape afterward. Sovannari saw around 30 people were walk in line and were tied with a single thread. If those people happened to make the thread cut, they would be punished. Sovannri had seen that event that caused her easily to fear and to have headach often nowadays. She was tortured with sickle by cuting her cheek with this tool. Then the Khmer Rouge pured down the coconut water on her wounded cheek. She also saw others faced the same situation. If Sovannri saw movie relates to Khmer Rouge, it would reminded her the past event. It would make her feel that those events were just happen recently. Sovannari did not want to meet anyone if she feels unwell. She tried to cope with these difficulties by watching television,listening to preaching, and radio. Sovannari used to go and talked with psychiatrist. The psychiatrist told her not to worry to much. She wanted the top Khmer Rouge leaders and the lower ranking should all be trialed. She said, all the Khmer should try to united with each other in order to stop the genocide return back again. Lastly she hope there tribunal should happen as soon as possible.
សុវណ្ណរីមានបងប្អូន៧នាក់ ស្លាប់អស់៥នាក់ នៅសល់តែពីរនាក់ប៉ុណ្ណោះ។ ឪពុកឈ្មោះហុង ហេន និងម្ដាយឈ្មោះយឹម សាអ៊ុត សព្វថៃ្ងរស់នៅភូមិត្នោត ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ កាលពីសម័យមុនខែ្មរក្រហម សុ្វណ្ណរី នៅរៀននៅឡើយនៅទីក្រុងភ្នំពេញគឺនៅរៀននៅថ្នាក់ទី១១ចាស ដោយកាលណោះគាត់ទើបអាយុ៩ឆ្នាំប៉ុណ្ណោះ។ រហូតដល់ពេលបែកឆ្នាំ១៩៧៥ ខែ្មរក្រហមបានជម្លៀស ុវណ្ណរីចេញពីក្រុងភ្នំពេញទៅកាន់ឃុំព្រែករកាវិញ។ នៅតាមផ្លូវពីភ្នំពេញមកសុវណ្ណរីនិងគ្រួសារ បានជួបប្រទះមនុស្សស្លាប់ជាច្រើន គឺខ្លះស្លាប់នៅលើកៅអី ខ្លះស្លាប់នៅលើគ្ប្រែ និងនៅតាមវាលស្រែ។ ពេលមកដល់ភូមិ ម្ដាយរបស់គាត់ត្រូវគេចាត់ជាអ្នកដកស្ទូង រីឯឪពុកជាអ្នកភ្ជួរស្រែ និងខ្លួនគាត់ផ្ទាល់ធើ្វការនៅតាមកងកុមារ។ មុនដំបូងគេអោយគាត់ធើ្វជាអ្នកកាប់កន្ត្រៀងខេតនៅម្ដុំសាលារៀនច្របក់ផែ្អម នៅពេលដែលគាត់កាប់មិនបានគេក៏ធើ្វបាបគាត់ដោយចោះថ្ពាល់របស់គាត់ និងមិនអោយគាត់ហូបបាយ។ ពេលដែលគាត់ធើ្វការបានរហូតក្រោយមកគាត់ពេញកម្លាំងទើបគេបញ្ជូនគាត់ទៅរែកដី លើកប្រព័ន្ធភ្លឺស្រែ ប្រព័ណ្ធប្រឡាយជាដើម។ កាលពីជំនាន់នោះសុវណ្ណរីត្រូវធើ្វការបែកពីឪពូកម្ដាយបងប្អូន ហេតុនេះនៅពេលខ្លះ គាត់មិនបានដឹងថាគ្រួសាររបស់គាត់ត្រូវគេ ចាត់អោយធើ្វការអី្វដែរ។ នៅពេលដែលគាត់ចង់ទៅជួបឪពុកម្ដាយ គាត់ត្រូវរត់ទៅជួប ហើយនៅពេលខ្លះគាត់ត្រូវគេតាមទាន់ រួចវាយធើ្វបាបបញ្ជូនត្រឡប់មកវិញ។ នៅពេលដែលគេជម្លៀសគាត់មកដល់ភូមិដំបូងគាត់នៅហូបឯកជននៅឡើយទេ ប៉ុនែ្ដនៅក្រោយមកប្រហែលពីរខែ គេបានប្រមូលគាត់អោយធើ្វការនិងហូបរួមវិញ។ នៅពេលធើ្វការបានល្អគេអោយយើងហូប ប៉ុនែ្ដបើសិនជាធើ្វការមិនល្អគេមិនអោយហូបហើយដល់ពេលធើ្វការ ធើ្វទាល់តែហើយទើបគេអោយហូប។ កាលពីឆ្នាំ១៩៧៧ម្ដាយរបស់សុវណ្ណរីត្រូវគេចាប់បញ្ជូនទៅគុកសង់ ប៉ុនែ្ដសំណាងល្អគាត់ត្រូវបានរួចខ្លួនមកវិញ។ សុវណ្ណរីធ្លាប់ឃើញគេចាប់ចងមនុស្សបណេ្ដីរប្រហែលជា៣០នាក់ទៅគុក បណេ្ដីរដោយខ្សែអំបោះ ហើយបើសិនជាខ្សែអំបោះដាច់នោះគេនឹងវាយធើ្វបាប វាយអោយដួលលត់ជង្គង់។ ដោយសារតែសុវណ្ណរីធ្លាប់ឃើញហេតុការណ៍ទាំងនេះទើបធើ្វអោយអារម្មណ៍គាត់នាពេលឡូវនេះដូចជាមានជម្ងឺឆាប់ភ័យខ្លាច រន្ធត់ចំពោះហេតុការណ៍ និងមានជម្ងឺឈឺក្បាលជាប្រចាំ។ សុវណ្ណរីក៏ធ្លាប់ត្រូវពួកខែ្មរក្រហមធើ្វបាបដោយយកកណេ្ដÃៈវទៅចោះចំថ្ពាល់ ហើយគេយកទឹកដូងទៅចាក់ពីលើមុខរបួសនោះទៀត ហើយគាត់ក៏ធ្លាប់ឃើញគេធើ្វបាបអ្នកដទៃដូចគាត់ដូចេ្នះដែរ។ នាពេលថ្មីៗនេះបើសិនជាសុវណ្ណរីបានមើលខ្សែភាពយន្ដទាក់ទងនឹងរឿងរ៉ាវសម័យខែ្មរក្រហមនោះធើ្វអោយអារម្មណ៍របស់គាត់នៅនឹកឃើញរឿងទាំងនោះថាហាក់ដូចជាកើតឡើងថ្មីៗ។ មិនតែប៉ុណ្ណោះនៅពេលដែលសុវណ្ណរី មានជម្ងឺឬក៏មានអារម្មណ៍មិនសូវល្អ បងស្រីមានអារម្មណ៍ហាក់ដូចជាមិនចង់ជួបអ្នកដទៃ។ ជួនកាលនៅពេលខ្លះ សុវណ្ណរីធ្លាប់ដែលដោះស្រាយអារម្មណ៍តានតឹងខ្លួនឯងដោយការស្ដាប់ធម៌ ការមើលទូរទស្សន៍ ស្ដាប់វិទ្យុជាដើម។ សុវណ្ណរី ធ្លាប់បានទៅពិគ្រោះជាមួយគ្រូពេទ្យអំពីបញ្ហាផ្លូវចិត្ដរបស់គាត់ដែរ ហើយគ្រូពេទ្យបានផ្ដល់ដំបូន្មានមកគាត់ថា កុំអោយគិតនិងកុំអោយបារម្ភច្រើនពេក។ ទាក់ទងនឹងរឿងកាត់ទោស គាត់ចង់អោយមានការកាត់ទោសមេដឹកនាំធំ និងអ្នកដែលនៅក្រោមបញ្ជា។ គាត់យល់ថា ជាខែ្មរគួរតែសាមគ្គី រួបរួមគ្នា ដើម្បីកុំអោយរបបនោះវិលសារជាថ្មី។ ចងុក្រោយគាត់អោយមានតុលារកាត់ទោសមេដឹកនាំខែ្មរក្រហមអោយបានឆាប់រហ័ស។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”