Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0801
Name :
ឈ្មោះ :
យឹម ជ្រិន
Last Name :
នាមត្រកូល :
Yim
First Name :
នាមខ្លួន :
Chrin
Other Name :
ឈ្មោះផ្សេង :
Tha
ថា
Status :
ស្ថានភាព :
Disappeared
បាត់ខួ្លន
CBIO ID :
លេខ CBIO :
I10207
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Born in the year of the Monkey]
«កើតឆ្នាំវក»
Home Village :
ភូមិកំណើត/ទីលំនៅ :
03151203, Kampong Cham, Stung Trang, Saupheas, Sra
០៣១៥១២០៣, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំសូភាស ភ
Joining / Organization ការចូលរួម និង អង្គការ
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គការភាពស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0801 20040122, Srap village, Saupheas sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Yim Chrin disappeared. Interviewed with Moeng Lap, younger sister.
ខេស៊ីអាយ០៨០១ ២០០៤០១២២, ភូមិស្រប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ យឹម ជ្រិន ហៅ ថា បាត់ខ្លួន។ ជួបសម្ភាសជាមួយ ឈ្មោះ ជ្រឹង ឡាប អាយុ៣៨ឆ្នាំ ត្រូវជា ប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
យឹម ជ្រិន ហៅ ថា ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ ជ្រឹង ឡាប អាយុ៣៨ឆ្នាំត្រូវជាប្អូនស្រី។ ជ្រិន មានឪពុកឈ្មោះ យឹម ច្រិល ម្ដាយឈ្មោះ ឌី ហ៊ន មានបង ប្អូនបង្កើត១០នាក់ស្រី៣ ប្រុស៧ មានស្រុកកំណើតភូមិស្រប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ ចាម។ ជ្រិន ជាកូនច្បងកាលតូចរៀនបានបន្ដិចបន្ដួចទេ ព្រោះគ្រួសារមានជីវភាពក្រលំបាកក៏សមេ្រច ចិត្ដឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ជ្រិន បានស្ម័គ្រចិត្ដចូលបដិវត្ដ ជំនាន់មានយន្ដហោះ ទម្លាក់គ្រប់បែក ពេលមានសង្គ្រាមជាមួយ ទាហាន លន់ នល់។ កាលនោះឪពុកម្ដាយក៏មិនបានហាម ឃាត់ដែរ ព្រោះកូនចង់ទៅដោយខ្លួនឯង គ្មានឪពុកម្ដាយណាចង់ឱ្យកូនចូល ទៅធ្វើជាយោធាទេ ព្រោះ ខ្លាចមានគ្រោះថ្នាក់។ ជ្រិន បានចេញ ពីផ្ទះទៅបាត់ខ្លួនរហូតមិនដែលបានទទួលដំណឹងអីទេ ដល់ឆ្នាំ១៩ ៧៥ ស្រាប់តែឃើញមកលេងផ្ទះ ហើយក៏មិនបាននិយាយ អីវែងឆ្ងាយដែរ គ្រាន់តែថា ពេលធ្វើ សង្គ្រាមវាយជាមួយទាហាន លន់ នល់ ត្រូវរបួសត្រង់ត្រគៀកធ្លាយមកត្រង់នេះស្រាតខោឱ្យមើល មុខរបួសមិនទាន់ជាសះស្បើយមែនទែនទេ មកក៏មិន សម្រាកនៅមួយយប់ដែលនៅបានតែមួយថៃ្ងក៏ ត្រឡប់ទៅ ភ្នំពេញវិញបាត់ខ្លួនរហូតដល់ពេលនេះ។ បើតាមប្រវត្ដិរូប ជ្រិន មុនថៃ្ងរំដោះភ្នំពេញ ធ្វើជា យោធានៅកងពលទី២ ភូមិភាគឧត្ដរ ក្រោយមកទៀតនៅកងពល៥០២ បន្ដាប់មកទៀតនៅអង្គភាព ស២១ ត្រូវអង្គការចាប់ខ្លួនទៅថៃ្ងទី២៣ខែ២ឆ្នាំ១៩៧៧។ ចំណែក ឈ្មោះ ឡាយ ត្រូវជាប្អូនស្រី ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩ ៧៥ដល់៧៩ អង្គការចាត់តាំងឱ្យទៅធ្វើការនៅតាមកងចល័ត កាលនោះទើប តែមានអាយ១៥ឆ្នាំ អង្គការឱ្យរែកដី លើទំនប់នៅ ទួលឃ្លាំង ទំនប់ល្ពៅ ទំនប់ពងទឹក ចល័តច្រើនកនែ្លង ណាស់ បើ និយាយការហូបចុកវិញមិនបានគ្រប់គ្រាន់ទេ បបរវាល់វែងចែក គ្នាម្នាក់ពីរទៅបីវែងបបរ រាវៗគ្មានគ្រាប់អង្ការបន្ដិចបន្ដួច។ ជំនាន់ខែ្មរក្រហមមិនបានដឹងថា យោធាខែ្មរក្រហមដឹកប្រជាជនចាម និងប្រជាជនជាច្រើនយកទៅនៅភូមិថ្មី កាលនោះម្ដាយខ្ញុំសុំ អង្គការទៅដែលតែគេមិនឱ្យទៅ ព្រោះមិន បានដឹងថាគេយកទៅ សម្លាប់ទេ ភូមិថ្មីនោះនៅម្ដុំតាព្រហ្មជិតវត្ដ នៅក្នុងឃុំសូភាស ដែរ។ នៅឆ្នាំ១៩ ៧៩ ពេលវៀតណាមចូលមកបាននាំគ្នាទៅ មើលឃើញរណ្ដៅធំ ប្រជាជននាំគ្នាជីករកមាសនិងឃើញ ក្បាលខេ្មាចជាច្រើនសន្ធឹកសន្ធាប់បានដឹងថា ជាកនែ្លងសម្លាប់ មនុស្សនៅក្នុងសម័យខែ្មរក្រហម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា