PROMOTING ACCOUNTABILITY
Khuon Suy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0783
KCI0783
|
|
Name :
ឈ្មោះ :
|
ឃួន ស៊ុយ
|
|
Last Name :
នាមត្រកូល :
|
Khuon
|
|
First Name :
នាមខ្លួន :
|
Suy
|
|
Other Name :
ឈ្មោះផ្សេង :
|
Sim
ស៊ីម
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I03465, I05109
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
He was born in 1942.
កើតនៅឆ្នាំ១៩៤២
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03020405, Kampong Cham, Chamkar Leu, Lvea Leu, Lve
០៣០២០៤០៥, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំល្វាលើ ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
6/08/1970
ថៃ្ងទី៦ ខែកក្កាដា ឆ្នាំ១៩៧០
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0783 20040117, Lvea Cheung village, Lvea Leu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Khuon Suy disappeared. Interviewed with Khit Vien, wife.
ខេស៊ីអាយ០៧៨៣ ២០០៤០១១៧, ភូមិល្វាជើង ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ ឃួន ស៊ុយហៅ ស៊ីម បាត់ខ្លួន ជួប សម្ភាសជាមួយ ឃិត វៀន អាយុ៦០ឆ្នាំត្រូវជាប្រពន្ធ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឃួន ស៊ុយ ហៅ ស៊ីម ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយ ឈ្មោះ ឃិន វៀន អាយុ៦០ឆ្នាំត្រូវជាប្រពន្ធ។ ស៊ុយ មានឪពុក ឈ្មោះ ឱម ម្ដាយឈ្មោះ សួន មានបងប្អូន បង្កើត៥នាក់ មានស្រុកកំណើតភូមិល្វាជើង ឃុំល្វាលើ ស្រុកចម្ការលើ ខេត្ដ កំពង់ចាម។ វៀន មិន ដឹងថា ប្ដីរបស់គាត់រៀនសូត្របានត្រឹម ណាទេ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ ក្រោយ មកបានរៀបគ្រួសារមានកូនចំនួនពីរនាក់ ស្របពេលស្រុកមាន សង្គ្រាមរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ មានចលនាចូលពៃ្រម៉ាគី ប្ដីឈ្មោះ ស៊ុយ មានរឿងបន្ដិចបន្ដួចជាមួយប្រពន្ធនិងបានចុះចោល ផ្ទះ ក្រោយមកបាមដឹងថា បានចូលធ្វើជាយោធាខែ្មរក្រហម តែ មិនបានចាំឆ្នាំខែទេ។ ក្រោយមក ទៀតដឹងថា ធ្វើយោធាខែ្មរក្រហម នៅភ្នំពេញ ហើយឮថាមានប្រពន្ធថ្មីទៀត។ វៀន មិនបានជួប មុខប្ដី ទេ បាត់ដំណឹងរហូត ព្រោះឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ទទួលជ័យជម្នះក៏មិនបានត្រឡប់មកលេង ប្រពន្ធកូនដែលបាត់ដំណឹង រហូតដល់ពេលនេះ។ បើតាមប្រវត្ដិរូប ស៊ុយ រៀនបានត្រឹម ថ្នាក់ទី១២ចាស់ ព្រោះឪពុកម្ដាយស្លាប់ចោលដោយសារមានជំងឺ ក្រុមគ្រួសារមានជីវភាពក្រលំបាក។ នៅថៃ្ងទី៦ខែ កក្ដដាឆ្នាំ១៩ ៧០ បានស្ម័គ្រចិត្ដចូលបដិវត្ដតាមរយៈឈ្មោះ ណូ បានអប់រំឱ្យ មានការឈឺចាប់ពួកវណ្ណៈ ជិះជាន់ និងពួកចក្រព័ត សក្ដិភូមិ នាយទុន។ នៅឆ្នាំ១៩៧២ បានឡើងជាយុវកក ក្រោយមកទៀត ស៊ុយ បានតម្លើងជាលេខាវរសេនាតូច១២៤ ដោយពិនិត្យឃើញ មានលក្ខណៈសម្បត្ដិល្អ។ នៅឆ្នាំ១៩ ៧៥ ស៊ុយ ជាយោធា នៅក្នុងកងពល៣១០ វរសេនាធំ១២ វរសេនាតូច១២៤។ ចំណែក វៀន ត្រូវជាប្រពន្ធ ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់ ឆ្នាំ១៩៧៩ អង្គការមិនបានជម្លៀសទៅកនែ្លងផេ្សង ទេ គឺរស់នៅក្នុងភូមិល្វា រស់នៅតាមសហករណ៍ធម្មតា។ វៀន និងកូនមិនបានរស់នៅជួបជុំគ្នាទេ កេ្មងៗអង្គការដាក់នៅតាម អង្គភាពកុមារដើររើសអាចម៌គោយកទៅធ្វើជីដាក់ស្រែ ចាស់ៗទៅធ្វើការ តាមកងចល័តដកស្ទូង លើកទំនប់ប្រឡាយ របបអាហារមិនសូវបានគ្រប់គ្រាន់ទេ ភាគច្រើនហូបតែ បបរ ការងារធ្ងន់ កាលនោះមានប្រជាជនថ្មីចូលមករស់នៅ ក្នុងភូមិនេះ ដែរ កាលជំនាន់ខែ្មរក្រហមបាន ដឹងថា យោធាខែ្មរក្រហមបានចាប់ ប្រជាជនមួយចំនួនយកទៅសម្លាប់ចោល ដូចជាយកទៅមន្ទីរ សន្ដិសុខ ចម្ការតាប៉ុម។ នៅឆ្នាំ១៩៧៩ វៀន បានរស់រានមាន ជីវិត សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅដាក់មន្ទីរសន្ដិសុខ និងយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”