PROMOTING ACCOUNTABILITY
Ut At
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0789
|
|
Name :
ឈ្មោះ :
|
អ៊ុត អាត
|
|
Last Name :
នាមត្រកូល :
|
Ut
|
|
First Name :
នាមខ្លួន :
|
At
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I07707
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
He was born in 1956.
កើតនៅឆ្នាំ១៩៥៦
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03020304, Kampong Cham, Chamkar Leu, Choryo, Trape
០៣០២០៣០៤, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំជយោ ភូមិត្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Voluteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យោធា នយោបាយកងធំ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Dul.
ឈ្មោះ ឌុល។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0789 20040117, Trapeang Russy village, Choryo sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Ut At disappeared. Interviewed with Ut Mao, younger brother.
ខេស៊ីអាយ០៧៨៩ ២០០៤០១១៧, ភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ អ៊ុត អាត បាត់ខ្លួន។ ជួបសម្ភាសជា មួយ អ៊ុត ម៉ៅ អាយុ៤១ឆ្នាំត្រូវជាប្អូនប្រុស។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ុត អាត ហៅ អាត ភេទប្រុស កើតឆ្នាំ១៩៥៦ បាត់ខ្លួន ជួបសំភាសជា មួយឈ្មោះ អ៊ុត ម៉ៅ អាយុ៤១ឆ្នាំត្រូវជាប្អូន ប្រុស។ អាត មានឪពុកឈ្មោះ ស្ងួន ម្ដាយឈ្មោះ គង់ មានបងប្អូន បង្កើត ៩នាក់ ស្រី២ប្រុស៧ មានស្រុកកំណើតភូមិត្រពាំងឫស្សី ឃុំជយោ ស្រុក ចម្ការលើ ខេត្ដកំពង់ចាម។ អាត កាលពីតូចរៀន នៅសាលាបឋមសិក្សាត្រពាំងឫស្សីត្រឹមថ្នាក់ទី១២ ឪចាស់ឱ។ ឈប់រៀនមកជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣
បានស័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហមតាមរយៈ ឈ្មោះ ម៉ូត ចូលពៃ្រម៉ាគីកាលនោះគេហៅថា កងទ័ពរណសិរ្ស។ ជំនាន់ នោះនៅក្នុងភូមិមានយោធាខែ្មរក្រហមចេញចូលផងនិងមានទាហាន លន់ នល់ ចេញចូលផង ពេលជួប គ្នាវាយគ្នាតែម្ដង តែទាហាន លន់ នល់ មិនសូវចូលមកទេ នៅតែកនែ្លងទីប្រជុំជនធំៗ។ អាត ពេល ចេញពីផ្ទះធ្លាប់មកលេងផ្ទះម្ដងក្នុងពេលប្រទេសជាតិមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ទទួលជ័យជម្នះ ឃើញត្រឡប់មក លេងផ្ទះម្ដងទៀត ពេលនោះឃើញ អាត មានរបួសត្រូវត្រង់ប្រអប់ មានបាក់ធេ្មញមិនទាន់ជាត្រឹមត្រូវផង ពេលមកដល់ផ្ទះមិនបាន សម្រាកមួយយប់ទេ គឺប្រញាប់ទៅអង្គ ភាពវិញ ព្រោះខ្លាចអង្គការ សួររក តាំងពីចេញទៅវិញបាត់ដំណឹងរហូតដល់ពេលនេះ។ បើតាមប្រវត្ដិ រូប អាត ចូលបដិវត្ដនៅឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩ ៧៤ បានចូលជាយុវកក ក្រោយមកទៀតមានឋានៈ ជាប្រធាន នយោបាយកងធំ។ ចំណែកឈ្មោះ ម៉ៅ ជំនាន់ខែ្មរក្រហមពី ឆ្នាំ១៩៧៥ដល់៧៩ ជាកុមារ តូចបានចូលរៀននិងដើររើស អាចម៌គោយកទៅធ្វើជីដាក់ស្រែ ជួនកាលដើរកាប់ដើម កន្រ្ទាងខែត្រយក មកធ្វើជាជីលាយជាមួយអាចម៌គោ។ ម៉ៅ រស់នៅក្នុងអង្គភាពកុមារនិងធ្លាប់រត់មកលេងផ្ទះដើម្បីជួប ឪពុកម្ដាយ ព្រោះកនែ្លងការងារមិនឆ្ងាយពីផ្ទះប៉ុន្មានទេ នៅក្នុងរបបខែ្មរក្រហមការហូបចុកមិនបានគ្រប់ គ្រាន់ទេ និងធ្លាប់ឃើញកងឈ្លបចាប់ប្រជាជនយកទៅសម្លាប់ចោលនៅ ពៃ្រកៅស៊ូ មិនបានឃើញ សម្លាប់ផ្ទាល់ភ្នែកទេ ឃើញចាប់និង ដឹងកនែ្លងសម្លាប់ បងប្អូនខែ្មរឥស្លាមនិងប្រជាជនថ្មីដែលជម្លៀស មកពីភ្នំពេញ ត្រូវខែ្មរក្រហមដឹកយកទៅទាំងឡានថា ឱ្យទៅរស់ នៅភូមិថ្មីតាមពិតយកទៅសម្លាប់នៅ តំបន់៤១ ហៅថា មន្ទីរសន្ដិសុខ តា ប៉ុម។ ឪពុក របស់ ម៉ៅ ជាប្រធានសន្ដិសុខ ជំនាន់ខែ្មរ ក្រហមដល់ឆ្នាំ១៩៧៩ ឪពុករបស់ ម៉ៅ ត្រូវប្រជាជន សម្លាប់ចោលវិញ ម៉ៅ គិតថា ប្រហែលជា មានបងប្អូនរបស់គេ ត្រូវស្លាប់បានជាប្រជាជនទាំងនោះមកសម្លាប់ឪពុក ចំពោះ ម៉ៅ នៅកេ្មងជំនាន់ នោះមិនសូវដឹងរឿងទេ។ នៅឆ្នាំ១៩៧៩ ម៉ៅ បានរស់នៅជាមួយម្ដាយនិងបងប្អូន ទោះបីឪពុកជា ប្រធានសន្ដិ សុខជំនាន់ខែ្មរក្រហមក៏មិនអាចជួយកូនឱ្យរស់បានដែរ មានសាច់ ញាតិស្លាប់នៅក្នុងជំនាន់ខែ្មរ ក្រហមដូចតែគ្នា។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញយោធាខែ្មរក្រហមហៅប្រជាជនថ្មីនិងខែ្មរឥស្លាប់យក ទៅមន្ទីរសន្ដិសុខចម្ការ តា ប៉ុម។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”