Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0764
KCI0764
Name :
ឈ្មោះ :
ពត យ៉េត
Last Name :
នាមត្រកូល :
Port
First Name :
នាមខ្លួន :
Yet
Other Name :
ឈ្មោះផ្សេង :
Moeun
មឿន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I08548
Gender :
ភេទ :
Female
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
អាយុ២៤សម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03020505, Kampong Cham, Chamkar Leu, Speu, Peng Me
០៣០២០៥០៥, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពពេទ្យ៩៨ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Associates :
អ្នកពាក់ព័ន្ធ :
Choeuch.
ឈ្មោះ ជឿច។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0764 20040115, Peng Meas Tbaung village, Speu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Port Yet disappeared. Interviewed with Pum Ok, younger sister.
ខេស៊ីអាយ០៧៦៤ ២០០៤០១១៥,ភូមិពែងមាសត្បូង ឃុំស្តឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ពត យ៉េត ហៅមឿន បាត់ខ្លួន ជួបសម្ភាសជាមួយ ឈ្មោះ ពុំ អុក អាយុ៤៧ឆ្នាំ ត្រូវជាប្អូនប្រុស។
Summary :
សេចក្ដីសង្ខេប :
ពត យ៉េត ហៅ មឿន ភេទស្រី បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ ពុំ អុក អាយុ៤៧ឆ្នាំត្រូវជាប្អូនប្រុស។ យ៉េត មានឪពុកឈ្មោះ ពត ពុំ ម្ដាយឈ្មោះ តូច សាន មានបង ប្អូនបង្កើត៥នាក់ ស្រី៣ប្រុស២នាក់ មានស្រុកកំណើតពែងមាសជើង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដ កំពង់ចាម។ យ៉េត ជាកូនទី២ កាលពីតូចរៀនបានបន្ដិចបន្ដួចទេ នៅសាលាបឋមសិក្សាស្ពឺ ឈប់រៀន នៅផ្ទះជួយធ្វើការងារឪពុកម្ដាយ។ នៅឆ្នាំ១៩៧២
បានស័គ្រចិត្ដចូលបម្រើបដិវត្ដ ចូលដំបូងធ្វើពេទ្យ ឃុំ ក្រោយមកអង្គការបញ្ជូនបន្ដទៅសមរភូមិបាត់រហូត។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យ ជម្នះ យ៉េត មិនទាន់
បានមកលេងផ្ទះទេ ប្រហែលជាមួយឆ្នាំក្រោយមកបានមកលេង ស្រុកកំណើតបាន ជួបឪពុកម្ដាយបងប្អូនព្រមទាំងយកម្ជុលនិងថ្នាំ ពេទ្យមួយចំនួនមកទៀតផង ពេលនោះ យ៉េត បានប្រាប់ ថា សព្វថៃ្ងធ្វើការនៅពេទ្យព្រះកេតុមាលានៅភ្នំពេញ។ យ៉េត
បានមកលេងផ្ទះសម្រាកបានពីរយប់ក៏ ត្រឡប់ទៅភ្នំពេញវិញ
បាត់ដំណឹងរហូត។ បើតាមប្រវត្ដិរូប យ៉េត ធ្វើការនៅ កងពល៣១០ ជាបុគ្គលិកពេទ្យ៩៨។ នៅថៃ្ងទី៦ខែមករា ឆ្នាំ១៩៧៧ ត្រូវអង្កាការចាប់ខ្លួនយកទៅដាក់គុកនៅទួល សែ្លង។ ចំណែក ឈ្មោះ អុក ត្រូវជាប្អូនប្រុសក៏បានចូលធ្វើជា យោធាខែ្មរក្រហមមុនបងស្រីទៀត គឺ ចូលតាំងពីឆ្នាំ១៩៧១ ចូលដំបូងនៅថ្នល់បែកធ្វើជានិរសាឱ្យឈ្មោះ ឡាន ជាប្រធានផ្នែករត់សំបុត្រ ស្នាមផេ្សង។ សំបុត្រមានបញ្ជូនពីស្រុក ទៅឃុំបានចំនួនពីឆ្នាំ ពេលនោះដោយសារមានយន្ដហោះ ទម្លាក់ខ្លាំងពេក ក៏សុំអង្គការចេញទៅធ្វើយោធាកាន់កាំភ្លើងវិញ ដើម្បីវាយជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ អុក បានវិលមកធ្វើជានិរសាឱ្យឈ្មោះ ឈាន ដល់ អង្គការចាប់បាត់ទៅ បានធ្វើនិរសាឱ្យឈ្មោះ ហ៊ាន ជាប្រធានកងធំ ក្រោយមកទៀតអង្គការចាប់ខ្លួន ទៀត កាលនោះកម្មាភិបាលខែ្មរក្រហមភាគច្រើនក៏មិនបានរួចខ្លួនដែរ អុក ជាយោធាការពារនៅខាង ព្រំដែនស្រុកសួង ខេត្ដកំពង់ចាម រហូតដល់ឆ្នាំ១៩៧៩ ពេលវៀតណាមវាយចូលមកក៏សមេ្រចចិត្ដ រត់មករកស្រុកកំណើតវិញ ព្រោះយល់ថា ធ្វើយោធាខែ្មរក្រហម យូរហើយគ្មានប្រយោជន៍អីសោះ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនា់ខេ្មរក្រហមមានចាប់មនុស្សជាបន្ដបន្ទាប់ ជាពិសេស ចាប់កម្មាភិបាលគ្នាឯង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា