PROMOTING ACCOUNTABILITY
Mut Chroek
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0814
KCI0814
|
|
Name :
ឈ្មោះ :
|
មុត ច្រឹក
|
|
Last Name :
នាមត្រកូល :
|
Mut
|
|
First Name :
នាមខ្លួន :
|
Chroek
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I03755
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Aged 40. Born in the year of the Tiger]
«អាយុជាង ៤០ ឆ្នាំ។ កើតឆ្នាំខាល»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03020201, Kampong Cham, Chamkar Leu, Chamkar Andau
០៣០២០២០១, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំចំការអណ្ដូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
16/11/1973
ថៃ្ងទី១៦ខែកញ្ញាឆ្នាំ១៩៧៣
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0814 20040114, Chamkar Andaung village, Chamkar Andaung sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Mut Chroek disappeared. Interviewed with Meak Muon, older brother.
ខេស៊ីអាយ០៨១៤ ២០០៤០១១៤, ភូមិចំការអណ្តូង ឃុំ ចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈមុត ច្រឹក បាត់ ខ្លួន។ ជួបសម្ភាសជាមួយ មាគ មួន អាយុ៦៥ឆ្នាំ ត្រូវជាបងប្រុស។
|
|
Summary :
សេចក្ដីសង្ខេប :
|
មុត ច្រឹក ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ នាគ មួន អាយុ៦៥ឆ្នាំ ត្រូវជាបងប្រុស។ ច្រឹក មានឪពុកឈ្មោះ នាគ មុត ម្ដាយឈ្មោះ អ៊ឹម យ៉ិន មានបងប្អូនបង្កើត ៤នាក់ មានស្រុក កំណើតភូមិចម្ការអណ្ដូង ឃុំចម្ការអណ្ដូង ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ច្រឹក ជា កូនពៅ កាលពីតូចរៀននៅ សាលាបឋមសិក្សរំលងបានត្រឹមថ្នាក់ទី៦ឪចាស់ឱ ពេលឈប់រៀន ដោយ សារកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ មកជួយធ្វើស្រែ ចម្ការវិញ។ នៅឆ្នាំ១៩៧៣ បានចូលបដិវត្ដ តាមរយៈឈ្មោះ ហាក់ ជាអប់រំឱ្យយល់ពីមាគ៌ាបក្ស។ កាលនោះចូលទៅមាន មនុស្សជាច្រើននាក់បាន ចូលទៅតាមការប្រកាសរបស់អង្គការ ខែ្មរក្រហម ចូលដំបូងធ្វើជាយោធានៅត្រឹមស្រុកចម្ការលើ តែ ក្រោយមកដឹងថា ចូលទៅសមរភូមិមុខ កាលនោះវាយជាមួយ ទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ បានមកលេងផ្ទះបានរយៈពេល តែបីថៃ្ងទេ ហើយក៏មិនហ៊ាននិយាយអីច្រើនដែរ កាលនោះប្អូន ឈ្មោះ ច្រឹក នេះត្រូវគ្រាប់កាំភ្លើងចំត្រកៀកដើរផេ្អÃៈងៗ តែមិនអាចសម្រាកនៅស្រុកកំណើតបានទេ អង្គការ ឱ្យត្រឡប់នៅ អង្គភាពនៅភ្នំពេញវិញ។ ច្រឹក បានប្រាប់បងប្អូនថា កុំទៅលេង នៅភ្នំពេញអី ពិបាក ណាស់ សភាពការណ៍មិនល្អទេ កាលនោះ ច្រឹក មិនទាន់មានប្រពន្ធទេ តាំងពីពេលនោះមកស្រាប់តែ បាត់ដំណឹង មិនអាចទាក់ទងបានរហូតដល់ឥឡូវនេះ ប្រសិនបើប្អូននៅរស់ប្រាកដជាមករកឪពុកម្ដាយបង ប្អូនហើយ។ បើតាមប្រវត្ដិរូប ច្រឹក ចូលបដិវត្ដនៅឆ្នាំ១៩៧៣ នៅឆ្នាំ១៩៧៥ ជាយោធា នៅក្នុង កងពល៣១០ អនុសេនាធំ១ មានតួនាទីជាប្រធានពួក។ ចំណែកឈ្មោះ មួន ជំនាន់ខែ្មរក្រហមពីឆ្នាំ ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យដើរកាប់ឈើនៅលេខ២ ប្រពន្ធរស់នៅទីនោះ ដែរ ជាអ្នកចាក់ជ័រ កៅស៊ូ មិនបានរស់នៅជាមួយគ្នាទេ។ មួន អង្គការឱ្យដើរកាប់ឈើមកធ្វើផ្ទះឬអង្គការយកទៅធ្វើអី ផេ្សង ទៀត ពេល មួន កំពង់ដើរក្នុងពៃ្រប្រទះឃើញយោធាខែ្មរក្រហម យកមនុស្សទៅវាយចោលនៅ អណ្ដូងទឹកតាម៉េង កំពង់តែវាយ ភូសៗស្រែកអូយៗ មួន មិនហ៊ានចេញមុខទេ ខ្លាចយោធាខែ្មរ ក្រហម ឃើញពិតជាស្លាប់មិនខានហើយក៏មិនហ៊ាននិយាយដែរ។ នៅឆ្នាំ១៩៧៩ មួន បានរស់នៅជួបជុំ គ្រួសារប្រពន្ធកូនវិញ ប្រកបរបរធ្វើស្រែចម្ការ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញយោធាខែ្មរក្រហមសម្លាប់មនុស្សដោយផ្ទាល់ភ្នែក។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”