Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0780
KCI0780
Name :
ឈ្មោះ :
ហ៊ាង
First Name :
នាមខ្លួន :
Heang
Other Name :
ឈ្មោះផ្សេង :
Ham
ហំ
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03151
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1954.
កើតនៅឆ្នាំ១៩៥៤
Home Village :
ភូមិកំណើត/ទីលំនៅ :
03020802, Kampong Cham, Chamkar Leu, Ta Prok, Rumc
០៣០២០៨០២, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំតាប្រុក ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ ស្រន ហៅ ខុន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0780 20040115, Rumchek village, Ta Prok sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Heang is alive and currently lives in Cananda. Interviewed with Kuy Han, younger brother.
ខេស៊ីអាយ០៧៨០ ២០០៤០១១៥, ភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ ហ៊ាង ហៅ ហំ នៅរស់ បច្ចុប្បន្នរស់នៅ ប្រទេសកាណាដា។ ជួបសម្ភាសជាមួយ គុយ ហាន អាយុ៤៧ឆ្នាំ ត្រូវជា ប្អូនប្រុស។
Summary :
សេចក្ដីសង្ខេប :
ហ៊ាង ហៅ ហំ ភេទប្រុស កើតឆ្នាំ១៩៥៤ នៅរស់ សព្វថៃ្ងរស់ នៅប្រទេស កាណាដា។ ជួបសំភាសជាមួយឈ្មោះ គុយ ហាន អាយុ៤៧ត្រូវជាប្អូនប្រុស។ ហ៊ាង មានឪពុក ឈ្មោះ គុយ ហ៊ីម ម្ដាយឈ្មោះ យឹម យុន មានបងប្អូន១០នាក់ ស្រី៥ប្រុស៥ មានស្រុកកំណើត នៅភូមិរំចេក ឃុំតាប្រុស ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ហ៊ាង កាលពីតូចមិនបានចូលរៀននៅតាម សាលាទេ តែបានរៀននៅវត្ដនៅបម្រើព្រះសង្ឃ។ នៅឆ្នាំ១៩ ៧០ ពេលស្រុកមានសង្គ្រាមរដ្ឋប្រហារ បានត្រឡប់រស់នៅ ជាមួយឪពុកម្ដាយវិញ ជួយធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧១
បានចូលបដិវត្ដ ដំបូងធ្វើជានិរសាឱ្យខាងឃុំបុសខ្នុរ បន្ទាប់មក ធ្វើជានិរសាឱ្យគណៈស្រុកចម្ការលើឱ្យឈ្មោះ តា ភំ រហូត ដល់ឆ្នាំ១៩៧៣។ បន្ទាប់មកទៀតអង្គការបញ្ជូនទៅសមរភូមិ មុខវាយជាមួយទាហាន លន់ នល់ ក្រោយមកទៀតទទួលដំណឹងថា ត្រូវរបួសដតៃែមិនធ្ងន់ធ្ងរទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ទទួល ជ័យជម្នះក៏មិនបានទទួលដណឹងអ្វីដែរ រហូតដល់ឆ្នាំ១៩៧៧ ឃើញត្រឡប់មកស្រុកកំណើតវិញ កាលនោះមានសំបុត្រស្នាម ត្រឹមត្រូវឱ្យប្រធានឃុំមើល ពេលនោះខាងឃុំឱ្យស្នាក់នៅនិងមានឱ្យរបប អាហារត្រឹមត្រូវ ហើយបានជួបជុំឪពុកម្ដាយបងប្អូន ហើយបានសម្រាកនៅផ្ទះបានចំនួនបីថៃ្ង។ ហ៊ាង បានប្រាប់ថា សព្វថៃ្ងធ្វើការនៅក្រសួងពាណិជ្ជកម្ម តែនៅខាងរកត្រីដើម្បីដោះ ស្រាយកម្មករនៅក្រសួង ហើយក៏មិនបាននិយាយ អីច្រើនដែរ។ ពេល ហ៊ាង ត្រឡប់នៅភ្នំពេញវិញ ប្អូនឈ្មោះ ហាន បានជូនបង ប្រុសត្រឡប់ទៅវិញ ដោយជិះរទេះគោដល់ស្រុកចម្ការលើ ទើបបងប្រុសឡើងជិះរថយន្ដ បន្ដទៅភ្នំពេញ តាំងពីនោះមក
បាត់ដំណឹងរហូតដល់ឆ្នាំ១៩៨៤ បានដឹងថា បងប្រុសឈ្មោះ ហ៊ាង មានជីវិតរស់នៅប្រទេសកាណាដា។ ចំណែក ហាន ក៏បានស្ម័គ្រ ចិត្ដចូលបដិវត្ដធ្វើជាយោធាខែ្មរក្រហម នៅឆ្នាំ១៩៧៤ ជាយោធាស្រុកចម្ការលើ បន្ទាប់មកទៀតជាយោធានៅតំបន់៤២ គណៈតំបន់ឈ្មោះ អឿន គណៈភូមិភាគឈ្មោះ កែ ពក។ ហាន ត្រូវអង្គការបញ្ជូនទៅសមរភូមិមុខវាយជាមួយ ទាហាន លន់ នល់ រហូតដល់បានទទួលជ័យជម្នះនៅឆ្នាំ១៩៧៥។ ពេលខែ្មរក្រហម ទទួលជ័យជម្នះ ហើយបានប្រហែលជាពីរខែអង្គការបញ្ជូនឱ្យស្រុក ចម្ការលើមានគ្នាជាង១០០នាក់ ជាយោធា ប៉ុនែ្ដអង្គ ការចាត់តាំងឱ្យធ្វើស្រែ លើកទំនប់ដូចជាប្រជាជននៅតាមកងចល័តដែរ បន្ទាប់មក ហាន បានធ្វើជា និរសាស្រុក ជាអ្នករត់សំបុត្រទៅ តាមសហករណ៍ តាមភូមិ ឃុំ។ នៅឆ្នាំ១៩៧៧ បងប្រុសរបស់ ហាន ធ្វើជាប្រធានឃុំតាប្រុក ត្រូវអង្គការចាប់យកទៅសម្លាប់ ចោលទាំងប្រពន្ធកូនទាំងអស់ ក្រោយ មកទៀតអង្គការស្រាវជ្រាវ ដឹងថា ហាន ធ្វើ្វជានិរសាស្រុកក៏ដកមកឱ្យធ្វើជាយុទ្ធជននៅតាម កងចល័ត ស្រុកវិញ។ នៅឆ្នាំ១៩៧៨ អង្គការបានឱ្យ ហាន រៀបការប្រពន្ធនៅតាមកងចល័ត រៀបការម្ដង ចំនួន៣០គូរ គ្រាន់តែធ្វើការបេ្ដជ្ញាជាមួយគ្នាចប់តែម្ដង គ្មានឪពុកម្ដាយដឹង ឮទេ។ នៅឆ្នាំ១៩៧៩ ហាន បានវិញមកស្រុកកំណើតវិញ រស់នៅជួបជុំប្រពន្ធកូនប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាចាប់មនុស្សយកទៅសម្លាប់ចោល មែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា