Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0778
KCI0778
Name :
ឈ្មោះ :
រស់ ឡាញ់
Last Name :
នាមត្រកូល :
Ros
First Name :
នាមខ្លួន :
Lanh
Other Name :
ឈ្មោះផ្សេង :
Lan
ឡន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02208
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:45 years old
«បច្ចុប្បន្នអាយុ៤៥ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03020802, Kampong Cham, Chamkar Leu, Ta Prok, Rumc
០៣០២០៨០២, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំតាប្រុក ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ប្រធានកងពលឈ្មោះ អឿន ឈ្មោះ វិន ឈ្មោះ បាវ។
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះធឿន ឈ្មោះ រ៉ុន ឈ្មោះ លាង ឈ្មោះ លីន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0778 20040121, Rumchek village, Ta Prok sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea. Notes: Ros Lanh is alive. Interviewed with Ros Lanh, the biography owner.
ខេស៊ីអាយ០៧៧៨ ២០០៤០១២១, ភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ រស់ ឡាញ់ ហៅ ឡន ភេទប្រុស អាយុ៤៥ឆ្នាំត្រូវ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
រស់ ឡាញ់ ហៅ ឡន ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឡាញ់ មានឪពុកឈ្មោះ រស់ ឡោ ម្ដាយឈ្មោះ អោ មានបងប្អូន បង្កើត៤នាក់ មានស្រុក កំណើតភូមិ រំចេក ឃុំតាប្រុក ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ឡាញ់ កាលពីតូចមិនបានរៀន សូត្រអីទេ ដោយ សារឪពុកម្ដាយមានជីវភាពក្រលំបាកនៅផ្ទះ ជួយធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ក្រោយមកមានចលនាឃោសនាឱ្យយុវជនយុវនារីចូលពៃ្រដើម្បីរំដោះជាតិដោយ មើលឃើញ ការជិះជាន់និងមើលឃើញពីការរងទុក្ខវេទនា ដោយសារតែមាន យន្ដហោះទម្លាក់គ្រាប់បែក ត្រូវផ្ទះប្រជាជនឱ្យធ្វើឱ្យមានការ ឈឺចាប់។ នៅឆ្នាំ១៩៧២ ឡាញ់ បានស័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហមដោយមិនមានការស្ទាក់សេ្ទីរក្នុងចិត្ដ រួមទាំងមិត្ដភក្ដិជា ច្រើននាក់ៀេត ដូចជាឈ្មោះ អ៊ីម ឈ្មោះ ធឿន ឈ្មោះ រ៉ុន និងឈ្មោះ សឿន។ ចូលដំបូងជាយោធាស្រុកចម្ការលើ បន្ទាប់មក ទៀត ឡើងទៅជាយោធាតំបន់ ឡើងវាយជាមួយទាហាន លន់ នល់។ ឡាញ់ និងជាយោធារាប់ពាន់នាក់បាន ឡើងវាយជាមួយ ទាហាន លន់ នល់ តាមផ្លូវព្រែកក្ដាមជាហូរហែរចូលដល់ភ្នំប្រសិទ្ធ រហូតវាយចូលដល់ ទីក្រុងភ្នំពេញនៅថៃ្ងទី១៧មេសា ឆ្នាំ១៩ ៧៥។ ពេលនោះប្រជាជនមិនអនុញ្ញាតិឱ្យរស់នៅទីក្រុងទៀត ទេ គឺអង្គការត្រូវជម្លៀសឱ្យទៅរស់នៅតាមទីជនបទ។ ឡាញ់ នៅក្នុងកងពល៣១០ ប្រធានកងពល ឈ្មោះ អឿន ប្រធាន វរសេនាធំឈ្មោះ យឿន តែក្រោយមកមានការផ្លាស់ផ្ដូរច្រើន មិនសូវចាំឈ្មោះ ទេ។ ក្រោយឆ្នាំ១៩៧៥ ឡាញ់ បានចូលជា យោធាមជ្ឈឹមការពារក្រុងនិងដើរសម្អាតទីក្រុងនៅម្ដុំផ្សារ ថ្មី ដោយខែ្មរក្រហមដឹងថា មានទាហាន លន់ នល់ លាក់ខ្លួននៅលើផ្ទះថ្ម ខាងយោធាខែ្មរក្រហមបាន បិទភ្លើង ផ្ដាច់ទឹកមិនឱ្យប្រើទើបទាហាន លន់ នល់ ទាំងនោះចុះមកពីលើផ្ទះ ត្រូវយោធាខែ្មរក្រហម ចាប់យកទៅបាត់មិនដឹងជាយកទៅសម្លាប់នៅទីណាទេ។ សភាពការណ៍ក្រោយមកទៀត ប្រធានកង ពលឈ្មោះ អឿន ត្រូវបានអង្គការចាប់ខ្លួនដាក់ឡានយកទៅបាត់ដោយសារមាន គំនិតសេរី ចង់ឱ្យមាន ទីផ្សារចង់ចាយលុយនិងមានគំនិតផ្ដួលរបប ប៉ុល ពត ក្រោយពេលចាប់ប្រធានកងពលឈ្មោះ អឿន និងមនុស្សមួយចំនួនផេ្សងទៀត អង្គការបានហៅយោធានៅក្នុង កងពលមកប្រជុំនិងចាក់កាសែត សមេ្លងឱ្យស្ដាប់ដើម្បីដឹងថា ឈ្មោះ អឿន មានផែនការក្បត់ លោក ប៉ុល ពត ពិតមែន។ ក្រោយ ពីមានព្រឹត្ដិការណ៍កើតឡើងយោធាខែ្មរក្រហមនៅក្នុងកងពល៣១០ដែលគ្មានតួនាទី ខ្លះត្រូវអង្គការ បញ្ជូនទៅលត់ដុំនៅព្រលាន យន្ដហោះខេត្ដកំពង់ឆ្នាំង។ ឡាញ់ អង្គការចាត់តាំងឱ្យទៅចឹញ្ចឹម ជ្រូកនៅក្នុង ក្រសួងពីឆ្នាំ១៩៧៦ដល់៧៧។ បន្ទាប់មកទៀត ឡាញ់ និងយោធាជាច្រើននាក់ផេ្សងទៀតដែល មានកងពល ផេ្សងគ្នានិងខុសភូមិភាគផេ្សងគ្នា ត្រូវអង្គការបញ្ជូនឱ្យទៅសមរ ភូមិមុខវាយជាមួយកងទ័ព វៀតណាមព្រំដែនខាងកើតមួយសារ ទៀតនៅឆ្នាំ១៩៧៧។ ឡាញ់ ឡានជិះរថយន្ដតាមផ្លូវជាតិលេខ៧ កាត់តាមស្រុកពៃ្រទទឹង រហូតដល់ស្រុកក្រែក ស្រុកមេម៉ត់ ខេត្ដកំពង់ចាម។ កាលនោះប្រធានកងពល ថ្មីឈ្មោះ តា វិន តា បាវ បានដឹកនាំយោធាខែ្មរក្រហមទាំងអស់ប្រយុទ្ធជាមួយ កងទ័ពវៀតណាម អស់រយៈពេល ជាងមួយឆ្នាំ ធ្វើឱ្យយោធារបួស និងស្លាប់ជាច្រើននាក់។ នៅឆ្នាំ១៩៧៩ ឡាញ់ បាន ជួបប្រជា ជនហើយបានសួរនាំប្រជាជនរកផ្លូវមកស្រុកកំណើតវិញ កាលនោះនៅកេ្មងប្រជាជនមានចិត្ដ អាណិតហើយបានប្រាប់ថា ក្មួយឯងនៅស្រុកកំណើតវិញទៅ កងទ័ពវៀតណាមបានចូល ដល់ទីក្រុង ភ្នំពេញហើយ។ ឡាញ់ បានរត់មករកស្រុកកំណើត និងជួបឧបស័គ្គជាច្រើនដូចជាត្រូវឆ្លងទឹកទនេ្លតូចធំ និងខ្លាចកង ទ័ពវៀតណាមសម្លាប់ផង ទំរាំមកដល់ស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៩ ដដែល ឡាញ់ បានរៀបអាពាហ៍ពិពាហ៍តាម ប្រពៃណីខែ្មរយើង ប្រពន្ធមានឈ្មោះ សេង ជា សព្វថៃ្ងមានកូន បួននាក់ ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមធ្លាប់ឃើញ យោធាចាប់កម្មាភិបាលខែ្មរក្រហម ដូច គ្នាដាក់ឡានយកទៅបាត់និងដឹងថា មានសម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា