PROMOTING ACCOUNTABILITY
Khlaut San
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0797
|
|
Name :
ឈ្មោះ :
|
ខ្លូត សាន
|
|
Last Name :
នាមត្រកូល :
|
Khlaut
|
|
First Name :
នាមខ្លួន :
|
San
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K00683
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 57]
«បច្ចុប្បន្នអាយុ ៥៧ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03150502, Kampong Cham, Stung Trang, Mesa Chrey, K
០៣១៥០៥០២, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំមេសរជៃ្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1976????
១៩៧៦????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
Other Reasons to Join KR :
មូលហេតុផ្សេងៗចូល KR :
|
ដោយសារទៅតាមប្ដីធ្វើការនៅភ្នំពេញ។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
ប្រធានកងពលឈ្មោះ អឿន ប្រធាននៅកនែ្លងធ្វើស្រែឈ្មោះ ពោង។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0797 20040122, Kbal O village, Mesa Chrey sub-district, Stung Trang district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Niotes: Khlaut San is alive. Interviewed with Khaut San, the biography owner.
ខេស៊ីអាយ០៧៩៧ ២០០៤០១២២, ភូមិក្បាលអូរ ឃុំមេសរ ជៃ្រ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ ខ្លូត សាន ភេទស្រី អាយុ៥៧ឆ្នាំត្រូវ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ខ្លូត សាន ភេទស្រី អាយុ៥៧ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ សាន មានឪពុកឈ្មោះ យ៉ាន ខ្លូត ម្ដាយឈ្មោះ ស៊ូ រុន មានបងប្អូន៥នាក់ មានស្រុកកំណើតភូមិក្បាលអូរ ឃុំមេសជៃ្រ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ សាន កាលពីតូចមិនបានចូលរៀនទេ ព្រោះគ្រួសារ មានជីវភាពក្រ លំបាក។ បន្ទាប់មកទៀតឪពុកម្ដាយបានរៀប ចំគ្រួសារឱ្យមានប្ដីឈ្មោះ ចេស ជាអ្នកពិការភ្នែកតាំងពី កំណើតតែ ចេះខាងលេងភេ្លងអាចរកស៊ីចឹញ្ចឹមប្រពន្ធកូនរស់ ក្រោយមកពីរៀប ការហើយរហូតមានកូន ចំនួន៤នាក់។ នៅពេលកើតរដ្ឋប្រហារ ឆ្នាំ១៩៧០ មានចលនាតស៊ូចូលបដិវត្ដ ខ្លះទៅធ្វើជាយោធាខ្លះ ចូលខាងសិល្បៈ ពេលនោះ ប្ដី ឈ្មោះ សាន ត្រូវអង្គការយកទៅឱ្យលេងភេ្លងនិងបង្ហាត់បង្រៀន កេ្មងៗជំនាន់ក្រោយ។ សាន មិន
បានដឹងប្ដីចូលបដិវត្ដនៅឆ្នាំណាទេ ពេលចេញពីផ្ទះទៅដំបូងនៅ ត្រឹម ស្រុកស្ទឹងត្រង់ ឡើងទៅតំបន់រហូតទៅដល់ភ្នំពេញ។ នៅឆ្នាំ១៩៧៥ សាន ដឹងថា ប្ដីលេងភេ្លងនៅភ្នំ ពេញ តែមិន បានទៅលេងទេ ព្រោះជំនាន់ខែ្មរក្រហមពិបាកធ្វើដំណើរណាស់ ណាមួយមិនដែលស្គាល់ ភ្នំពេញផង។ សាន អង្គការចាត់តាំងឱ្យធ្វើស្រែ ដកស្ទូងនៅតាមសហករណ៍ហូបបាយរួម រស់នៅ មិន បានជួបជុំប្ដីកូនចៅទេ របបអាហារមានតែបបររាវៗចំនួនពីរ ក្នុងមួយថៃ្ង។ នៅឆ្នាំ១៩៧៦ មាន មនុស្សមកដល់ផ្ទះហើយបាន ប្រាប់ថា អង្គការឱ្យហៅប្រពន្ធកូនឱ្យទៅជួបប្ដីធ្វើការនៅភ្នំពេញ ពេលនោះ សាន បានរៀបចំភ្លាមហើយបានធ្វើដំណើរមកជាគេ រហូតមកដល់ភ្នំពេញបានជួបប្ដីពិតមែន ប្ដី របស់ សាន ធ្វើជាគ្រូ ភេ្លងនៅកងពល៣១០ ពេលនោះ សាន ក៏បានចូលធ្វើជាយោធា នៅកងពល៣១០ដែរ តែនៅខាងចុងភៅ ចំពោះកូនអង្គការយក ទៅដាក់តាមមណ្គល។ នៅឆ្នាំ១៩៧៧ ប្រធានកងពល ៣១០ ឈ្មោះ អឿន ត្រូវចាប់ខ្លួននិងប្រធានវរៈមួយចំនួនទៀតក៏ត្រូវ ចាប់ខ្លួនដែរ ពេលនោះ សាន មានប្អូនប្រុសពីរមានឋានៈជាប្រធាន វរសេនាតូចដូចគ្នា មួយឈ្មោះ ហាន ឈ្មោះ ប៉ែត បន្ទាប់មក ទៀតឈ្មោះ ចេស ត្រូវជាប្ដីក៏ត្រូវអង្គការចាប់ខ្លួនយកទៅបាត់ ទាំងអស់ដោយចោទថា ជាខែ្មរសជា សេអ៊ីអា។ តាំងពីអង្គការ ចាប់ប្អូននិងប្ដីរួចមក មិនយូរប៉ុន្មានអង្គការដកចេញពីរោងបាយឱ្យទៅធ្វើស្រែ នៅស្ទឹងបាគូ ជាកនែ្លងលត់ដុំ ធ្វើការទាំងយប់ទាំង ថៃ្ងហើយឱ្យហូបតែបបរទេ ប្រធានកាន់ផ្នែកនារីនៅ ពេលឈ្មោះ ពោង មានចិត្ដកាចសាហាវធ្លាប់វាយនារីនៅក្នុងកងឈ្មោះ រី បែកក្បាលហូរឈាមនិង ក្រោយបាត់ឈ្មោះ រី នោះតែម្ដង ហើយ ប្រធានសន្ដិសុខនៅទីនោះឈ្មោះ ណេង ក៏កាចសាហាវដែល តែង តែចាប់មនុស្សសេ្ទីរតែរាល់ពេលយប់យកទៅបាត់។ សាន មានការភ័យខ្លាចជារៀងរាល់ថៃ្ងមួយ ថៃ្ងៗខិតខំធ្វើការនិងយក ចិត្ដប្រធាន ព្រោះខ្លាចស្លាប់ចោលកូនតូចៗ កូនរស់នៅក្នុងមណ្គល ដឹងថា កូន ឈឺ ក៏សុំប្រធានទៅមើលមួយភេ្លត តែប្រធានមិន អនុញាតិទេ យើងមិនមែនពេទ្យទេ ពេលឈឺមាន ពេទ្យមើលហើយ កូនត្រូវស្លាប់អស់៣នាក់ នៅសល់តែម្នាក់ទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមចូលមកក៏នាំគ្នារត់រៀងៗខ្លួន សាន បានរត់ ចេញពីភ្នំពេញចដនៃ្យសំណាងល្អបានជួបកូន១ដែល នៅរស់ក៏នាំគ្នា រត់កាត់ពៃ្រតាមគេឯងរហូតដល់អមលាំងដេកក្នុងពៃ្រចេះតែធ្វើ ដំណើរបន្ដទៅមុខទៀត រហូតដល់ខេត្ដពោធិ៍សាត់។ សាន មិនចង់ធ្វើដំណើរទៅមុខទៀត ព្រោះគ្មានសង្ឃឹមថារស់ដោយសារ មានមនុស្សស្លាប់តាមផ្លូវជាហូរហែរក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួបជុំសាច់ញាតិ បងប្អូនឡើងវិញនៅឆ្នាំ ១៩៧៩ដដែល។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Saw the chief security gaurd named Neng beating Ry to bleed at Stung Bakou.
ឃើញប្រធានក្រុមសន្ដិសុខឈ្មោះ ណេង វ៉ៃ ឈ្មោះ រី នៅស្ទឹងបាគូ រហូតទាល់តែចេញឈាមនិងធ្លាប់ឃើញយោធាខែ្មរក្រហម
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”