Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0777
KCI0777
Name :
ឈ្មោះ :
លឿង យ៉ាន
Last Name :
នាមត្រកូល :
Loeung
First Name :
នាមខ្លួន :
Yan
Other Name :
ឈ្មោះផ្សេង :
Oeun, Nim Yan
អឿន, នឹម យ៉ាន
Status :
ស្ថានភាព :
Alive
នៅសេ់
CBIO ID :
លេខ CBIO :
I03716
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:49 years old
«បច្ចុប្បន្នអាយុ៤៩ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03020802, Kampong Cham, Chamkar Leu, Taprok, Rumch
០៣០២០៨០២, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំតាប្រុក ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
VOlunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ភ្នំពេញ។ នៅឆ្នាំ១៩៧៧ អង្គភាពកងពល៥០២ ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។ ភូមិភាគបស្ចឹម(៤០១) ខេត្ដកំពង់ឆ្នាំង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ប្រធានកងពលឈ្មោះ អឿន ឈ្មោះ ញ៉។
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ ទាវឈ្មោះ យ៉ាន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0777 20040121, Rumchek village, Ta Prok sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea. Notes: Loeung Yan is alive. Interviewed with Loeung Yan, the biography owner.
ខេស៊ីអាយ០៧៧៧ ២០០៤០១២១, ភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ លឿង យ៉ាន ហៅ អឿន អាយុ៤៩ឆ្នាំ ត្រូវ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
លឿង យ៉ាន ហៅ អឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ យ៉ាន មានឪពុកឈ្មោះ ម៉ែន លឿង ម្ដាយឈ្មោះ មុឺន យុង មានបងប្អូនបង្កើត៩នាក់ មានស្រុក កំណើតភូមិរំចេក ឃុំតាប្រុក ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ កាលពីតូចរៀន
បានត្រឹមថ្នាក់ទី១២ ឪចាស់ឱ កាលនោះមិនបានរៀនសូត្រអីទេ ពេលធំដឹងក្ដីចូលរៀនមិនបានមួយឆ្នាំផង ស្រាប់តែប្រទេស ជាកើតសង្គ្រាមនៅឆ្នាំ១៩៧០ មានគ្មានលោកគ្រូបង្រៀនទៀតទេ ពេលនោះជ្រួលច្របល់មានការ ឃោសនា មានចលនាតស៊ូថា ដើម្បីរំដោះជាតិ អ្នកដែលមានអាយុ១៦ឆ្នាំឡើងទៅនាំគ្នាចូលពៃ្រ ម៉ាគី ក្នុងមួយភូមិៗសេ្ទីរតែទាំងអស់ រស់នៅក្នុងភូមិភាគ ច្រើនអ្នកមានប្រពន្ធកូនហើយ។ នៅឆ្នាំ១៩៧២ បានស័គ្រចិត្ដ ចូលបដិវត្ដតាមរយៈឈ្មោះ ទាវ កាលនោះ ទើបតែមានអាយុ ១៧ឆ្នាំ ពេលចូលទៅធ្វើ ជាយោធាឪពុកម្ដាយមិនចង់ឱ្យទៅទេ។ ចូលដំបូងនៅត្រឹមឃុំតាប្រុក ហាត់ក្បួនយោធា ហាត់របៀប ដើរ លូន បាញ់ជាដើម គ្រូបង្រៀនឈ្មោះ សឿន។ នៅចុងឆ្នាំ១៩ ៧២ដើមឆ្នាំ១៩៧៣ អង្គការ បញ្ជូនឱ្យទៅធ្វើជាយោធា ស្រុកចម្ការលើ ប្រធានយោធាស្រុកឈ្មោះ ឡាន ឈ្មោហ គៀង មុនដំបូង ធ្វើជានិរសារត់សំបុត្រពីស្រុកទៅឃុំ ដើរគ្រប់ឃុំនៅ ក្នុងស្រុកចម្ការលើតែម្ដង។ យ៉ាន បានធ្វើជានិរសា ស្រុកបានតែ បួនខែទេ អង្គការបញ្ជូនចូលទៅសមរភូមិវាយជាមួយទាហាន លន់ នល់។ យ៉ាន បានដើរ វាយនៅក្នុងសមរភូមិជាច្រើនកនែ្លង ដូចជាខាងលិចខេត្ដកំពង់ចាម មានពៃ្រទទឹង នៅវរៈលេខ១៩ ប្រធានឈ្មោះ វែង ឈ្មោះ ឃួន ឈ្មោះ ផេង ប្រធានកងពលឈ្មោះ តា អឿន។ កាលនោះវាយ សំដៅទីក្រុងភ្នំពេញ វាយចូលដល់ ព្រែកក្ដាម ព្រែកតាទែន ព្រែកព្នៅ វាយចូលដល់សំណង់១០០ខ្នង វាយចូលដល់វត្ដទឹកល្អក់ រហូតបានទទួលជ័យជម្នះនៅថៃ្ងទី១៧ មេសាឆ្នាំ១៩៧៥ នៅម៉ោង៩ព្រឹក។ ពេលនោះប្រជាជននាំគ្នា ចេញបណ្ដើរៗហើយ មានអ្នកខ្លះមិនចង់ចាកចេញពីផ្ទះសំបែងទេ តែអង្គការ តម្រូវឱ្យចេញជាដាច់ខាត ដូចនេះគ្មានប្រជាជន ណាម្នាក់អាចរស់នៅបានទេ ក្រោយមកមានតែកម្មាភិ បាលខែ្មរ ក្រហម មានតែអតីតយោធាក្លាយជាកម្មករនៅតាមរោង ចក្រផេ្សងៗនៅក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះហើយ អង្គការបាត់ចាត់តាំង យោធាទាំងអស់ទៅកនែ្លង ផេ្សងគ្នា ខ្លះទៅការពារដែនគោក ខ្លះការពារព្រដែនទឹក ចំណែក យ៉ាន និងជាយោធាកងពល៣១០ ជាច្រើនរយនាក់ អង្គការចាត់តាំងឱ្យទៅធ្វើស្រែនៅកប់ស្រូវ ជីកទំនប់ប្រឡាយ ធ្វើស្រែដូចជាប្រជា ជនដែរ។ នៅឆ្នាំ១៩៧៦ ប្រធានកងពលឈ្មោះ អឿន ត្រូវបានអង្គការចាប់ខ្លួនយកទៅ ដាក់គុកទួល សែ្លង ដូចនេះយោធាដែលមានជាយុទ្ធជនគ្មានតួនាទី ត្រូវអង្គការបញ្ជូនទៅធ្វើព្រលានយន្ដហោះនៅខេត្ដ កំពង់ឆ្នាំង។ យោធានៅធ្វើការព្រលានយន្ដហោះមានមនុស្សរាប់ពាន់នាក់ មកពីកងពលផេ្សងៗគ្នា មក ដល់ព្រលានយន្ដហោះបានដឹងថា តារវៃ ជាប្រធានកងពលពិសេស៥០២ បន្ទាប់ពីស៊ូ ម៉េត។ នៅឆ្នាំ ១៩៧៧ យ៉ាន ត្រូវអង្គការបញ្ជូនទៅសមរភូមិខាងខេត្ដកំពង់ចាម នៅម្ដុំស្រុកសួង ត្រពាំងផ្លុងវាយជា មួយកងទ័ពវៀតណាម កាលនោះផ្លាស់ទៅជាកងពល២០៧ ប្រធាន ឈ្មោះ ញ៉ ឈ្មោះ វែង។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយយោធាខាងខែ្មរ ក្រហមរត់ចែកជើងគ្នា ខ្លះរត់សំដៅភូមិ កំណើតវិញ ខ្លះរត់ទៅ ជាយដែនថៃ តែយោធាខែ្មរក្រហមនៅឆ្នាំ១៩៧៩ ស្លាប់ចោល ណាស់ ខ្លះហែលទឹកឆ្លងទនេ្លអ្នកលឿនមិនរួចក៏ស្លាប់ទៅតាម ទឹកតែម្ដង។ យ៉ាន បានរត់សំដៅមករកផ្ទះបានជួប ម្ដាយនិង បងប្អូន តែឪពុកត្រូវខែ្មរក្រហមចាប់យកទៅសម្លាប់ចោល។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សនិងសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា