Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0757
KCI0757
Name :
ឈ្មោះ :
ធុយ ស្រ៊ាន់
Last Name :
នាមត្រកូល :
Thuy
First Name :
នាមខ្លួន :
Sroan
Other Name :
ឈ្មោះផ្សេង :
Khem
ខែម
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I03415
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1955.
កើតនៅឆ្នាំ១៩៥៥
Home Village :
ភូមិកំណើត/ទីលំនៅ :
030206?? Kampong Cham, Chamkar Leu, Svay Teap, Thn
០៣០២០៦?? ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្វាយទាប ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Voluntarily joined the revolution.
ស្ម័គ្រចិត្ដ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Associates :
អ្នកពាក់ព័ន្ធ :
Pong.
ឈ្មោះ ប៉ុង។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0757 20040112, Thnal Bek village, Svay Teap sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Thuy Sroan disappeared. Notes: Interviewed with with Thuy Lei, younger brother.
ខេស៊ីអាយ០៧៥៧ ២០០៤០១១២, ភូមិថ្នល់បែក ឃុំស្វាយ ទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈឡុង ដានី។ កំណត់សំគាល់ៈ ធុយ ស្រ៊ាន់ ហៅ ខែម បាត់ខ្លួន។ ជួបសម្ភាសជាមួយ ធុយ ឡី អាយុ៤១ឆ្នាំត្រូវជាប្អូនប្រុស។
Summary :
សេចក្ដីសង្ខេប :
ធុយ ស្រ៊ាន់ ហៅ ខែម ភេទប្រុស កើតឆ្នាំ១៩៥៥ បាត់ខ្លួន ជួបសំភាសជា មួយឈ្មោះ ធុយ ឡី អាយុ៤១ឆ្នាំត្រូវជាប្អូន ប្រុស។ ស្រ៊ាន់ មានឪពុកឈ្មោះ ធុយ វ៉យ ម្ដាយឈ្មោះ ធុច យ៉យ មានបងប្អូនបង្កើត១១នាក់ មានស្រុកកំណើតនៅភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ស្រ៊ាន់ កាលពីតូចរៀនបានត្រឹមថ្នាក់ទី៨ឪចាស់ឱ នៅសាលាបឋម សិក្សាបុសជីកពៃ្រ ឈប់រៀនមកជួយស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ក្រោយមកមានយន្ដហោះទម្លាក់គ្រាប់បែកឆេះខ្ទិចខ្ទីរ ធ្វើឱ្យបងប្រុសឈ្មោះ ស្រ៊ាន់ មានទឹកចិត្ដចូលធ្វើជាកងទ័ពរំដោះជាតិ នៅឆ្នាំ១៩៧២ បានស្ម័គ្រចូលបដិវត្ដតាមរយៈឈ្មោះ ឡឹម។ កាលឪពុកម្ដាយមិនចង់ឱ្យកូនទៅទេ តែបងប្រុសចង់ទៅតែម្ដង ចូលដំបូងនៅត្រឹមស្រុកចម្ការ លើ ក្រោយមកទៀតអង្គការ
បញ្ជូនទៅសមរភូមិមុខបាត់ដំណឹងរហូត ដល់ឆ្នាំ១៩៧៥ បាន ឃើញមក លេងផ្ទះបានម្ដង ពេលមកនោះគាត់ប្រាប់ថា ត្រូវរបួសជិតស្លឹកត្រចៀក។ ស្រ៊ាន់ បានប្រាប់ថា យោធា ឈប់ច្បាំងហើយអង្គការឱ្យជួយធ្វើស្រែប្រជាជន ដើម្បីជួយ កសាងប្រទេសជាតិ។ កាលនោះ មកជាមួយអ្នកបើកឡាន ម្នាក់ឈ្មោះ ប៉ុង សម្រាកបានតែមួយយប់ត្រឡប់ទៅ អង្គភាពវិញ។ នៅឆ្នាំ ១៩៧៧ មានយោធាខែ្មរក្រហមមកសួរ រកប្រវត្ដិរូបដល់ស្រុកកំណើត តែមិនដឹងជាយ៉ាងម៉េចទេ ក្រោយមកឮថាក្បត់យ៉ាងម៉េចស្រាប់តែបាត់ដំណឹងរហូតដល់ ពេលនេះ។ ចំណែក ឈ្មោះ ឡី ត្រូវជា ប្អូនប្រុស ជំនាន់ខែ្មរក្រហម នៅអង្គភាពកងកុមារ បែកចេញពីឪពុកម្ដាយ។ ឡី អង្គការចាត់តាំងឱ្យដើរ រើសអាចគោដាក់បង្គីរែកយកទុកធ្វើជីដាក់ស្រែ ពេល សម្រាកអាចទៅលេងផ្ទះបានមួយភេ្លចហើយ ត្រឡប់ទៅអង្គភាព វិញ កាលនោះហូបតែបបររាវៗមិនបានឆែ្អតទេ។ ជំនាន់ខែ្មរ ក្រហមដឹងថា មាន យកមនុស្សទៅសម្លាប់ចោល នៅពៃ្រស្វាយ ចន្ទីរ ដូចជាឪពុកខ្ញុំ តែខែ្មរក្រហមមិនបានប្រាប់ថាយកទៅ សម្លាប់ទេ ប្រាប់ថាឱ្យទៅនៅភូមិថ្មី តែតាមពិតយកទៅ សម្លាប់ចោល។ នៅឆ្នាំ១៩៧៩ ទើបមានជីវិត រួចផុតពីរបប ប៉ុល ពត រួចពីការអត់ឃ្លាននិងការសម្លាប់ សព្វថៃ្ងនេះ ឡី រស់នៅជួប ប្រពន្ធកូនប្រកប របរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមដឹកមនុស្សយកទៅសម្លាប់ចោលនៅពៃ្រ ស្វាយចន្ទីរ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា