Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0761
KCI0761
Name :
ឈ្មោះ :
ម៉ម គុយ
Last Name :
នាមត្រកូល :
Mam
First Name :
នាមខ្លួន :
Kuy
Other Name :
ឈ្មោះផ្សេង :
Chhean
ឈាន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I06255
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
អាយុ២៤ឆ្នាំសម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03020504, Kampong Cham, Chamkar Leu, Speu, Peng Me
០៣០២០៥០៤, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពគុកទួលសែ្លង ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0761 20040114, Peng Meas Cheung village, Speu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Mam Kuy disappeared. Interviewed with Mam Thol, younger sister.
ខេស៊ីអាយ០៧៦១ ២០០៤០១១៤, ភូមិពែងមាសជើង ឃុំស្តឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ម៉ម គុយ ហៅ ឈាន បាត់ខ្លួន ជួបសម្ភាសជា មួយ ម៉ម ថុល អាយុ៤៣ឆ្នាំត្រូវជាប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
ម៉ម គុយ ហៅ ឈាន ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយ ឈ្មោះ ម៉ម ថុល អាយុ៤៣ឆ្នាំត្រូវជាប្អូនស្រី។ គុយ មានឪពុកឈ្មោះ គាំ ម្ដាយឈ្មោះ មន មានបងប្អូនបង្កើត ១០នាក់ ស្រី៤ប្រុស៦នាក់ មានស្រុកកំណើតពែងមាសជើង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ គុយ កាលពីតូចរៀនបានត្រឹម ថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាពព្រីង ឈប់រៀនមក ជួយស្រែចម្ការឪពុកម្ដាយ។ គុយ បានចេញពីផ្ទះតាំងពីជំនាន់
មានបាតុកម្ម ប្រហែលជាឆ្នាំ១៩៧១ គាត់ស្ម័គ្រចូលជាយោធា ខែ្មរក្រហម តែឪពុកម្ដាយមិនចង់ឱ្យកូនចូលទេ តែមិនអាចនៅ
ផ្ទះបាន ព្រោះ ប្រទេសជាតិកំពង់តែមានសង្គ្រាម។ ពេលចេញពី ផ្ទះទៅដឹងថា ជាយោធាខែ្មរក្រហមនៅត្រឹមស្រុក ចម្ការលើ ក្រោយមកទៀតអង្គការបញ្ជូនទៅសមរភូមិមុនបាត់ដំណឹង តែម្ដង។ នៅឆ្នាំ១៩៧៥ បាន ឃើញត្រឡប់មកលេងស្រុក កំណើតជួបជុំឪពុកម្ដាយបងប្អូន ហើយបានសម្រាកនៅផ្ទះចំនួន ៤យប់ ទើបត្រឡប់ទៅភ្នំពេញវិញ ក្រោយមកទៀតដឹងថា តាមរយៈអ្នកភូមិធ្វើការជាមួយគ្នាថា គុយ អង្គការ ចាប់ដាក់គុក ទួលសែ្លង តាំងពីហ្នឹងមកបាត់ខ្លួនរហូតដល់ពេលនេះ។ ចំណែក ឈ្មោះ ថុល ជំនាន់ខែ្មរ ក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការឱ្យធ្វើការនៅតាមកងចល័ត រែកដី លើកទំនប់ ប្រឡាយ រស់នៅ តាមអង្គភាពមិនបានរស់នៅជួបជុំគ្រួសារទេ បែកចេញពីឪពុក ម្ដាយបងប្អូន ហូបចុកមិនបានគ្រប់គ្រាន់ មានថៃ្ងខ្លះបេះស្លឹកឈើ ហូបបនែ្ថមដើម្បីឆែ្អត មានកម្លាំងធ្វើការ ទោះបីមានបងប្អូនចូល បម្រើបដិវត្ដក៏ ដោយ ជាងនេះទៅទៀតបាត់បង់បងប្អូននិងសាច់ ញាតិស្លាប់ជំនាន់ខែ្មរក្រហមថែមទៀត នៅជំនាន់ខែ្មរ ក្រហម ថុល បានឃើញកងឈ្លបចាប់ប្រជាជនថ្មី ឪពុកមានឈ្មោះ សឹង ម្ដាយឈ្មោះ ញឹម រ៉ន កូនឈ្មោះ យ៉ា ឈ្មោះ ប៉ូ ឈ្មោះ ភាព យកទៅសម្លាប់នៅភូមិផលទាំងអស់ ខែ្មរក្រហមសម្លាប់ឪពុក ម្ដាយមុននិងសម្លាប់កូនតាមក្រោយឃើញឈាមរហាច ប្រធាន យោធាឈ្មោះ ឆុន។ នៅឆ្នាំ១៩៧៩ ថុល បានមករស់នៅស្រុក កំណើតវិញ ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមធ្លាប់ឃើញយោធាចាប់ប្រជាជនថ្មីមួយគ្រួសារ យកទៅសម្លាប់ចោលនៅភូមិផល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា