Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0779
KCI0779
Name :
ឈ្មោះ :
សៅ គឿន
Last Name :
នាមត្រកូល :
Sao
First Name :
នាមខ្លួន :
Koeun
Other Name :
ឈ្មោះផ្សេង :
Koeur
គឿ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I02629
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
អាយុ២៣ឆ្នាំសម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03020802, Kampong Cham, Chamkar Leu, Ta Prok, Rumc
០៣០២០៨០២, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំតាប្រុក ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
29/09/1974
ថៃ្ងទី២៩ខែកពាាឆ្នាំ១៩៧៤
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងពល៣១០ អនុសេនាធំទី១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical woman at Angduong hospital
ពេទ្យ យោធានៅមន្ទីរពេទ្យអង្គឌួង
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0779 20040116, Rumchek village, Ta Prok sub-district, Chamkar Leu distrit, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Sao Koeun disappeared. Interviewed with Uon Pheap, younger sister.
ខេស៊ីអាយ០៧៧៩ ២០០៤០១១៦, ភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ សៅ គឿន ហៅ គឿ បាត់ខ្លួន។ ជួបសម្ភាសជាមួយឈ្មោះ អួន ភាព អាយុ៤០ឆ្នាំ ត្រូវជាប្អូន ស្រី។
Summary :
សេចក្ដីសង្ខេប :
សៅ គឿន ហៅ គឿ ភេទស្រី បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ អួន ភាព អាយុ៤០ឆ្នាំត្រូវជាស្រី។ គឿន មានឪពុកឈ្មោះ អួន សៅ ម្ដាយឈ្មោះ គៀម មានបងប្អូន បង្កើត៦នាក់ ស្រី៣ប្រុស ៣ មានស្រុកកំណើតភូមិរំចេក ឃុំតាប្រុក ស្រុកចម្ការលើ ខេត្ដកំពង់ ចាម។ គឿន កាលពីតូចមិនបានរៀនសូត្រអីទេ ពេលធំដឹងក្ដីជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ភាព មិនបានដឹងថា បងស្រីឈ្មោះ គឿន ចូលបដិវត្ដនៅឆ្នាំណាទេ តែបានដឹងថា ចូលមុនខែ្មរក្រហមទទួល ជ័យជម្នះនៅឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៥ បានដឹងថា គឿន បានធ្វើជាបុគ្គលិកពេទ្យ អង្គឌួងនៅ ភ្នំពេញ ដឹងដំណឹងនេះតាមរយៈឈ្មោះ យ៉ន និង ឈ្មោះ ហេង។ ចំណែកឈ្មោះ គឿន មិនបានមក លេងស្រុកកំណើតទេ
បាត់ដំណឹងរហូតដល់ពេលនេះ។ បើតាមប្រវត្ដិរូប គឿន បានចូល បដិវត្ដនៅឆ្នាំ ១៩៧៤ តាមរយៈឈ្មោះ ពិក ជាប្រធានភូមិ។ គឿន ជាកូនច្បងហើយមិនបានរៀនសូត្រទេ ពេល ចូលបដិវត្ដ មានចិត្ដស្រឡាញ់អង្គការមិនហ៊ានធ្វើឱ្យប៉ះពាល់ដល់មាគ៌ាបក្ស ខិតខំគោរពវិន័យអង្គការ។ ចំពោះឪពុកម្ដាយបងប្អូនគ្មានជាប់ ពាក់ព័ន្ធជាមួយពួកក្បត់ទេ មានចិត្ដសេ្មាះត្រង់បក្សជានិច្ច។ ចណែក ឈ្មោះ ភាព ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ បានចូលជា អង្គភាពកុមារហាត់រៀនចេ្រÃៈងខាងផ្នែក សិល្បៈ នៅខេត្ដកំពង់ ចាម។ ភាព បន្ទាប់មកទៀតក្រៅពីសិល្បៈ អង្គការចាត់តាំងឱ្យធ្វើការនៅក្រសួង ពាណិជ្ជកម្ម ប្រធានឈ្មោះ ម៉ោង ការងារនៅទីនោះអង្គការចាត់តាំងឱ្យធ្វើសំណង់ ដូចជាបូកជញ្ជាំង ផ្ទះ ថ្ម ច្រកស៊ីម៉ង្សតិ ដាក់ចូលក្នុងឃ្លាំងជាដើម។ នៅឆ្នាំ១៩៧៩ ភាព បានរត់មកស្រុកកំណើតវិញ ប្រកបរបរធ្វើស្រែចម្ការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា