PROMOTING ACCOUNTABILITY
Loeng Dy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0758
KCI0758
|
|
Name :
ឈ្មោះ :
|
ឡឹង ឌី
|
|
Last Name :
នាមត្រកូល :
|
Loeng
|
|
First Name :
នាមខ្លួន :
|
Dy
|
|
Other Name :
ឈ្មោះផ្សេង :
|
Then
ថេន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I06032
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
He was born in 1953.
កើតនៅឆ្នាំ១៩៥៣
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03020201, Kampong Cham, Chamkar Leu, Chamkar Andau
០៣០២០២០១, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំចំការអណ្ដូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
ទ័ព
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0758 20040113, Chamkar Andaung village, Chamkar Andaung sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Loeng Dy disappeared. Interviewed with Chem Chin, nephew.
ខេស៊ីអាយ០៧៥៨ ២០០៤០១១៣, ភូមិចំការអណ្តូង ឃុំ ចំការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ៈផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ ឡឹង ឌី ហៅ ថេន បាត់ ខ្លួន ជួបសម្ភាសជាមួយឈ្មោះ ចែម ជុីន អាយុ៤៥ឆ្នាំ ត្រូវជា ក្មួយប្រុសបង្កើត។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឡឹង ឌី ហៅ ថេន ភេទប្រុស កើតឆ្នាំ១៩៥៣ បាត់ខ្លួន ជួបសំភាសជា មួយ ឈ្មោះ ចែម ជីន អាយុ៤៥ឆ្នាំត្រូវ ជាក្មួយប្រុស។ ឌី មានឪពុកឈ្មោះ ចែម ម្ដាយឈ្មោះ ផ្លុង មានបងប្អូនបង្កើត៦នាក់ មានស្រុកកំណើតនៅភូមិចម្ការអណ្ដូង ឃុំចម្ការអណ្ដូង ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ឌី កាលពីតូច រៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាទ្រាល ឈប់ រៀនមកជួយស្រែចម្ការឪពុកម្ដាយ។ កាលនោះក្រោយ ពីរដ្ឋប្រហារឆ្នាំ១៩៧០ សង្គ្រាមបានចាប់ផេ្ដីម ឡើងជាបន្ដ បន្ទាប់រហូតមានយន្ដហោះទម្លាក់គ្រាប់បែកធ្វើឱ្យប្រជាជន មានការឈឺចាប់ជាខ្លាំង។ នៅឆ្នាំ ១៩៧២ ឌី បានស័គ្រចិត្ដ ចូលបដិវត្ដជាមួយអ្នកភូមិជាច្រើននាក់ទៀត មានឈ្មោះ ប៉ែន ឈ្មោះ ហេង ឈ្មោះ ភាង ឈ្មោះ ហាន។ ចូលដំបូងហាត់រៀនខាង សិល្បៈសម្រាប់សមែ្ដងក្នុងឃុំចម្ការអណ្ដូង ក្រោយមកទៀតឡើង ធ្វើជាយោធាស្រុកចម្ការលើ បន្ទាប់មកទៀតអង្គការបញ្ជូនទៅ សមរភូមិមុខវាយ ជាមួយទាហាន លន់ នល់ បាត់រហូត។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលបាន ជ័យជម្នះ ឃើញ ឪពុកមាឈ្មោះ ឌី ត្រឡប់មកលេងស្រុកកំណើតវិញ សម្រាកបានតែពីរយប់ទេ ហើយបានប្រាប់ថា ពេលធ្វើសង្គ្រាម ត្រូវរបួសដេកពេទ្យអស់មួយរយៈទើបជា ហើយបានប្រាប់បងប្អូន ថា ឱ្យប្រយ័ត្ន ប្រយែងពាក្យសម្ដីជាមួយអង្គការ រួចហើយ ឌី
បានត្រឡប់ទៅភ្នំពេញវិញបាត់ខ្លួនរហូតដល់ពេលនេះ ណាមួយ ក្រុមគ្រួសារស្លាប់ជំនាន់ខែ្មរក្រហមអស់ហើយ។ ចំណែក ឈ្មោះ ជីន ត្រូវជាក្មួយ ជំនាន់ខែ្មរក្រហមអង្គការចាត់តាំងឱ្យធ្វើការ នៅតាមកងចល័ត រែកដីទាំងម៉ែត្រគីប ហើយហូបចុកមិន បានរគប់គ្រាន់ ហូបតែបបរ។ នៅឆ្នាំ១៩៧៩ ទើបមានជីវិត រស់ឡើងវិញ រស់នៅជាមួយប្រពន្ធកូន គ្មានពីណាមក បំបែកយើងទៀតទេ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានយកមនុស្សនៅសម្លាប់មែន មានសាច់ញាតិជាច្រើនបានស្លាប់នៅក្នុងរបប ប៉ុល ពត។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”