Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0792
Name :
ឈ្មោះ :
សុំ ធួក
Last Name :
នាមត្រកូល :
Som
First Name :
នាមខ្លួន :
Thuok
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K05679
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Born in the year of the Goat]
«កើតឆ្នាំមមែ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03151203, Kampong Cham, Stung Trang, Saupheas, Sra
០៣១៥១២០៣, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំសូភាស ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0792 20040122, Srap village, Saupheas sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Som Thuok disappeared. Interviewed with Som Kimsan, older brother. He said that the Khmer Rouge accussed Thuok that he was Khmer Sa since pre 1975.
ខេស៊ីអាយ០៧៩២ ២០០៤០១២២, ភូមិស្រប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ សុំ ធួក បាត់ខ្លួន។ ជួបសម្ភាសជាមួយ សំ គឹមស៊ាន អាយុ៥២ឆ្នាំ ត្រូវជាបងប្រុស។
Summary :
សេចក្ដីសង្ខេប :
សំ ធួក ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ សំ គឹមសាន អាយុ៥២ឆ្នាំ ត្រូវជាបងប្រុស។ ធួក មានឪពុកឈ្មោះ សំ ផ្លាស ម្ដាយឈ្មោះ លឿង ស៊ន មានបងប្អូនបង្កើត ៥នាក់ស្រី១ប្រុស៤ មានស្រុកកំណើតភូមិស្រប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ធួក កាលពីតូចរៀននៅសាលាបឋមសិក្សា សូភាសត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែ ចម្ការ ឪពុកម្ដាយណាមួយប្រទេសជាតិកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ផង។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រ ចិត្ដចូលធ្វើជា យោធាខែ្មរក្រហមតាមការអំពាវនាវរបស់សមេ្ដចសីហនុ។ ចូលដំបូងទៅដល់ខេត្ដកំពង់ ចាម កាលនោះកងវរសេនាតូច០៩ មេបញ្ជាការឈ្មោះ វែង កាលហ្នឹងគេហៅទ័ពប្រជាជាតិវាយជា មួយទាហាន លន់ នល់ រហូតទទួលជ័យជម្នះនៅឆ្នាំ១៩៧៥។ ពេលដែលខែ្មរក្រហមទទួលជ័យជម្នះ ហើយស្រាប់តែបាត់ដំណឹង ប្អូនមិនឃើញត្រឡប់មកលេងស្រុកកំណើត ដូចអ្នកខ្លះពេល សង្គ្រាមឈ្នះនៅ ឆ្នាំ១៩៧៥ បានមកលេងឪពុកម្ដាយ។ ធួក មិនឃើញមកលេង ស្រាប់តែបានទទួលដំណឹងថា ត្រូវ អងការ ចាប់ខ្លួនដោយចោទថា បានចូលសេអ៊ីអា ជាខែ្មរសអីយ៉ាងណាទេ មានពាក្យចចាមរ៉ាមថា ឈ្មោះ សៀង ប្រធានសន្ដិសុខទៅ ចាប់ឈ្មោះ ធួក នៅខេត្ដកំពង់ធំហើយយកទៅវ៉ៃចោល តាំងពីហ្នឹង មកបាត់ខ្លួនរហូតដល់សព្វថៃ្ង។ បើតាមប្រវត្ដិរូប ធួក ត្រូវអង្គការចាប់ខ្លួនពីបទបានចូលជាសេអ៊ីអា តាំងពីឆ្នាំ១៩៧២ មកមេ្លះ ចូលតាមរយៈឈ្មោះ ព្រួញ ដូចនេះ ធួក ត្រូវអង្គការចាប់ មកដាក់គុកនៅ ទួលសែ្លងនៅឆ្នាំ១៩៧៧។ ចំណែកឈ្មោះ គឹមសាន ត្រូវជាបងប្រុស សម័យខែ្មរក្រហមអង្គការចាត់ តាំងឱ្យធ្វើការនៅតាមកងចល័តនៅក្នុងភូមិធ្វើស្រែចម្ការនិងលើកទំនប់ជីកប្រឡាយតាមតែអង្គការចាត់ តាំង គឹមសាន មិនបានរស់នៅ ជួបប្រពន្ធកូនទេ ជួនណាមួយខែសុំអង្គការមកលេងផ្ទះម្ដង។ នៅក្នុងឆ្នាំ ១៩៧៧ ប្រជាជនមូលដ្ឋាននិងប្រជាជន១៧មេសា ធ្វើការងារធ្ងន់ហើយហូបចុកមិនបានគ្រប់គ្រាន់ ហូបតែបបរលំបាកវេទនា ហើយនៅអង្គការបោកបពោ្ឆាតថា ឱ្យទៅរស់ នៅសហករណ៍ថ្មី ជាពិសេស ប្រជាជននិងខែ្មរឥស្លាម តាមពិត ទៅអ្នកដែលទៅសហករណ៍ថ្មីឬភូមិថ្មីពិតជាខែ្មរក្រហមយកទៅសម្លាប់ ចោលនៅម្ដុំជើងតាព្រហ្ម។ នៅក្នុងឆ្នាំ១៩៧៧ ដដែល គឹមសាន អង្គការចាត់តាំងឱ្យទៅនេសាទត្រីនៅ ទនេ្លស្រុកស្ទឹង ត្រង់ ពេលល្ងាចត្រឡប់មកវិញបានឃើញឡានក្លុបដឹកមនុស្ស ប្រហែលជា៣០នាក់នៅម្ដុំ ពៃ្រកៅស៊ូហៅពៃ្រកក់ឃើញយោធា ខែ្មរក្រហមចាប់មនុស្សដោតខ្សែយកទៅដាក់លើឡាន តែមិនបាន ដឹងយកទៅខាងណាទៀតទេ។ នៅឆ្នាំ១៩៧៩ គឹមសាន បានរស់ រានមានជីវិត ជួបជុំប្រពន្ធកូនឡើង វិញប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានសម្លាប់មនុស្សនិងធ្លាប់ឃើញយោធា ខែ្មរក្រហមចងមនុស្សដោយផ្ទាល់ភ្នែក។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា