Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0773
KCI0773
Name :
ឈ្មោះ :
សំអាត
First Name :
នាមខ្លួន :
Sam-At
Other Name :
ឈ្មោះផ្សេង :
On
អុន
Status :
ស្ថានភាព :
Disappeared
បាត់ខួ្លន
CBIO ID :
លេខ CBIO :
I04595
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1962.
កើតឆ្នាំ១៩៦២
Home Village :
ភូមិកំណើត/ទីលំនៅ :
03020502, Kampong Cham, Chamkar Leu, Speu, Porpren
០៣០២០៥០២, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពពេទ្យ ក្រុងកំពង់សោម។
DK Zone 75-79 :
តំបន់ DK 75-79 :
កំពង់សោម។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0773 20040117, Porpreng village, Speu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Sam-at disappeared. Notes: Interviewed with So Bieng, mother.
ខេស៊ីអាយ០៧៧៣ ២០០៤០១១៧, ភូមិពពេ្រង ឃុំស្តឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ៈឡុង ដានី។ កំណត់សំគាល់ៈ សំអាត បាត់ខ្លួន ជួបសម្ភាសជាមួយ សូ ប៊េÃៈង អាយុ៦៧ឆ្នាំត្រូវជាម្តាយ។
Summary :
សេចក្ដីសង្ខេប :
សំ អាត ហៅ អុន ភេទស្រី កើតឆ្នាំ១៩៦២ បាត់ខ្លួន ជួបសំភាសជាមួយ ឈ្មោះ ប៊ៀង អាយុ៦៧ឆ្នាំត្រូវជាម្ដាយ។ អាត មានឪពុកឈ្មោះ យឿន ម្ដាយឈ្មោះ ប៊ៀង មានបងប្អូនបង្កើត៣នាក់ស្រី២ប្រុស១ មានស្រុកកំណើតភូមិ ពពេ្រង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដកំពង់ ចាម។ អាត កាលពីតូចរៀនបានត្រឹមថ្នាក់ទី១១ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដ។ ពេលឈប់ រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ សំអាត បានស័គ្រចិត្ដចូលបដិវត្ដតាមរយៈ ឈ្មោះ យុន ជាសមាជិកនារីសិល្បៈស្រុកចម្ការលើ។ ម្ដាយ សំអាត មិនចង់ឱ្យចូលទៅធ្វើបដិវត្ដអីទេ តែកូនចង់ទៅដោយខ្លួនឯង ណាមួយគ្រូរបស់ សំអាត និយាយថា អ៊ំ ឱ្យ សំអាត ចូលខាងសិល្បៈទៅ ព្រោះវាចេ្រÃៈងពិរោះ ដោយមិនអាចហាមឃាត់កូនបានក៏បណេ្ដាយទៅតាមកូនចុះ។ ចូលដំបូងនៅត្រឹម សិល្បៈស្រុកទេ ក្រោយមកទៀតដឹងថា ឡើងទៅភូមិភាគបាត់រហូតមិនដែលមកលេងផ្ទះទេ។ នៅឆ្នាំ ១៩៧៥ សំអាត បានមកលេងផ្ទះម្ដងទៀត តែមិនបានជួបឪពុក ម្ដាយទេ ជួបត្រឹមប្អូនហើយបានផ្ដាំ ថា បើម៉ែនឹកកូនមើល រូបថតទៅ។ សំអាត បានប្រាប់ប្អូនស្រីថា បងទៅវិញអង្គការឱ្យទៅធ្វើការងារ នៅក្រុងកំពង់សោម តាំងពីនោះមកបាត់ខ្លួន រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប សំអាត ចូល បដិវត្ដនៅឆ្នាំ១៩៧៤ ជាអ្នកលេងសិល្បៈនៅស្រុកចម្ការលើ បន្ទាប់ទៀតឡើងទៅភូមិភាគ។ នៅឆ្នាំ ១៩៧៥ អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅកំពង់សោម ខាងផ្នែកពេទ្យនៅក្នុងក្រសួង ពាណិជ្ជកម្ម។ នៅឆ្នាំ១៩៧៦៧៧ នៅខាងដាំបាយឱ្យកម្មករក្រសួងពាណិជ្ជកម្ម។ ចំណែក ម្ដាយឈ្មោះ ប៊ៀង ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យនៅខាងសិប្បកម្មខាងកិនអង្ការដើម្បីបញ្ជូនទៅ ឱ្យខាង សហករណ៍តាមភូមិ ជំនាន់ខែ្មរក្រហមទោះបីធ្វើការនៅកនែ្លងអង្ការ ក៏របបហូបចុកមិនបានគ្រប់ គ្រាន់ដែរ មានខែបបរមានខែបាយ គ្រាន់រាងស្រួលជាងអ្នកដែលរស់នៅតាមសហករណ៍។ ជំនាន់ខែ្មរ ក្រហមមិនដែលឃើញយោធាខែ្មរក្រហមសម្លាប់មនុស្សទេ តែគ្រាន់ដឹងថា មានសម្លាប់និងចាប់មនុស្ស យកទៅដាក់នៅ កនែ្លងត្រពាំងគុកសម ហៅមន្ទីរសន្ដិសុខមិត្ដសៅ នៅជិតវត្ដជាពៃ្រសម្រាប់កប់សព។ នៅឆ្នាំ១៩៧៩ ទើបមានជីវិតរស់ឡើងវិញ រស់នៅជួបជុំគ្រួសារ ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមដឹងថា មានសម្លាប់មនុស្ស នៅមន្ទីរសន្ដិសុខមិត្ដ សៅ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា