PROMOTING ACCOUNTABILITY
Sam Tuon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0770
KCI0770
|
|
Name :
ឈ្មោះ :
|
សម ទួន
|
|
Last Name :
នាមត្រកូល :
|
Sam
|
|
First Name :
នាមខ្លួន :
|
Tuon
|
|
Other Name :
ឈ្មោះផ្សេង :
|
Chann Suon
ចាន់ សួន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I02630
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
អាយុ២១ឆ្នាំសម័យខែ្មរក្រហម
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03020503, Kampong Cham, Chamkar Leu, Speu, O Vay
០៣០២០៥០៣, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិអ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1/01/1972
ថៃ្ងទី១ ខែមករា ឆ្នាំ១៩៧២
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ,
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0770 20040117, O Vay village, Speu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Sam Tuon disappeared. Interviewed with Him Oem, older sister.
ខេស៊ីអាយ០៧៧០ ២០០៤០១១៧, ភូមិអូរវាយ ឃុំស្តឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ សម ទួន ហៅចាន់ សួន បាត់ខ្លួន ជួបសម្ភាសជា មួយ ហ៊ឹម អឹម អាយុ៦៤ឆ្នាំត្រូវជាបងប្រុស។
|
|
Summary :
សេចក្ដីសង្ខេប :
|
សម ទួន ហៅ ចាន់ សួន ភេទប្រុស បាត់ខ្លួន ជួបសំភាសជា មួយឈ្មោះ ហ៊ឹម អឹម អាយុ៦៤ឆ្នាំត្រូវជាបងប្រុស។ សួន មានឪពុកឈ្មោះ ចាន់ ហ៊ឹម ម្ដាយឈ្មោះ ជាម មានបងប្អូន បង្កើត៣នាក់ មានស្រុកកំណើតអូរវាយ ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ សួន ជាកូនពៅ កាលពីតូចរៀនបានត្រឹម ថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដស្ពឺ។ សួន ឈប់រៀនដោយសារកើតរដ្ឋប្រហារនៅឆ្នាំ១៩៧០។ ពេល ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧២
បានស្ម័គ្រចិត្ដចូលបដិវត្ដតាមរយៈឈ្មោះ ឡូត ជា ប្រធាន សង្កាត់ស្ពឺ។ កាលនោះ សួន មានអាយុប្រហែលជា១៨ឆ្នាំ ចូលដំបូងនៅភូមិអូរវាយនៅក្នុងមន្ទីរ អង្គការចាត់តាំង ឱ្យកាន់ខាងសេដ្ឋកិច្ច ចឹញ្ចឹម មាន់ ជ្រូក វាពិបាកពេកក៏សមេ្រចចិត្ដ ទៅខាងកងទ័ពវិញ ពេលចូលសមរ ភូមិវាយជាមួយទាហាន លន់ នល់ គ្រោះថ្នាក់ត្រូវគ្រាប់ចំភ្នែកក៏សម្រាកព្យាបាលជាមុខរបួស តែភ្នែក ពិការម្ខាងរហូត ហើយបានមកលេងផ្ទះបានចំនួនពីរដង នៅឆ្នាំ១៩៧៥។ សួន បានសម្រាកនៅផ្ទះបាន បីយប់ក៏ត្រឡប់ ទៅភ្នំពេញវិញបាត់រហូតដល់ពេលនេះ។ បើតាមប្រវត្ដិរូប សួន ជាយោធានៅកងពល ៣១០ភ្នំពេញ។ ចំណែកឈ្មោះ អឹម ត្រូវជាបងប្រុសជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ មាន តួនាទីជាប្រធានសេដ្ឋកិច្ចភូមិ ដើម្បីរកចំណីអាហារសម្លៀកចំពាក់ឱ្យប្រជាជន ខោវអាវជំនាន់ខែ្មរក្រហម មានតែខ្មៅដូចតែគ្នា ក្នុងមួយឆ្នាំអង្គការឱ្យពីរសម្រាប់ក្នុងមួយនាក់។ បើនិយាយ រឿងរបបហូបចុកវិញ មិនតែមួយភូមិទេ ទូទាំងឃុំ ទូទាំងស្រុក បើហូបបបរដូចគ្នា បើបានបាយដូចគ្នា គ្មានភូមិណាបានបាយ ភូមិណាបានបបរទេ ព្រោះសុទ្ធតែមានរបបកំណត់ពីថ្នាក់លើដូច គ្នា។ ជំនាន់ខែ្មរក្រហមប្រធានឃុំ គណៈ ស្រុកមានការផ្លាស់ផ្ដូច្រើន ដូចនេះមិនបានចាំឈ្មោះ ទេ ប្រធានឃុំខ្លះដឹងថា អង្គការយក ទៅសម្លាប់ តែមិនបានឃើញផ្ទាល់ភ្នែកទេ។ នៅឆ្នាំ១៩៧៩ អឹម បានមករស់នៅជាមួយប្រពន្ធកូនវិញ ប្រកប របរធ្វើស្រែ ចម្ការ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ជំនាន់ខែ្មរក្រហមដឹងថា មានចាប់មនុស្សយកទៅបាត់ តែមិនដឹងថា យកទៅសម្លាប់ឬមួយយ៉ាងណាទេ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”