PROMOTING ACCOUNTABILITY
Vin Van
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0787
KCI0787
|
|
ឈ្មោះ :
|
វិន វ៉ាន
|
|
Last Name :
|
Vin
|
|
First Name :
|
Van
|
|
Other Name :
ឈ្មោះផ្សេង :
|
Han
ហាន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខួ្លន
|
|
CBIO ID :
|
I05122
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
He was born in 1956.
កើតនៅឆ្នាំ១៩៥៦
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03020304, Kampong Cham, Chamkar Leu, Choryo, Trape
០៣០២០៣០៤, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំជយោ ភូមិត្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
7/08/1973
ថៃ្ងទី៧ខែកក្កាដាឆ្នាំ១៩៧៣
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ វរសេនាធំ១២ វរសេនាតូច១២៤ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0787 20040117, Trapeang Russy village, Choryo sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany and Sarin Vireak. Notes: Vin Van disappeared. Interviewed with Vin Voeun, older sister.
ខេស៊ីអាយ០៧៨៧ ២០០៤០១១៧, ភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី និង សារិន វីរៈ។ កំណត់សំគាល់ៈ វិន វ៉ាន ហៅ ហាន
បាត់ខ្លួន។ ជួបសម្ភាសជាមួយ វិន វឿន អាយុ៤៩ឆ្នាំ ត្រូវជាបងស្រី។ |
|
សេចក្ដីសង្ខេប :
|
វិន វ៉ាន ហៅ ហាន ភេទប្រុស បាត់ខ្លួន កើតឆ្នាំ១៩៥៦ ជួបសំភាសជាមួយ ឈ្មោះ វិន វឿន អាយុ៤៩ឆ្នាំត្រូវជាបង ស្រី។ វ៉ាន មាន មានបងប្អូនបង្កើត៩នាក់ស្រី៤ប្រុស ៥ មានស្រុកកំណើតភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ វ៉ាន កាលពីតូច មិនបានចូលសាលារៀនទេ ពេលធំដឹងក្ដីជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស័គ្រចិត្ដ ចូលជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ ជុន ឈ្មោះ ស៊ីម។ ពេល ប្អូនឈ្មោះ វ៉ាន ចូលបដិវត្ដមិន ដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមបានទទួលជ័យជម្នះ ទើបឃើញត្រឡប់មកស្រុក កំណើតវិញ ហើយបានប្រាប់ថា រាល់ថៃ្ងធ្វើជាយោធានៅ ភ្នំពេញ។ វ៉ាន ពេលមកបានទៅលេងមិត្ដភក្ដិនិងសម្រាកបានតែ មួយយប់ទេ ពេលត្រឡប់ទៅភ្នំពេញវិញបាត់ខ្លួន រហូត មិនដឹងថា រស់នៅណាឬមួយក៏ស្លាប់ទេ។ បើតាមប្រវត្ដិរូប វ៉ាន ជាយោធា នៅកងពល៣១០ នៅឆ្នាំ ១៩៧៦ វ៉ាន មានឋានៈជាប្រធាន ភ័ស្ដភាកងតូច ដោយសារ វ៉ាន ជាមនុស្សស្ដាតស្អំក្នុងចលនា បដិវត្ដកន្លងមក ឈ្មោះ មុត មានឋានៈជាប្រធានវរសេនាធំបានឯកភាពនិងឈ្មោះ ផេង ជាគណៈ វរសេនាធំបានឯកភាព ព្រោះ វ៉ាន មានជំហរសតិអារម្មណ៍ រឹងប៉ឹង ដោយឆ្លងកាត់សង្គ្រាម៥ឆ្នាំ ដាច់ខាតចំពោះខ្មាំងមិនសារភាព សេ្មាះត្រង់បដិវត្ដសង្គមនិយម។ ចំណែកឈ្មោះ វឿន ត្រូវជាបង ស្រី ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩ ៧៥ដល់៧៩ អង្គការឱ្យធ្វើការងារដកស្ទូងនិងលើកទំនប់១មករា ការ ងារនៅទីនោះលំបាកវេទនា ហូបបបរលាយផែ្លចេក លាយ ដំឡូង សម្លដើមចេកលាយប្រហុកច្របូក ប្របល់គ្នា ពេលពេលការ រែកដីមានអ្នកខ្លះឈឺទៅមិនរួចត្រូវប្រធានក្រុមស្ដីឱ្យថា យើង ឈឺពុត មានអ្នក ខ្លះពេលរែកដីឡើងលើទំនប់ដួលត្រូវប្រធានក្រុម វាយនិងដង្រែកត្រូវក្បាលឈាមហើយដើរទៅរកពេទ្យ ដោយ ខ្លួនឯង។ វឿន កាលនោះមានជំងឺរហូតដល់ជ្រុះសក់ តែមិនត្រូវបានប្រធានក្រុមធ្វើទារុណកម្ម ទេ ប៉ុនែ្ដធ្វើការងារលំបាកដូចគ្នា មិនថាអ្នកចាស់មិនថាអ្នកថ្មី តែអ្នក១៧មេសា ទោះបីយ៉ាងណា ធ្វើការ មិនសូវស៊ូបានដូចអ្នកមូលដ្ឋានចាស់ ព្រោះគ្នាមិនធ្លាប់ធ្វើ ការបែបនេះពីមុនមក។ កាលនោះមានមនុស្ស មួយចំនួនបាត់ខ្លួន តែមិនថា អង្គការដកយកទៅខាងណាទេ។ នៅឆ្នាំ១៩៧៩ វឿន បានត្រឡប់មក រស់នៅជួបជុំសាច់ញាតិវិញ តែមានបាត់បងប្អូន ខ្លះដែលបានចូលចលនាបដិវត្ដខែ្មរក្រហម។
|
|
សកម្មភាពដែលបានឃើញ :
|
ជំនាន់ខែ្មរក្រហមដឹងថាមានមនុស្សបាត់ខ្លួននិងបានឃើញប្រធាន ក្រុមវាយទៅលើយុវនារីម្នាក់ឱ្យឈាមក្បាលពេលកំពង់ធ
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”