Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0782
KCI0782
Name :
ឈ្មោះ :
ទឹម រឿន
Last Name :
នាមត្រកូល :
Tim
First Name :
នាមខ្លួន :
Roeun
Other Name :
ឈ្មោះផ្សេង :
Van, Thim Saroeun
វ៉ាន, ទឹម សារឿន
Status :
ស្ថានភាព :
Alive
នៅសេ់
CBIO ID :
លេខ CBIO :
I03579
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:50 years old
«បច្ចុប្បន្នអាយុ៥០ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03020404, Kampong Cham, Chamkar Leu, Lvea, Kraleng
០៣០២០៤០៤, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំល្វា ភូមិក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
28/06/1971
ថៃ្ងទី២៨ ខែមិថុនា ឆ្នាំ១៩៧១
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២) ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ប្រធានវរសេនាធំ។
Superiors :
ថ្នាក់លើ :
ឈ្មោះ អឿន, ប្រធានកងពលខេល៣១០ឈ្មោះ យ៉ុន, ប្រធានវរៈ។
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ ហេង ឈ្មោះ វ៉ាន់។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0782 20040117, Kraleng Lich village, Lvea Leu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Tim Roeun is alive. Interviewed with Tim Roeun, the biography owner.
ខេស៊ីអាយ០៧៨២ ២០០៤០១១៧, ភូមិក្រឡែងលិច ឃុំល្វា លើ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ ទឹម រឿន ហៅ វ៉ាន អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ទឹម រឿន ហៅ វ៉ាន ភេទប្រុស អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រឿន មានឪពុកឈ្មោះ ទឹម ស៊ៀង ម្ដាយឈ្មោះ រ៉ិត មានបង ប្អូនបង្កើត៥នាក់ មានស្រុកកំណើតភូមិ ក្រឡែង ឃុំល្វាលើ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ រឿន កាលពីតូចមិនបានចូលរៀន សាលាចំណេះ ទូទៅទេ គឺរៀននៅសាលាវត្ដលោក។ នៅឆ្នាំ១៩ ៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ធ្វើឱ្យ ប្រជាជននិង ស្រទាប់យុវជនមិនពេញចិត្ដនិងរបប លន់ នល់ ធ្វើឱ្យយុវជន នៅក្នុងភូមិមួយចំនួននាំគ្នា ចូលពៃ្រតាមការអំពាវនាវរបស់សមេ្ដច សីហនុផ្សាយពីក្រុងប៉េកាំងប្រទេសចិនមក។ រឿន បានស្ម័គ្រ ចិត្ដចូលបដិវត្ដនៅថៃ្ងទី២៨ខែមិថុនា ឆ្នាំ១៩៧១ តាមរយៈឈ្មោះ ផន។ ចូលដំបូងជាយោធាស្រុក ចម្ការលើ កាលនោះមិនទាន់មាន កងពលទេ មានត្រឹមប្រធានវរសេនាតូច វរសេនាធំ មានវរសេនាតូច ៣១៤មានវរៈ៧១៤ ប្រធានមានឈ្មោះ ឈិន ឈ្មោះ សួង ជាអ្នកដឹកនាំយោធាខែ្មរក្រហមវាយជា មួយទាហាន យួនធៀវគីសហការជាមួយទាហាន លន់ នល់ ខាងខែ្មរក្រហម ក៏មានទាហានយួនខាងជើង សហការជាមួយយោធាខែ្មរក្រហម ដែរ។ សង្គ្រាមរវាងយោធាខែ្មរក្រហមពីមួយថៃ្ងទៅមួយថៃ្ងកាន់ តែ មានបេ្រÃៈបជាងទាហាន លន់ នល់ ជានិច្ច។ រឿង ចូលសមរភូមិ វាយជាមួយទាហានធៀវគីនិងទាហាន លន់ នល់ នៅបុសខ្នុរ ស្រុកចម្ការលើ។ នៅឆ្នាំ១៩៧៣ កម្លាំងខែ្មរក្រហមលែងត្រូវការ កម្លាំងខាង វៀតណាមខាងជើងទៀតហើយគឺបញ្ជូនទៅប្រទេស វៀតណាមវិញ។ ក្រោយមក ឈ្មោះ ឈិន និង សួង បានឡើង ជាប្រធានកងពលដឹកនាំកម្លាំងវាយសំដៅទីក្រុងភ្នំពេញ។ ពេលធ្វើសង្គ្រាមមុនឆ្នាំ១៩ ៧៥ រឿន មានឋានៈជាប្រធាន វរសេនាធំដឹកនាំយោធា១០០០នាក់ ឡើងវាយសំដៅទីក្រុង ភ្នំពេញ កាត់តាមព្រែកព្នៅចេះតែវាយសម្រុកចូលដល់ទីក្រុង នៅឆ្នាំ១៩៧៥ ប្រជាជនត្រូវបានថ្នាក់លើដាក់ បញ្ជាឱ្យប្រជា ជនមួយរយៈសិនដើម្បីរៀបចំប្រទេសជាតិឡើងវិញ។ នៅឆ្នាំ១៩៧៥ រឿន បានចូល ទៅក្នុងកងពល៣១០ ប្រធានកងពលឈ្មោះ អឿន។ នៅក្នុងឆ្នាំ១៩៧៥ ប្រធានកងពលទាំងអស់និង យោធាខែ្មរក្រហមតូចធំបានចូល រួមមហាសន្ដិបាទបក្សនៅស្ដាតអូរឡាំពិច គណៈប្រតិភូឃើញ មានវត្ដ នៅទីនោះនៅចាំបានថា មានលោក ខៀវ សំផន លោក ហ៊ូ យន់ និងកម្មាភិបាលមួយចំនួនទៀត តែ មិនបានឃើញលោក ប៉ុល ពត ទេ។ មហាសន្ដិបាទ លោក ខៀវ សំផន បានលើកឡើង ពីគោល នយោបាយបក្សដែលបានរំដោះជាតិ សូមឱ្យបងប្អូន កសាងសេដ្ឋកិច្ចនិងការពារជាតិទឹកដី។ នៅឆ្នាំ១៩ ៧៦ រឿន បានទទួលឋានៈជាប្រធានភស្ដភាវរៈ៣១៤ ចាំបើកអង្ការឬត្រីសាច់ឱ្យគ្រប់អង្គភាពដែល ឡើងមកយកសំភារៈទាំងនេះ។ នៅឆ្នាំ១៩ ៧៧ ប្រធានកងពលឈ្មោះ អឿន ត្រូវបានចាប់ខ្លួននិង កម្មាភិបាល មួយចំនួនទៀតត្រូវចាប់ខ្លួនយកទៅដាក់គុកទួលសែ្លង។ រឿន ក៏ត្រូវអង្គការបពោ្ឆាតឱ្យទៅ រៀនសូត្រកាលនោះមានគ្នាប្រហែល ជា ៣០នាក់ បានឡើងរថយន្ដជិះទៅដល់ខាងជើងវត្ដភ្នំ គេប្រាប់ ថា ឱ្យដើរចូលបន្ទប់ផេ្សងគ្នា ពេលនោះ រឿន បានចូលដល់ក្នុង បន្ទប់ស្រាប់តែយោធាខែ្មរក្រហមនៅទីនោះ ភ្ជុងហើយ ចាប់ខ្លួនចងដរៃុំមុខជិតមើលអ្វីក៏គ្មានដឹងដែរ ពេលនោះគិតថាខ្លួន មានតែផ្លូវស្លាប់ប៉ុណេ្ណាះ តែ សំណាងល្អ បានជួបមិត្ដភក្ដិឈ្មោះ វ៉ាន់ ជាអ្នកយាមកនែ្លងចាប់ចងនៅពេលយប់បានជួយស្រាយ ចំណងចេញហើយបានប្រាប់ឱ្យឈ្មោះ រឿន រត់ចេញ ព្រោះបើ នៅទីនេះមានតែផ្លូវស្លាប់មិនខាន ពេលនោះ វ៉ាន់ បានជូនត្រឹម ព្រែកពៅ្នទុកឱ្យ រឿង ដោះស្រាយតាមផ្លូវបន្ដទៀតដោយខ្លួនឯង រឿង បានដើរពេលយប់តាមពៃ្រជិតៗផ្លូវជាតិរហូតដល់ភូមិ តាំងគោក ខាងស្រុកបារាណ៍ត្រូវបានយោធាខែ្មរ ក្រហមចាប់បានយកទៅដាក់វត្ដតាំងគោកពេលនោះឃើញអ្នកទោសជា ច្រើននៅទីនោះ។ ពេលនោះ យោធាខែ្មរក្រហមសួរ ថា មិត្ដឯងមកពីណាទៅណា? ពេលនោះ រឿន មិនបានប្រាប់ថា ជាយោធា នៅក្នុងកងពលណាទេ ប្រាប់ថា ខ្ញុំនៅសហករណ៍មក រកត្រីប្រហុកនៅព្រែកក្ដាម ដល់ហើយនឹកផ្ទះពេក ខ្ញុំសុំប្រធាន មកលេងផ្ទះ ហើយយោធានៅទីនោះសួរថា យ៉ាងម៉េចមិនធ្វើ សំបុត្រ រឿន ប្រាប់ថា ខ្ញុំទៅផ្ទះដោះស្រាយខ្លួនឯង ពេលនោះ យោធាដូចជាជឿទៅលើ រឿន ដែរ តែមិនទាន់លែងភ្លាមទេ ទុករយៈពេលមួយខែ បានបញ្ជូនទៅស្រុកចម្ការលើវិញ។ នៅពេលបានមកដល់ស្រុកសំណាងល្អ មាន ស្គាល់អ្នកតស៊ូជាមួយ គ្នាសម័យចលនារំដោះជាតិហើយនៅទីនោះលត់ដំបានមួយ រយៈត្រូវអង្គការបញ្ជូន មកសហករណ៍នៅក្នុងភូមិហើយចូលធ្វើ ការនៅតាមកងចល័តរហូតដល់ឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមចូលមកដល់បានរស់រានមានជីវិតឡើងវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមដឹងថា មានចាប់មនុស្សយកទៅសម្លាប់ចោលនិង ធ្វើទារុណកម្ម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា