Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0772
KCI0772
Name :
ឈ្មោះ :
ស្រី ឡាំ
Last Name :
នាមត្រកូល :
Srei
First Name :
នាមខ្លួន :
Lam
Other Name :
ឈ្មោះផ្សេង :
Phoap
ភ័ព
Status :
ស្ថានភាព :
Disappeared
បាត់ខួ្លន
CBIO ID :
លេខ CBIO :
I03463
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1951.
កើតនៅឆ្នាំ១៩៥១
Home Village :
ភូមិកំណើត/ទីលំនៅ :
03020501, Kampong Cham, Chamkar Leu, Speu, Banteay
០៣០២០៥០១, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិប
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0772 20040119, Banteay Chey village, Speu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Srei Lam disappeared. Interviewed with Srei Sei, younger sister.
ខេស៊ីអាយ០៧៧២ ២០០៤០១១៩, ភូមិបន្ទាយជ័យ ឃុំស្តឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ស្រី ឡាំ បាត់ខ្លួន ជួបសម្ភាសជាមួយ ស្រី សី អាយុ៤១ឆ្នាំត្រូវជាប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
ស្រី ឡាំ ហៅ ភ័ព ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ ស្រី សី អាយុ៤១ឆ្នាំត្រូវជាប្អូនស្រី។ ឡាំ មានឪពុកឈ្មោះ លឿង ម្ដាយឈ្មោះ ប្លង់ សេត មានបងប្អូន បង្កើត៩នាក់ ស្រី៤ប្រុស៥ មានស្រុកកំណើតភូមិបន្ទាយជ័យ ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដកំពង់ ចាម។ ឡាំង ជាកូនទី៣ កាលពីតូច
រៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដស្ពឺ។ ឡាំ ឈប់រៀនដោយសារកើតរដ្ឋប្រហារនៅឆ្នាំ១៩៧០។ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលជាយោធាខែ្មរក្រហម កាលនោះឪពុកម្ដាយមិនឱ្យទៅ ទេ ព្រោះខ្លាចកូនមានគ្រោះថ្នាក់ កាលនោះសង្គ្រាមកើតឡើងគ្រប់ទីកនែ្លងនិងមានយន្ដហោះ
ទម្លាក់ទាំង យប់ទាំងថៃ្ង គ្មានពីណាអ្នកដើរទៅណាឆ្ងាយពីផ្ទះ សំបែងបានទេ។ ឡាំ ចេញទៅជាមួយឈ្មោះ កៀន និងកូនអ្នកភូមិជាច្រើននាក់ទៀត ចេញទៅដំបូងនៅត្រឹមស្រុក ចម្ការលើ នៅក្នុងពៃ្រជាយោធាខាង រំដោះជាតិ កាលនោះ មិនទាន់ហៅខែ្មរក្រហមទេ បន្ទាប់មកទៀតមិនដឹងជាឡើងវាយនៅ សមរភូមិខាង ណាខ្លះទេ បាត់ដំណឹងរហូត។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ ឡាំ បានមកលេង ស្រុកកំណើតជួប ជុំបងប្អូនឪពុកម្ដាយ ហើយប្រាប់ថាសព្វថៃ្ងធ្វើការនៅភ្នំពេញ។ ឡាំ បានសម្រាកនៅ ស្រុកកំណើតចំនួនពីរក៏ត្រឡប់ទៅវិញបាត់ រហូត។ បើតាមប្រវត្ដិរូប ឡាំ ចូលបដិវត្ដនៅឆ្នាំ១៩៧២ តាមរយៈឈ្មោះ មាន ឈ្មោះ ហ៊ៀង នៅឆ្នាំ១៩៧៥ បានចូល ជាយុវកក តាមរយៈឈ្មោះ ម៉ាច ក្រោយមកទៀតបានឡើងជា ប្រធានក្រុម។ ចំណែក សី ត្រូវជាប្អូនស្រីជំនាន់ខែ្មរក្រហម ចាប់ពីឆ្នាំ១៩ ៧៥ដល់៧៩ នៅជាកុមារតូចនៅឡើង អង្គការឱ្យរស់នៅតាមអង្គភាពកុមារបែកចេញពីឪពុកម្ដាយ អង្គការចាត់ តាំងឱ្យរែកដី ដើររើសអាចម៌គោយកទៅធ្វើជីដាក់ស្រែ ហើយមាន អាហារហូបចុកដូចជា បបរលាយដំឡូង ជួនណាឆែ្អត ជួនមិនឆែ្អត តែកុមារមិនសូវលំបាកដូចជាមនុស្សពេញវ័យទេ។ នៅឆ្នាំ១៩ ៧៩ សី បានមករស់នៅជួបជុំឪពុកម្ដាយបងប្អូនវិញ តែជំនាន់ខែ្មរ ក្រហមបានបាត់បង ប្រុសឈ្មោះ ឡាំ និងសាច់ញាតិបងប្អូន ជាច្រើននាក់ទៀត។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា