Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0808
Name :
ឈ្មោះ :
ប៉ា ផល
Last Name :
នាមត្រកូល :
Pat
First Name :
នាមខ្លួន :
Phal
Other Name :
ឈ្មោះផ្សេង :
Soth
សុទ្ធ
Status :
ស្ថានភាព :
Disappeared
បាត់ខួ្លន
CBIO ID :
លេខ CBIO :
I01563
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1940.
កើតនៅឆ្នាំ១៩៤០
Home Village :
ភូមិកំណើត/ទីលំនៅ :
03150902, Kampong Cham, Stung Trang, Prek Bakk, Pr
០៣១៥០៩០២, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រែង ឃុំព្រែកបា
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1964????
១៩៦៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពលេខាតំបន់១០៦ ខេត្ដសៀមរាប។
DK Zone 75-79 :
តំបន់ DK 75-79 :
Siem Reap Oddar Meanchey, 106, Siem Reap province
តំបន់ (១០៦) ខេត្ដសៀមរាប ឧត្ដរមានជ័យ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Chief of Siem Reap region
គណៈតំបន់
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0808 20040126, Prek Kakk village, Prek Bakk sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Pa Phal disappeared. Interviewed with Kruy Yat, older sister.
ខេស៊ីអាយ០៨០៨ ២០០៤០១២៦, ភូមិព្រែកកក់ ឃុំព្រែក
បាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយឡុង ដានី។ កំណត់សំគាល់ៈ ប៉ា ផល ហៅ សុទ្ធ បាត់ខ្លួន។ ជួបសម្ភាសជាមួយ គ្រុយ យ៉ាត អាយុ៦៥ឆ្នាំត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
ប៉ា ផល ហៅ សុទ្ធ ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ គ្រុយ យ៉ាត អាយុ៦៥ឆ្នាំត្រូវជាបងស្រី ឪពុកម្ដាយផេ្សង គ្នា ឪពុកឈ្មោះ ផល មករៀបការជាមួយម្ដាយឈ្មោះ យ៉ាត។ ផល មានឪពុកឈ្មោះ អ៊ូ ម្ដាយឈ្មោះ ផ្លង មាន បងប្អូនបង្កើត២ នាក់ មានស្រុក កំណើត ភូមិព្រែកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ផល កាលពីតូចប្រឡងជាប់ត្រឹមឌីប្លូម ហើយ
បានទៅរកការងារធ្វើនៅភ្នំពេញ។ ផល មិនដឹងចូល ធ្វើបដិវត្ដ តាំងពីឆ្នាំណាទេ នៅឆ្នាំ១៩៧០ ពេលរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ឃើញត្រឡប់មកស្រុក កំណើតហើយឃើញមានប្រជុំជា មួយអ្នក ធំជាច្រើន ដូចជា កែ ពក ជាដើម។ ពេលនោះ ផល ហៅ កែ ពក ថាបងៗជានិច្ច កែ ពក ឧស្សាហ៍មកជួប ផល ហៅ សុទ្ធ មិនដឹងថាជានិយាយគ្នារឿងអីខ្លះ ទេ កាលនោះមានរាជការខាង លន់ នល់ មករករឿងម្ដាយរបស់ឈ្មោះ យ៉ាត ប្រុសរកចាប់ខ្លួនទៀត តែម្ដាយ យ៉ាត ថា ខ្ញុំមិន បានដឹញថា ផល ធ្វើអីទេ ដឹងថាវាទៅ រៀន តែត្រង់ថាវាធ្វើអីទៀតមិនបាន ដឹងទេ ពេលនោះខាង ទាហាន លន់ នល់ មិនបានចាប់ម្ដាយរបស់ យ៉ាត ដែលត្រូវជាម្ដាយចុង របស់ ផល ដែរ។ ពេល ផល មានប្រពន្ធក៏មិនបានដឹងថារៀបការ នៅឆ្នាំណាដែរ។ នៅឆ្នាំ១៩៧៥ ដឹងថា ផល ហៅ សុទ្ធ ធ្វើការ នៅខេត្ដសៀមរាប។ យ៉ាត បានទៅលេងខេត្ដសៀមរាប ហើយ
បានជួបប្អូន ឈ្មោះ ផល ហៅ សុទ្ធ ពេលនោះឃើញមានយោធាជា អង្គរក្សចាំផ្ទះប្រហែលជាបីនាក់និងឃើញប្រពន្ធ របស់ ផល ឈ្មោះ ហ៊ាង ហៅ ស៊ីម តែមិនទាន់មានកូនទេ ផ្ទះកាលនោះនៅចំទីរួមខេត្ដ តែម្ដង ជិតអង្គរវត្ដ។ កាលនោះ យ៉ាត បានសួរសុខទុក្ខ ផល ជាធម្មតាហើយបានដឹងថា ផល ធ្វើជាប្រធានតំបន់ ខេត្ដ សៀម រាប។ យ៉ាត នៅសម្រាក់បានបីថៃ្ងក៏ត្រឡប់មកស្រុកកំណើតវិញ ក្រោយមកទៀតដឹងថា ផល ហៅ សុទ្ធ ត្រូវអង្គការចាប់ខ្លួនបាត់ ទៅ ពេលនោះគេដឹងថា យ៉ាត ត្រូវជាសាច់ញាតិ អង្គការតាម រករឿង តែ យ៉ាត បានទៅជួបឈ្មោះ គណៈស្រុកឈ្មោះ ជឹម នៅស្រុកស្ទឹងត្រង់ មានគេ រាយការណ៍ខ្ញុំជាខ្សែមិត្ដសុទ្ធ បងឯង ដើរសួរគេមើល មិត្ដផល ហៅ សុទ្ធ ហ្នឹងត្រូវជាយ៉ាងម៉េចជា មួយខ្ញុំ ពេលនោះ គណៈស្រុកឈ្មោះ ជឹម ប្រាប់ថា ដឹងថាមិត្ដ ធ្វើការសកម្មហើយទៅធ្វើការវិញចុះ។ បើតាមប្រវត្ដិរូប ផល ហៅ សុទ្ធ បានចូលបដិវត្ដតាំងពីឆ្នាំ១៩៦៤ តាមរយៈឈ្មោះ ថូ នៅឆ្នាំ ១៩៦៦ បានចូលបក្ស នៅ ភូមិព្រែកក់ ស្រុកស្ទឹងត្រង់ នៅឆ្នាំ១៩៦៨ មានឋានៈជាប្រធាននិរសា នៅឆ្នាំ១៩៦៩ ជាអនុលេខា ស្រុងស្ទឹងត្រង់ នៅឆ្នាំ១៩៧០ ជាលេខាស្រុក ជីក្រែងនិងជាអនុលេខា តំបន់ឆ្នាំ១៩៧១ដល់៧៤ ជាប្រធាន ពាណិជ្ជកម្មភូមិភាគ៣០៤ នៅឆ្នាំ១៩៧៥ ជាលេខាតំបន់ ១០៦ខេត្ដសៀមរាប។ ចំណែក ឈ្មោះ យ៉ាត ត្រូវជាបងស្រី ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់ ៧៩ អង្គការចាត់តាំងឱ្យស្ទូងស្រូវ ច្រូតស្រូវ ដាំដំឡូង ប្ដីរស់នៅការដ្ឋានផេ្សងយូរៗ
បានជួបមុខប្ដីម្ដង កូនក៏ស្រ់នៅអង្គភាពកុមារ កេ្មងៗអង្គការឱ្យ
ជញ្ជូនអាចម៌គោ ហើយហូបបបរមិនបានគ្រប់គ្រាន់ចែកគ្នា ក្នុងមួយទទួលបានបបរបីវែកមានគ្រាប់អង្ការបន្ដិចបន្ដួច ហើយនៅពេលនោះឃើញប្រជាជនអង្គការហៅ ទៅរៀនសូត្រ ហើយមិនដែលឃើញត្រឡប់មកវិញទេ ជំនាន់ខែ្មរក្រហមពិតជា មានសម្លាប់មនុស្សនៅភ្នំ មន្ទីរ ក្រោយឆ្នាំ១៩៧៩ ឃើញរណ្ដៅ សាកសពជាច្រើនកនែ្លងនិងឆ្អឹងជាច្រើន។ នៅឆ្នាំ១៩៧៩ យ៉ាត
បានរស់នៅជួបជុំបងប្អូនសាច់ញាតិវិញខ្លះនិងបាត់បង់សាច់ញាតិ អស់បួននាក់ដែរ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សយកទៅសម្លាប់ចោលមែន ព្រោះឃើញចាប់ទៅមិនដែលឃើញត្រឡប់មកវិញទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា